ភាគទី​៣២:បងជឿអូន

4.3K 305 16
                                        


ដំណើរដ៏ស្វាហាប់ មានអំណាចសាកសក្តិសមជា ម៉ាហ្វៀនិងអ្នកជំនួញដែលជោគជ័យមួយរូប កំពុងបោះពួយសំដៅទៅរកបន្ទប់ពេទ្យដែលនៅក្នុងវិទ្យាល័យ jungsan high school កាលបើទទួលបានដំណឹងថា អូមេហ្គាជាទីស្រឡាញ់របស់គេសន្លប់បាត់ស្មារតី ។

ក្រាក

" ថេយ៍!! តើគេកើតអី?? " ជុងហ្គុក ឧទានចុងមាត់នូវសព្វនាម ថេហ្យុង គេសឹងតែទន់ជង្គង់ដួលភ្លាមៗ ពេលឃើញសភាពរាងតូចទៅជាដូច្នេះ មុនសួរទៅកាន់ មីនលី ដែលអង្គុយនៅក្នុងបន្ទប់នេះ ។

" គ្រូពេទ្យថាគេសន្លប់ដោយសារអស់កម្លាំងនិងរន្ធត់ចិត្តពេក ខ្ញុំលាហើយណា "​ មីនលី ក្រោកពីកៅអីក្បែរគ្រែពេទ្យ ដើរមកប្រាប់ ជុងហ្គុក មុនចាកចេញទៅដោយឆ្លៀតសម្លឹងមើល ថេហ្យុង បន្តិច ។ ជានាងនេះហើយដែលនៅអង្គុយមើលថែ យកកន្សែងមកស្ងំថ្ងាស់បន្ធូរបន្ថយកម្តៅអោយ ថេហ្យុុង នោះ ។ នាងមើលថែ ថេហ្យុង បានល្អខ្លាំងណាស់ដល់ថ្នាក់ មិត្តភក្តិរបស់នាងស្ទើរមិនជឿផ្ទាល់និងភ្នែកថា មីនលី នាងពិតជាឈប់បន្តធ្វើជាសត្រូវរបស់ ថេហ្យុង មែន ។

" សឺតតត... នេះអូនយំមែនទេទើបហើមភ្នែកបែបនេះ?? ឈឺកន្លែងនោះខ្លាំងឬទើបបានជាយំ?? បងសូមទោសណា តោះពួកយើងត្រឡប់ទៅផ្ទះ បងនឹងមើលថែអូនដោយខ្លួនឯង "​ អាល់ហ្វារូបសង្ហា ដើរមកជិតអ្នកដែលសន្លប់ស្តូកស្តឹងមិនទាន់ដឹងខ្លួន គេចំកោងខ្នងថើបថ្ងាស់ ថេហ្យុង មួយខ្សើតនិយាយសួរនាំ អឺអើតែឯងដោយមានអារម្មណ៍ថាខុសឆ្គង ព្រោះគិតថាខ្លួនគេ ជាដើមហេតុធ្វើអោយ ថេហ្យុង ធ្លាក់ខ្លួនឈឺបែបនេះ ប៉ុន្តែគេមិនបានដឹងរឿងដែលកើតឡើង ចំពោះរាងតូចកាលពីព្រឹកមិញឡើយ ។ នេះមិនហ៊ានសន្និដ្ឋានទេថាបើគេបានដឹងរឿងនោះហើយ នឹងកើតចិត្តខឹងសម្បារយ៉ាងណាចំពោះអ្នកដែលព្រហើន ហ៊ានធ្វើបាបអូមេហ្គាជាទីស្រឡាញ់របស់គេនោះ ។

មិនរងចាំយូរ ជុងហ្គុក ដោះអាវក្រៅចេញយកមកគ្របលើផ្ទៃមុខរបស់ ថេហ្យុង ការពារកម្តៅព្រះអាទិត្យដែលចាំសាចមកចំ មុនបីគេដើរចេញទៅកាត់មុខសិស្សវិទ្យាល័យ ប្រុសស្រីជាច្រើន ។

" អ៎េ.. មិនទៅមើល ថេហ្យុង ទេហ្អេស៎?? " មីនលី ស្រែកសួរ ជីងអ៉ី ពីចម្ងាយពេលឃើញនាងក្រមុំ ដែលជាមិត្តជិតស្និតរបស់ ថេហ្យុង តែមួយគត់ កំពុងតែដើរកាន់សៀវភៅទៅអង្គុយនៅក្រោមដើមឈើធ្វើមិនដឹង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now