ភាគទី៧៨:ការវិលត្រឡប់

2.2K 269 28
                                        

ថេហ្យុង មកដល់វិមានវិញក៏ស្រូតធ្វើម្ហូបនិងបង្អែមប៉ុន្មានមុខទម្រាំតែរួចរាល់ក៏ដល់ម៉ោងកូនៗរបស់គេចេញពីរៀនល្មម ។

ង៉ឺតតត!!
រថយន្តចតនៅមុខវិមាន ថេហ្យុង ប្រញាប់ចេញទៅទទួលកូនជាមួយអ្នកបម្រើស្រី ថ្ងៃនេះមើលទៅគេគឺសប្បាយចិត្តខ្លាំងណាស់ ញញឹមក៏បានច្រើនជាងរាល់ដងថែមទៀត ។

" អាប៉ា ហិហិ... " ខាមីឡា ចុះពីលើឡានរត់មកអោបអាប៉ានៅថើបថ្ពាល់ជាច្រើនខ្សឺតធ្វើដូចជានឹកគ្នាខ្លាំងណាស់អ៊ីចឹង បងៗដែលនៅជិតនាំគ្នាសើចហឹសៗពេលនាងបញ្ចេញចរិតខ្ចីខ្ជូតបែបនេះគឺគួរអោយស្រឡាញ់ខ្លាំងណាស់ ។

" តោះៗ ចូលទៅខាងក្នុងណា "​ ថេយ៍ ប្រាប់កូនទាំងបួននាក់ទើបពរនាងច្រម៉ក់ ខាមីឡា ដើរចូលទៅខាងក្នុងមុនបាត់គេនាំនាងឡើងទៅបន្ទប់សម្អាតខ្លួនអោយយ៉ាងស្អាតទើបចុះមកញុំាបាយពេលថ្ងៃត្រង់ជាមួយគ្នា ។

" អាប៉ាធ្វើម្ហូបច្រើនដល់ហើយ ថ្ងៃនេះអីក៏ពិសេសម្ល៉េះ?? " ចូលមកដល់តុអាហារ ថេវ៉ុន លាន់មាត់និយាយមុនគេ ថេយ៍ គិតតែពីញញឹមបន្តរៀបចំដួសអាហារដោយខ្លួនឯង ថែមទាំងដួសបាយលើសមួយចានដាក់នៅតុរបស់ ជុងហ្គុក ផងដែរវាជាទម្លាប់ទៅហើយរាល់ពេលញុំាអាហារម្តងៗ ថេហ្យុង តែងតែអោយអ្នកបម្រើរៀបចំបាយមួយចានសម្រាប់ដាក់នៅកន្លែងរបស់ ជុងហ្គុក ជានិច្ច ។

"​ ឆាប់ញុំាទៅពេលថ្ងៃបន្តិចពួកយើងទៅដើរលេងណា "

" យ៉េ.... អាប៉ាកូនចង់ទៅលេងសួនផ្កា Tulip មិត្តកូនប្រាប់ថាឆ្នាំTulip រីកច្រើនណាស់ "​ ខាមីឡា

" បានណាកូន.. ឆាប់ញុំាទៅនឹងអាលបានទៅនោះអី "

" បាទ/ចាស "​ ក្មេងៗនាំគ្នាឆ្លើយព្រមគ្នា ពួកគេញុំាអាហារដែល ថេហ្យុង ធ្វើរហូតដល់អស់រលីង លុះរសៀលពេលថ្ងៃម៉ោង២ក៏ចាប់ផ្តើមចេញដំណើរទៅដើរលេងនៅកន្លែងល្បីៗដែលមាននៅ Las Angeles ហើយចុងក្រោយទៅទៅសួនផ្កា Tulip តែវាក៏រៀងល្ងាចណាស់ទៅហើយ ទើបផ្កាមិនបានរីកស្រស់ដូចជាពេលព្រឹកនឹងពេលថ្ងៃទៀតនោះឡើយ ។

" Happy Anniversary​ 10ឆ្នាំរបស់ពួកយើងណា ជុង.. " រាងកាយស្តើងស្ថិតនៅកណ្តាលសួនផ្កាធំល្វឹងល្វើយស្របពេលពន្លឺព្រះសូរិយាកំពុងតែលិចសាចចាំមកលើគេ វារឹតតែធ្វើអោយ ថេហ្យុង មើលទៅស្រស់ស្អាតដូចជាទេវបុត្រយ៉ាងអ៊ីចឹង ។ នេះគឺជាថ្ងៃគ្រប់ខួបអាពាហ៍ពិពាណ៍គេរវាង ជុងហ្គុក ដូច្នេះមិនប្លែកនោះឡើយដែរ ថេយ៍ ឈប់សម្រាកពីធ្វើការគេចំណាយពេលវេលាពេញមួយថ្ងៃជាមួយកូនៗ ប្រសិនបើ ជុងហ្គុក នៅវាប្រហែលជាល្អខ្លាំងណាស់ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now