ភាគទី​៨:មិនមែនជាសង្សារ​.. ប៉ុន្តែជាអនាគតស្វាមី

6.6K 381 1
                                        


ង៉ឺតត... រថយន្តសេរីទំនើបចតនៅមុខក្លោងទ្វារ Jungsan high school នាំអោយសិស្សវិទ្យាល័យក៏ដូចជាអ្នកនៅទីជិតនោះបែរមកមើលព្រោងព្រៀត ។

ជុងហ្គុក​ ចុះពីលើឡានដោយពាក់វែនតាខ្មៅស៊កដៃចូលហោប៉ៅខោខាងឆ្វេង ចេញមកឈរផ្អែកខ្នងនៅឡានរងចាំមើល អូមេហ្គាតូចរបស់ខ្លួន ។

" អ៎េ... ថេហ្យុង ហ៎ា!! ឯងមើលប្រុសម្នាក់នោះសង្ហាខ្លាំងណាស់តើមែនទេ? ព្រះជាម្ចាស់កម្ពស់ខ្ពស់ស្រឡះ ច្រមុះស្រួចបបូរមាត់តូចទម្រង់បេះដូង តាមការស្លៀកពាក់និងសាច់ឈាមគេច្បាស់ជាមនុស្សមកពីគ្រួសារអភិជនជាមិនខានទេ " នាងក្រមុំ​ជីងអ៉ី​ ដែលត្រូវជាមិត្តភក្តិ ថេហ្យុង​ បណ្តើរគ្នាចេញមកដល់ក្លោងទ្វារសាលាក៏ផ្អាកដំណើរឈប់និយាយរៀបរាប់ពី ជុងហ្គុក​ ឡើងមួយខ្សែអោយ រាងតូច​ស្តាប់​ ។

" ជាគេ?? ស្លាប់ហើយៗសូមកុំអោយគេមើលឃើញខ្ញុំអីណ៎ា! " ក្រលែកភ្នែកមួយខ្វាច់ ថេហ្យុង ស្ទើរតែទន់ជង្គង់ដួលប្រូសនៅឥដ្ឋកាលបើឃើញវត្តមាន ជុងហ្គុក​ មកទីនេះ ។ រាងតូចខំបង្វែរខ្លួនបែរខ្នងដាក់ ជុងហ្គុក​ ដើរតិចៗរាងកោងខ្នងត្បៀតជើងមាត់វិញបើកបន់ស្រន់ព្រះអោយជួយខ្លួនទាំងបែកញើសហូរសស្រាក់តាមជើងសក់ ។

" អ៎េ... ថេហ្យុង. ហ៎ា... ឯងកើតស្អី?? មិចក៏ដើរដូចអ្នកឈឺពោះកើតកូនចឹង?? " សម្លេងរបស់ ជីងអ៉ី សួរ​ ថេហ្យុង​ វាឮខ្លាំងរសាត់មកប៉ះត្រចៀកអាល់ហ្វាកំលោះដែលឈររងចាំ​ ថេហ្យុង​ ជាយូរងាកមុខទៅមើលញញឹមចុងមាត់អស់សំណើចរលាក់ដើមក.ហឹសៗ ។

" ហ៊ឹស... ការពិត​នៅទីនេះសោះ.. ចង់គេចទៅណារួចអូមេហ្គារបស់បង!! " ជុងហ្គុក បោះជំហានជើងវែងៗសម្តីៅមករក ថេហ្យុងនិងជុងអ៉ី ក្នុងចិត្តសែនក្នាញ់អើយក្នាញ់ជាមួយចរិតក្មេងមិនចេះធំ​ឡឺកឺៗរបស់រាងតូច វាសឹងតែធ្វើអោយនាយអត់ទ្រាំមិនបានចាប់ ថេហ្យុង​ មកនៅជាមួយបង្ហាត់បង្រៀនពីអ្វីដែលមនុស្សធំទូទៅធ្វើទេតើ ។

"​ គីម​ ថេហ្យុង!! " អូមេហ្គារូបស្រស់រឹងខ្លួនបើកភ្នែកធំៗលួចលេបទឹកមាត់ផ្សាំបំពង់ក.ក្អឹកៗ កាលបើដឹងដល់ម្ចាស់សម្លេងថាជានរណា ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Nơi câu chuyện tồn tại. Hãy khám phá bây giờ