ថេហ្យុង ដើរចូលក្នុងថ្នាក់រៀនខ្លួនដែលមានសភាពរញ៉េរញ៉ៃទាំងដែលចូលរៀនហើយ ប៉ុន្តែបែរជាមិនឃើញវត្តមានអ្នកគ្រូបង្រៀនផ្នែកគីមីវិទ្យាមកសោះ ។
រាងតូចទម្លាក់បង្គុយនៅតុកៅអីរៀនខ្លួនមុនទាញយកសៀវភៅដាក់លើតុរៀនធ្វើលំហាត់ខ្លះៗដែលអ្នកគ្រូលោកគ្រូដាក់អោយ ។
" ថេហ្យុង... ថ្ងៃនេះមិចក៏មកយឺតម្ល៉េះ?? "លីង ជីងអ៉ី ជាមិត្តភក្តិជិតស្និតតែម្នាក់គត់ រៀនជាមួយគ្នាតាំងពីថ្នាក់បឋមរហូតមកដល់ថ្នាក់វិទ្យាល័យលើកសំណួរសួរដោយចម្ងល់ ព្រោះតាមធម្មតា ថេហ្យុង មករៀនទៀងទាត់ម៉ោងល្អណាស់មិនដែលមកយឺតទេ ម្លោះហើយទើបនាងឆ្ងល់ចម្លែកចិត្តអត់សួរមិនបានដូច្នេះ ។
" គេងជ្រុលហ្នឹងណ៎ា " ថេយ៍ ឆ្លើយតែមាត់ គេចាប់ផ្តើមបើកសៀវភៅធ្វើលំហាត់ដោយភាពស្ងៀមស្ងាត់ តែក៏ត្រូវងើបមុខសម្លឹងមើលសិស្សស្រី ដែលជាមិត្តរួមថ្នាក់អូទេ!! ហៅថាសត្រូវរួមថ្នាក់ទើបត្រូវព្រោះនាងនិងរាងតូច មិនដែលចេះថាត្រូវគ្នាម្តងណាឡើយ ។
" ប្រហែលជាដេកលើកជើងអោយតាៗដល់យប់ណាស់ហើយ ទើបដេកលង់មករៀនយឺតដូច្នេះ... ហ៊ឹសៗ " គីីន មីនលី សិស្សស្រីវ័យ១៩ឆ្នាំ ដែលគ្រប់គ្នាហៅថាស្រីស្អាតប្រចាំថ្នាក់តែចរិតមហាអន់ កំពុងតែវាចាស៊កសៀតឮៗនាំអោយអ្នកគ្រប់គ្នាដែលអង្គុយជជែកលេងឬធ្វើអ្វីផ្សេងៗចោលភ្នែកមកមើល ថេហ្យុង ព្រោងព្រាត។
" នាងនិយាយស្អី? មាត់មានទុកស៊ីបាយ កុំចេះតែដើរនិយាយអត់ប្រយោជន៍ពេក " ថេហ្យុង សម្លឹងមុខនាងមួយសន្ទុះទើបនិយាយដោយភាពធុញទ្រាំ មើលតែទឹកមុខក៏ដឹងថាគេធុញ ក្រពុលមុខយ៉ាងណាពេលបានឮឬឃើញមុខស្រីម្នាក់នេះ ។
" អ៎ា... យើងនិយាយការពិតតើ ព្រោះឃើញឯងដើរចេញពីរថយន្តសេរីទំនើបកាលពីព្រឹកមិញ ម្យ៉ាងវិញទៀតស្នាមជាំនៅក.ឯងវាបញ្ជាក់បានយ៉ាងច្បាស់ យ៉ាងម៉េចស្ងាត់បែបនេះអស់អីប្រកែកតវ៉ាហើយមែនទេ?? " ស្រីស្រស់ញញឹមអោបដៃចំកោងខ្នងខិតមុខមកកាន់ ថេហ្យុង ញាក់ចិញ្ចើមឌឺដងក្នុងនាមជាអ្នកមានប្រៀបជាង ។

KAMU SEDANG MEMBACA
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Aksiគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន