ភាគទី​២១:ចាប់កូនមាន់

4.9K 334 5
                                        

ពេលផ្លាស់ប្តូរសម្លៀកបំពាក់រួចរាល់នៅក្នុងឡានទាំង ជុងហ្គុក​និង​ថេហ្យុង​ ក៏បានរំសាយការញុំាអាហារពេលថ្ងៃត្រង់នេះចោល ក៏ព្រោះអស់អារម្មណ៍រលីង​ បើញុំាក៏មិនលេបមិនចូលដែរ ។

ជុងហ្គុក​ បានអោយ កៃជី​ បើកឡានទៅផ្ទះអូមេហ្គាតូចដែលមានងារជាស្របច្បាប់បានចុះអេតាស៊ីវិល ក៏ប៉ុន្តែគ្មាននរណាដឹងឮក្រៅពី គេ​ ថេហ្យុង​ និងមេធាវីក៏ដូចជាកៃជី ប៉ុណ្ណោះ ។

ង៉ឺតត...

" ចុះមក!! " ខណៈរថយន្តត្រូវបានចតកាលបើដល់គោលដៅ ជុងហ្គុក លាតបាតដៃរងចាំទទួលអោយ​ ថេហ្យុង​ ចាប់ដើម្បីចុះមកបណ្តើរគ្នាចូលទៅខាងក្នុងដោយមាន កៃជី​ តាមទៅជាមួយការពារសុវត្ថិភាព​។ អ្នកកំលោះ​ ជាជំនិតរូបសង្ហានេះណាមិនមែនត្រឹមតែជាជំនិតធម្មតាៗដូចកាយវិការស្តែងបង្ហាញចេញមកក្រៅឡើយ​ ការពិតគេក៏ជាក្រុមអង្គរក្សឆ្នើមប្រចាំវិមាន ព្រីនស៊ីសគ្រីសស្តាល់​ លំដាប់ជួរមុខវឹកហាត់តាំងពីខ្លួននៅអាយុ៨ឆ្នាំដំណើរ ជុងហ្គុក​ មកម្ល៉េះ ដូច្នេះវាមិនប្លែកឡើយដែលលោកម្ចាស់ធំ អោយគេតាមបម្រើ ការពារមើលថែ ជុងហ្គុក​ ដែលជាទាយាទនៃត្រកូល ព្រីនស៊ីសគ្រីសស្តាល់​ នោះ។

" អ៎ា... កូនថេយ៍ សួស្តី​លោក​អគ្គនាយក​ "​ លោកដេចន​ ដែលកំពុងជួយរៀបចំអាហារពេលថ្ងៃត្រង់ជាមួយប្រពន្ធ រហ័សរត់មកទទួលអតីតចៅហ្វាយនាយនិងកូនប្រុសជាទីស្រឡាញ់​ គាត់ទាញ​ ថេយ៍​ យកថើបថ្ងាសមួយខ្សើតតាមទម្លាប់​ តែក៏ចាប់អារម្មណ៍ទទួលដឹង នូវក្លិនឆ្អេះយ៉ាងចម្លែកចេញមកភាយៗ ។

" កូន.... នេះកុំប្រាប់ថា---  "

"​ ប៉ា... ស៊ូចកុំមាត់កូនខ្មាស់គេមិនទាន់បាត់ទេណា៎ "

ក្នុងនាមជាឪពុកម្នាក់ គាត់ដឹងច្បាស់ពីចរិតកូនខ្លួន​ ត្រឹមក្រឡេកមើលមុខមួយខ្វាច់ដឹងច្បាស់ដល់ក្រយៅឯណោះ ។ គាត់ហិតក្លិនលើរាងកាយ ថេហ្យុង​ សម្លឹងមុខគេហារមាត់រកនិយាយតែក៏ត្រូវ អ្នកជាកូនរហ័សអូសទៅម្ខាងខ្សឹបដាក់ត្រចៀកទាំងអៀនក្រហមមុខងាំង ។

"​ ស្លាប់ហើយៗ... នេះ​កូន!! ហ៎ាអ៉ើយយយ... ក្បាលឡើងកញ្ចាស់មកនោមដាក់ខោ បើដឹងឮដល់ណាខ្មាស់គេដល់នោះ លោកកូនអើយ!! ទៅឆាប់ឡើងងូតទឹក អាងចុះមកញុំាបាយ "​ អត់ក្រឺតក្នាញ់ជាមួយអត្តចរិតខ្ជីខ្ជូតរបស់កូនប្រុសពុំបាន លោកដេចនលើកដៃច្បិចចុងច្រមុះស្រួចស្លេមឡើងក្រហម មុនដេញអោយឡើងទៅសម្អាតខ្លួន ។ នេះបើ មីន​យ៉ុន​ ដឹងថាកូនប្រុសទោលរបស់ខ្លួននោមដាក់ខោទៀតគេច្បាស់ជាអង្គុយស្តីប្រដៅ ថេហ្យុង​ បែកផ្សែងខានញុំាបាយមិនខាន ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now