ភាគទី​៧២:មេខ្លាលាក់ធាតុពិត

2.5K 225 4
                                        


" សម្លាប់មនុស្ស!! "​ ចម្លើយរបស់ ថេហ្យុង ធ្វើអោយកូនភ្លោះប្រុសទាំងពីរនាក់ស្រឡាំងកៃងមិនស្ទើរឡើយ ស្របជាមួយគ្នានោះដែរទ្វារបន្ទប់រក្សាទុកសាកសពនៅឯមន្ទីរពេទ្យក៏បានបើកឡើងក្រោមស្នាដៃរបស់ ថេហ្យុង រាងតូចបែរមកញញឹមយ៉ាងស្រស់ដាក់កូនហៅពួកគរអោយចូលមកតាមខ្លួន ។

" អាប៉ា... នាំពួកយើងមកទីនេះធ្វើអី?? មានមនុស្សឯណាសម្លាប់បើពួកគេស្លាប់អស់ហើយហ្នឹង "​ ថេវ៉ុន សួរកាលបើមិនឃើញមានមនុស្សមានជីវិតស្ថិតនៅក្នុងបន្ទប់ត្រជាក់ស្រេបនេះក្រៅតែពីពួកគេបីនាក់ ថេយ៍ មិនមាត់គេបន្តដំណើរទៅរកសាកសពដែលទុកនៅដាច់ដោយឡែករាងឆ្ងាយពីគេបន្តិច ទើបទាញក្រណាត់ស.បើកបង្ហាញអោយឃើញសាកសពត្រូវបានគេកាត់ជាកំណាត់នៅលើគ្រែត្រូវបានក្រុមគ្រូពេទ្យយកមកដេរដៃជើងនិងសរីរាង្គផ្សេងៗផ្គុំចូលគ្នាវិញ ។

" នាងគឺ គ្រីស្ទីណា អតីតលេខារបស់ប៉ាកូនដែលមានបំណងតែងតែទាក់លោកប៉ាកូនធ្វើប្តី ហើយនាងក៏ធ្លាប់និយាយមិនល្អទៅកាន់ មីនជូ នៅព្រហើនហ៊ានក្តិច មីនជូ ថែមទៀតផង "​ ថេយ៍ និយាយដោយក្រសែភ្នែកត្រជាក់ស្រេបសម្លឹងមើលទៅកាន់អតីតលេខារបស់ ជុងហ្គុក ។ កូនៗរបស់គេក៏រៀងភ្ងាក់ផ្អើលបន្តិចដែរព្រោះមិនដែលដឹងអំពីរឿងអស់ទាំងនោះ ឃើញនាងមើលទៅស្លូតបូតចូលចិត្តលេងជាមួយ មីនជូ ខ្លាំងណាស់កាលនាងនៅធ្វើជាលេខាលោកប៉ារបស់គេ ប៉ុន្តែនរណាទៅដឹងថានាងអាក្រក់យ៉ាងហ្នឹង ។

" អាប៉ាជាអ្នកសម្លាប់នាងតើមែនទេ?? " ជុងវ៉ូ

" សម្លាប់ឬ?? អាប៉ាគ្រាន់តែអោយមនុស្សចាប់នាងយកមកប្រដៅ ហើយក៏ទះតប់បន្តិចបន្តួចនិងអោយមនុស្សកាត់ដៃជើងនាងតែប៉ុណ្ណឹង អាប៉ាមានបានសម្លាប់នាងផ្ទាល់ដៃឯណា " ថេហ្យុង ឆ្លើយធម្មតាតាមការពិតព្រោះគេមិនបានសម្លាប់នាងផ្ទាល់ដៃនោះទេគ្រាន់តែអង្គុយមើលមនុស្សក្រោមបង្គាប់របស់គេចាត់ការស្រីព្រហើនថ្លើមធំពាសមេឃម្នាក់នោះចោលតែប៉ុណ្ណោះ ។

" តែយ៉ាងណាៗក៏អាប៉ាជាមេឃ្លោង នេះអាប៉ាសាហាវដល់ម្លឹងផងហ្ហេស៎?? " ថេវ៉ុន

" សាហាវ? អាប៉ាថានៅស្ទើរណាស់ តោះៗពួកយើងទៅវិញ ព្រោះរបស់ពិសេសប្រហែលជាទៅដល់វិមានហើយមើលទៅ "​

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now