រសៀលថ្ងៃត្រង់ ម៉ោង១២:៣៥នាទី....
អ្នកកំលោះសង្ហាដែលគ្រប់គ្នាស្គាលថាជាអគ្គនាយកវ័យក្មេង នៃក្រុមហ៊ុនលក់ត្បូងពេជ្រដ៏ធំប្រចាំទីក្រុងសេអ៊ូល South Korean កំពុងតែស្មេញដៃស៊ីញេឯកសារ មិនគិតរកអាហារថ្ងៃត្រង់បើទោះជានេះ ម៉ោងជិតមួយទៅហើយក្តី ។
ជុងហ្គុក ចុះហត្ថលេខាលើឯកសារក្រុមហ៊ុនតាំងពីពេលជូន ថេហ្យុង ទៅសាលារៀនរួចមកទល់ពេលនេះគេមិនបានសសម្រាកសូម្បីតែញុំាបាយឬផឹកទឹកមួយដំណក់ ។ មនុស្សនាយ បើដាក់ចិត្តកាយធ្វើអ្វីហើយ ទាល់តែរួចរាល់ទើបគេព្រមបញ្ឈប់បើមិនដូច្នេះ គេនឹងធ្វើវាដល់ស្លាប់រហូតរួចរាល់ ។
តុកតុក.... សម្លេងគោះទ្វារ កាត់ផ្តាច់សម្មាធិធ្វើការរបស់ ជុងហ្គុក អស់រលីង ។ អាល់ហ្វារូបស្រស់សង្ហាសម្រួលឥរិយាបថ កាច់ក.ឆ្វេងស្តាំតិចៗសម្រួលសរសៃ មុនអនុញ្ញាតអោយអ្នកខាងក្រៅចូលមក ។
" លោកអគ្គនាយកបាទ " បុរសវ័យ៤២ឆ្នាំ ឈ្មោះគីម ដេចន ជាលេខាផ្ទាល់របស់ ជុងហ្គុក ដើរមកឈរនៅមុខតុនាយធ្វើការក្នុងដៃមានកាន់សាមីពណ៌ខ្លាញ់ ។
" និយាយ!! "
" គឺថា... នេះជាឯកសារដែលត្រូវពិនិត្យ បាទ "
" ហ្អឺមមម... លេខាគីម អាចចេញទៅវិញបាន "
" បាទ.. លោកអគ្គនាយកគឺ... " លោកដេចន រារែកចិត្តចង់និយាយអ្វីតែអណ្តាតមិនសហការណ៍ជាមួយទាល់តែសោះ ។
" គឺស្អី? " ជុងហ្គុក សម្លឹងមុខគាត់ចំសួរសម្លេងរឹងកំប្រឹសតាមទម្លាប់ ។
" ខ្ញុំសុំចេញមុនម៉ោងតើបានទេ? គឺខ្ញុំចង់ទៅទិញនំខួបកំណើតអោយកូនប្រុស "
" កូនប្រុស?? លោកមានកូនដែលហ្អេស៎? គេឈ្មោះអី? រៀនថ្នាក់ទីប៉ុន្មានហើយ? "
" គេឈ្មោះគីម ថេហ្យុង រៀនថ្នាក់ទី១២A បាទ "
" ចឹងហ្អេស៎? បានខ្ញុំអោយលោកចេញមុន "
" អរគុណបាទ "
" ការពិតអនាគតប៉ាក្មេកជាលេខារបស់យើងសោះ.. ហីយ៉ា!! គាប់ជួនដល់ហើយ ហឹសៗ... " ក្រោយលោកគីម ដេចន ចេញទៅបាត់ ជុងហ្គុក ស្រាប់តែញោចស្នាមញញឹមសើចអោយសសឹកមិននឹកស្មានថារឿងវាចៃដន្យដល់ថ្នាក់នេះសោះ.. ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន