កន្លងផុតអស់ទៅជាច្រើនថ្ងៃ ក្រុុមប៉ូលិសនៅទីក្រុង Hilo នៃកោះហាវៃក៏សម្រេចចិត្តបោះបង់ការតាមរក ជុងហ្គុក តទៅទៀតព្រោះរកយូរថ្ងៃណាស់មកហើយ នៅតែមិនបានប្រទះឃើញតម្រុយអ្វីក្រៅតែពីដៃខាងឆ្វេង ដែលបានរកឃើញនៅលើច្រាំងនោះឡើយ ។
ប៉ូលិសក៏បានសន្មត់ថា ជុងហ្គុក បានស្លាប់ដោយសារតែត្រីឆ្លាមខាំសម្លាប់តាមការធ្វើសកលវិច្ឆ័យទៅលើដៃដែលពោរពេញទៅដោយរបួសស្នាមមុតជ្រៅនោះ រួមទាំងការពិនិត្យ DNA ជាមួយ ជុងវ៉ូ ថេវ៉ុន បានបញ្ហាថាដៃនោះពិតជាដៃរបស់ ជុងហ្គុក មែន ។
Los Angeles
ក្រោយពេលបញ្ចប់អ្វីៗគ្រប់់យ៉ាងនៅទីនោះ ថេហ្យុង បានវិលត្រឡប់មក Los Angeles វិញដើម្បីរៀបចំធ្វើពីធីបុណ្យសពអោយ ជុងហ្គុក ។ គ្រប់គ្នាក៏ងឿយឆ្ងល់ពេលមិនឃើញគេយំដូចកាលដែលដឹងរឿងលើកដំបូង ប៉ុន្តែនរណាទៅដឹងការពិត ថេហ្យុង យំនឹក ជុងហ្គុក រាល់យប់ រាល់ថ្ងៃគេនឹក ជុងហ្គុក ឥតស្រាក់ស្រាន្ត ជាពិសេសពេលចូលបន្ទប់គេងក្លិនកាយរបស់រាងក្រាស់គឺក្រអូបប្រហើរជាប់នៅក្នុងនោះមិនរសាត់ទៅណា ។" អាប៉ាទៅវិញហើយ ថែរក្សាខ្លួនផងណា... អាប៉ាស្រឡាញ់កូន " មីនយ៉ុន និយាយឡើងខណៈពេលគេកំពុងតែស្ថិតព្រលានយន្តហោះដើម្បីត្រៀមធ្វើដំណើរទៅកាន់ប្រទេសកូរ៉េវិញបន្ទាប់ពីចំណាយពេលវេលានៅមើលថែទាំង ថេហ្យុង ក៏ដូចជាចៅៗអស់រយៈពេលមួយខែកន្លងមក ដោយប្រាកដថា ថេហ្យុង រឹងពឹងពិតមែនទើបគេសម្រេចចិត្តវិលទៅប្រទេសកំណើតវិញបើទោះជាចិត្តនៅបារម្ភយ៉ាងណាក៏ត្រូវតែទៅ ព្រោះលោកដេចនបានប្រាប់ថាហាងអាហារនៅសាខាទីបួនមានបញ្ហាចង់អោយគេទៅជួយដោះស្រាយ ។
" បាទកូនក៏ស្រឡាញ់អាប៉ាដែរ " ថេយ៍ អោបអាប៉ាមួយសន្ទុះធំទើបព្រលែងការអោបចេញទាំងចិត្តមិនចង់ ថេយ៍ នៅតាមសម្លឹងមើលផែនខ្នងរបស់ មីនយ៉ុន រហូតដល់កន្លែង Check in ទើបគេដើរចេញទៅរករថយន្តដែលចតចាំដោយមាន កៃជី តាមពីក្រោយប្រកិតការពារម្ចាស់តូច ។
" ម្ចាស់តូចចង់ទៅណាទាន?? " កៃជី សួរពេលចូលមកដល់ក្នុងឡាន ព្រោះថាល្ងាចណាស់ទៅហើយ ថេហ្យុង បែបជាមិនទៅក្រុមហ៊ុនមើលការងារបង្ហើយទៀតនោះទេ ។ មួយរយៈនេះ ក្រុមហ៊ុនគឺ ថេហ្យុង ជាអ្នកគ្រប់គ្រងវាដោយមានជំនួយពី កៃជី នឹងកូនៗទាំង៥នាក់ជាទីស្រឡាញ់រង់ចាំផ្តល់កម្លាំងចិត្តអោយ មិនថាធ្វើការហត់យ៉ាងណាក៏បានស្បើយអារម្មណ៍នៅពេលឃើញពួកគេទាំង៥នាក់ ញញឹមលេងប្រលែងជាមួយគ្នា ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន