ជុងហ្គុក បី ថេហ្យុង ដាក់អោយគេងលើគ្រែមុននាយដើររកកន្សែងសើមៗជូតឈាមចេញពីច្រមុះ អូមេហ្គាដែលសន្លប់ស្តូកស្តឹង ។ បន្ទាប់ពីជូតរួច អាល់ហ្វាស្រស់សង្ហា ដើរទៅបើកទូររកខោរាងតូចដែលធំជាងគេមកពាក់មុនឡើងគ្រែគេង ដោយមិនភ្លេចទាញកាយតូចច្រឡឹងសាច់ទន់ល្វើយអោបជាប់ដើមទ្រូងញញឹមខ្ជឹប ។
" ជុបប៎... រាត្រីសួស្តីណា អូមេហ្គារបស់យើង!! " នាយម៉ាហ្វៀលាក់មុខ ងើបក្បាលថើបបូរមាត់ ថេហ្យុង មួយជុបហួសដៃទាញបិទអំពូលភ្លើងរាត្រីពណ៌ទឹកក្រូចដាក់លើតុជាប់ក្បាលដំណេក រួចរាល់បិទភ្នែកសង្ងំគេងលង់លក់យ៉ាងស្កប់ស្កល់ បើទោះជាខណៈនេះភ្លៀងធ្លាក់គ្រាប់ធំ រន្ទះបាញ់បន្លឺផ្លេកបន្ទោលចាំងជញ្ចាចពេញផ្ទៃមេឃខ្មៅងងឹតស្ទើរប្រះបែកជាពីរក្តី ក៏នាយមិនខ្វល់សំខាន់បានអោប អូមេហ្គាកំហូចដែលគេប្រាថ្នាថ្នាក់ថ្នមត្រកងបី ។
ព្រឹកថ្ងៃថ្មី
មិនយូរប៉ុន្មាន ព្រះអាទិត្យរះបំភ្លឺលោកិយសារជាថ្មី ក្រោយយប់ដ៏សែនត្រជាក់គួរអោយខ្លាចរសាត់បាត់ទៅ ជំនួសដោយថ្ងៃថ្មី បរិយាកាសត្រជាក់ស្រេបនាំអោយ កាយតូចច្រឡឹងសាច់ទន់រលោងខិតខ្លួនត្រសុលរកទីកម្តៅដែលជាដើមទ្រូងហាប់ណែនរបស់ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ ។" ហ្អឺមមម... " ដឹងដល់បាតដៃក្តៅឧណ្ហៗលូកប៉ះសាច់ចង្កេះខ្លួន អាល់ហ្វាកំលោះគ្រហឹមបំពង់ក.បើកត្របកភ្នែកសន្សឹមៗអោយសុំាជាមួយពន្លឺសូរិយា បាញ់សាច់ចូលតាមបង្អួចកញ្ចក់ផ្លាតចាំងចំកណ្តាលមុខនាយ ។
" គួរអោយស្រឡាញ់!!! " ស្នាមញញឹមស្រស់ថ្លាដូចទឹកបរិសុទ្ធបង្ហាត់បង្ហាញយ៉ាងច្បាស់ទាំងព្រឹកព្រលឹម កាលបើឃើញវង្សភក្ត្រក្រមិចក្រមើម គួរអោយស្រឡាញ់ខ្នក់ក្នាញ់ចង់តែចាប់ក្រញិច ទាញលេងអោយណាណីរបស់ ថេហ្យុង ។
ជុងហ្គុក ច្រត់កែងដៃខាងឆ្វេងកប់សាច់ពូកទន់ល្មើយដាក់បាត់ដៃទ្រក្បាល គេងសម្លឹងមើលម្តងហើយម្តងទៀតគយគន់ពីសម្រស់ផូរផង់ស្អាតពីធម្មជាតិមិនជិនណាយ ដៃរវៀមមិនទុកអោយស្ងៀម លើកមកអង្អែលបង្អូសលើផ្ទៃមុខរលោងគ្មានមុននិងស្លាកស្នាម ដោយលួចស្ងើកសរសើរក្នុងចិត្តមិនចេះដាច់ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន