ភាគទី​៦០:កូនយើងស្អាតណាស់

3K 246 4
                                        


" ហ្ហឹកហ្ហឹក... សងកូនខ្ញុំវិញមក សងគេវិញមក អ្ហឹកក... "

  សម្លេងយំសសឹកបានបន្លឺឡើងខ្ទរពេញក្នុងបន្ទប់សម្រាកព្យាបាល VIP ។ ថេហ្យុង យំស្ទើរស្លាប់ខ្លួនបន្ទាប់ពីគេភ្ងាក់ដឹងខ្លួនមកក៏ទទួលដំណឹងដ៏សែនរន្ធត់ចិត្តមួយនេះ ។ កូនគេកើតមកមិនទាន់បានឃើញមុខសូម្បីតែបន្តិច ប៉ុន្តែក៏ត្រូវអាមនុស្សចិត្តព្រៃផ្សៃលួចយកទៅប្រោសចោលក្នុងទឹកទន្លេបាត់  ។   ចិត្តជាអ្នកផ្តល់កំណើតអោយគឺឈឺចាប់ណាស់ តើកូនគេខុសអ្វីទៅ? ហេតុអីក៏ធ្វើបែបនេះដាក់ក្មេង?

   គ្រប់សំណួរគ្មានចម្លើយដែលផ្តល់មមអោយ ថេហ្យុង នោះឡើយគេខំប្រឹងស្រែកសួរតឹងសរសៃក. នឹងព្យាយាមរើបម្រាសចេញពីប្រអបដៃរបស់ ជុងហ្គុក រហូតដល់ដាច់ថ្នេរវះកាត់ហូរឈាមមកសស្រាក់ ក៏គេមិនមានអារម្មណ៍ថាឈឺចាប់ដែរ  ដោយសារតែរបួសនៅក្នុងជម្រៅចិត្ត ជម្រៅបេះដូង វាឈឺជាងរបួសលើសាច់រាប់រយពាន់ដងឯណោះ ។

" សងកូនខ្ញុំវិញមក... ហ្ហឹក.. ជុង ទៅយកកូនអូនមកវិញ អូនចង់ជួបកូន ហឹកហឹក... " ថេហ្យុង នៅតែបន្តយំ គេនិយាយទាំងមិនបើកភ្នែកប៉ុន្តែដៃក៏ខ្ញាំជាយអាវរបស់ ជុងហ្គុក ជាប់ ។ គេពិតជាល្វើយអស់កម្លាំងខ្លាំងណាស់ ហត់ស្ទើរតែបើកភ្នែកបន្តនិយាយអ្វីលែងរួចទៅហើយ ។

" ខ្ញុំផ្ញើរ ថេហ្យុង ផង " មួយសន្ទុះធំពេលប្រាកដចិត្តថា ថេហ្យុង បានលង់លក់ដោយសារតែថ្នាំសន្លប់ ជុងហ្គុក ព្រលះដៃស្រឡូនចេញពីជាយអាវទើបងាកមកប្រាប់លោកដេចន និង មីនយ៉ុន ដែលស្ថិតនៅក្នុងបន្ទប់នេះ ទើបគេចាកចេញទៅបន្ទប់ VIP មួយទៀតដែលមានលោកហ្វៀរីស៍ស្ថិតនៅទីនោះ សន្លប់ស្តូកស្តឹងបំពាក់អុកស៊ីសែន មានលោកស្រីស៊ូជុង អង្គុយមើលថែទាំ ។

ក្រាក... ក្រឹប

" អ្នកម៉ាក់!! " បើកទ្វារចូលមកក្នុងបន្ទប់ភ្លាម ជុងហ្គុក ក៏ចូលទៅអោបអ្នកម្តាយផ្ទាល់ ។ ទឹកភ្នែករបស់គេក៏ស្រក់មកម៉ាត់ៗ វាជាលើកទីមួយហើយដែលគេយំនោះ នេះក៏មកពីគេឈឺចាប់ខ្លាំង ។ ត្រឹមតែមួយប៉ប្រិចភ្នែក គេទទួលដំណឹងដ៏អាក្រក់ពីរដំណាលគ្នា រឿងទីមួយបាត់កូន រឿងទីពីរលោកហ្វៀរីស៍កើតជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ ស្របពេលដែលក្រុមហ៊ុនផលិតអាវុទ្ធរបស់គាត់ចាប់ផ្តើមរង្គោះរង្គើរឡើងមកសារជាថ្មី ដោយសារតែបុគ្គលិកនាំគ្នាបាតុកម្មទាមទារអោយដំឡើងប្រាក់ខែទៅអោយពួកគេ ។ តើព្រហ្មលិខិតមិនគិតថាលេងសើចជាមួយគេពេកទេហ្ហេស បានជាមួយទម្លាក់រឿងអាក្រក់ៗមកអោយគេក្នុងពេលតែមួយបែបនេះ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now