ភាគទី​៥៩:អ្វីដែលនឹកស្មានមិនដល់

3K 247 9
                                        


ចាប់តាំងពីថ្ងៃដែល ឆាលិក ត្រូវ ជុងហ្គុក បាញ់មកដៃខាងស្តាំរបស់គេក៏ខូចប្រើការលេងកើត គំ់ុំនុំក្នុងចិត្តក៏ចេះតែកើតមានចំពោះ ជុងហ្គុក ឡើងទៅរាល់ថ្ងៃរហូតមកទល់ពេលនេះវាជាងពីរខែមកហើយ ក៏ដល់ពេលដែរ ថេហ្យុង សម្រាលកូនរបស់គេដូចគ្នា ។ ឆាលិក បានរៀបគម្រោងការណ៍មួយឡើងមក គឺធ្វើអោយ ថេយ៍ និង ជុងហ្គុក ឈឺចាប់បំផុតពេលបាត់បង់របស់ជាទីស្រឡាញ់ ដែលជាដំណក់ឈាមក្រហមរបស់ពួកគេទាំងពីរនាក់ ។

" ហ្ហឹកក... ជុង អូនឈឺពោះខ្លាំងណាស់ "​ កាយតូចស្ថិតនៅលើគ្រែពេទ្យចាប់កាន់ប្រអប់ដៃរបស់ ជុងហ្គុក ជាប់គេឈឺពោះខ្លាំងណាស់បើទោះជាគ្រូពេទ្យបានចាក់ថ្នាំស្ពឹកអោយគេក៏វាមិនទាន់បានផល ព្រោះសារជាតិថ្នាំមិនទាន់ជ្រាបចូលទៅក្នុងខ្លួនអស់ ។ ឃើញទឹកភ្នែកមនុស្សដែលខ្លួនឯងស្រឡាញ់ហូរមកឥតឈប់បែបនេះ ជុងហ្គុក ឆ្លេឆ្លាប្រាប់អោយគ្រូពេទ្យធ្វើអ្វីម្យ៉ាង មើលទៅអូមេហ្គារបស់គេឈឺចាប់ខ្លាំងណាស់ ទើបយំមិនឈប់មិនឈរបែបនេះ ។

" ធ្វើអ្វីម្យ៉ាងទៅ "

" បន្តិចទៀតថ្នាំជ្រាបចូលទៅក្នុងខ្លួនគាត់ច្បាស់ជាលែងឈឺហើយម្ចាស់តូច "​ ដុកទ័រស្រីនិយាយញ័រមាត់ទទ្រើក នាងភ័យសឹងលិចនោមទៅហើយ ។ នៅក្នុងបន្ទប់វះកាត់នេះគ្មានដុកទ័រឬគ្រូពេទ្យប្រុសឡើយ ដោយសារតែគេបានហាមមិនអោយ ដុកទ័រជាមនុស្សប្រុសចូលមកធ្វើការវះកាត់អោយប្រពន្ធគេ ។ របស់មានម្ចាស់គេតែងតែហួងហែងបែបនេះហើយ បើទោះនោះជាគ្រូពេទ្យក៏ដោយ ក៏គេមិនចង់អោយភ្នែកមនុស្សអស់នោះឃើញសាច់របស់អូមេហ្គា ជាទីស្រឡាញ់របស់គេដែរ ។

" ជុង... អូនបាត់ឈឺហើយ "​ នៅពេលជាតិថ្នាំជ្រាបចូលក្នុងរាងកាយអស់ ថេហ្យុង ទាញកន្ត្រាក់ដៃ ជុងហ្គុក តិចៗនិងនិយាយប្រាប់ ។ រាងសង្ហាញញឹមមិនសូវសមយកក្រដាសជូតមាត់ មកជូតសម្អាតផ្ទៃមុខរបស់ ថេហ្យុង ទើបក្រុមគ្រូពេទ្យចាប់ផ្តើមធ្វើការដោះសម្លៀកបំពាក់របស់ ថេហ្យុង ចោលទាំងអស់ដោយយកកូនកន្សែងមួយមកបិទបាំងត្រង់ប្រដាប់ភេទតែប៉ុណ្ណោះ ។ នេះហើយជាមូលហេតុដែល ជុងហ្គុក មិនព្រមអោយដុកទ័រឬគ្រូពេទ្យជាជំនួយការជាមនុស្សប្រុសចូលមក បើមិនដូច្នោះពួកគេច្បាស់ជាបានឃើញរាងកាយអាក្រាតរបស់ ថេហ្យុង ជាក់ជាមិនខាន ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now