រំលងអស់ពេលទៅជាច្រើនខែទីបំផុត ថេហ្យុង ក៏បានរៀនចប់និងប្រឡងយកសញ្ញាប័ត្រឆ្នាំសិក្សាចុងក្រោយ ក៏ទទួលបាននិទ្ទេស A តាមសមត្ថភាពដែលគេមាន ។ ឥឡូវពោះរបស់គេឡើងប៉ោង ប៉ុន្តែមិនសូវជាធំប៉ុន្មានព្រោះទើបតែបាន ប្រាំខែប៉ុណ្ណោះ ។ជីវិតគេរស់នៅមិនខុសពីអ្នកអង្គម្ចាស់តូចនោះឡើយ ។ មានអ្នកបម្រើឆ្វេងស្តាំក្បែរដៃតាម បម្រើមិនបាច់ហត់នឿយធ្វើអ្វីដោយខ្លួនឯង មានស្វាមីល្អចាំខ្វល់ខ្វាយបារម្ភគ្រប់ជំហាន ផ្តល់ក្តីស្រឡាញ់ ការថ្នាក់ថ្នមអោយយ៉ាងលើសលប់ ពិតជាគួរអោយច្រណែនខ្លាំងណាស់ ។
ដែលវាផ្ទុយពី ថេហ្យុង ដាច់ស្រឡះ ពេលនេះនៅក្នុងមន្ទីរពេទ្យ ដាក់ទៅដោយអ្នកជំងឺមានសតិអារម្មណ៍មិនប្រក្រតី និងវិកលចរិត កំពុងតែចលាចល ដោយសារតែអ្នកជំងឺម្នាក់ មានសតិអារម្មណ៍មិនប្រក្រតី ហើយក៏ជាអ្នកទោសដែលប្រព្រឹត្តិបទឧក្រិដ្ឋិបរិហារកេរ្តិ៍ បានរត់ចេញពីមន្ទីរពេទ្យ ។
ក្រុមប៉ូលិសបានស្វែងរក ប្រកាសបិទរូបថតនិងផ្សព្វផ្សាយព័ត៌មានរកនាងគ្រប់ទីកន្លែង ប៉ុន្តែជាងមួយកំណាត់ព្រឹកទៅហើយ នៅតែមិនទាន់បានតម្រុយពីនាងសូម្បីបន្តិច ។
" យើងត្រឡប់មកវិញហើយគីម ថេហ្យុង... យើងគឺមកសងសឹកឯង!! " មនុស្សស្រីម្នាក់ ឈរនៅលើផ្ទះក្បែរមាត់បង្អួច ក្នុងដៃកាន់រូបថតរបស់ ថេហ្យុង ដែលនាងបានដុតកំពុងតែឆេះនោះ និយាយទាំងទឹកមុខមុតមាំ កែវភ្នែកចងគុំនុំ ជាទីបំផុតដែលមិនគណនាបាន ។
ជា ជីងអ៉ី នេះហើយដែលនាងបានរត់ចេញពីមន្ទីរពេទ្យវេលាព្រឹកមិញកាលពីម៉ោងបួនទាបភ្លឺ ដោយបានបាញ់ប៉ូលិស ដែលយាមនៅមាត់ទ្វារបន្ទប់ដាក់ឃុំនាងរបួសធ្ងន់បីនាក់ និងស្លាប់អស់ម្នាក់ ។
" ថ្ងៃដែលយើងរង់ចាំអស់ពេលជាយូរ បានមកដល់ ឯងត្រូវតែងាប់ " ស្រីល្អបន្តសម្តី ចងភ្ជាប់ជាមួយកំហឹងដែលមិនអាចបន្ធូរបន្ថយអោយវាស្រាក់ស្រាន្តបានមានតែឡើងជាលំដាប់ ។ នាងបានរង់ចាំពេលវេលានេះអស់ពេលប្រាំខែ ទម្រាំតែរត់ចេញពីមន្ទីរពេទ្យដ៏សែនឆ្កួតឡប់នោះបានវាមិនងាយស្រួលឡើយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន