ភាគទី​១១:ព្រមាន

5.9K 368 1
                                        

អូមេហ្គារូបស្រស់​ កាយស្រឡូនស្រឡៅញញឹមខ្ជឹបបោះជំហានជើងបម្រុងចូលថ្នាក់រៀនទៅហើយ ប៉ុន្តែសម្លេងមាំគ្រលររបស់ស្ត្រីម្នាក់ហៅខ្លួនទើប ថេហ្យុង​ រហ័សបែរទៅរកអោនគំនាបញញឹមដាក់គាត់ជាការគួរសម ។

" សួស្តីអ្នកគ្រូវិន័យ "​

ពិតណាស់​ ស្ត្រីម្នាក់នោះគឺជាគ្រូវិន័យដែលកាចម៉ត់ចត់ជាងគេនៅក្នុងវិទ្យាល័យ និងជាគ្រូស្រីម្នាក់ដែលមានអាយុចាស់ជាងគេបំផុតផងដែរ ។

" សូមប្អូនមកតាមអ្នកគ្រូទៅការិយាល័យរបស់នាយកសាលា​ "​ ថាតែប៉ុណ្ណឹង គាត់ដើរកាន់បន្ទាត់ដែកដែលនៅក្នុងដៃចេញទៅបាត់ចំណែកឯ ថេហ្យុង​ បានត្រឹមដកដង្ហើមធំៗមុនបោះពួយដំណើរទៅតាមគាត់ពីក្រោយ ព្រោះគេដឹងហើយថាមានរឿងអ្វីកើតឡើង ។

+ការិយាល័យនាយកសាលា

" ខ្ញុំមិនសុខចិត្តទេណាបើលោកមិនព្រមដេញអាក្មេងក្ររហាមនោះចេញពីវិទ្យាល័យនេះ!! " ស្ត្រីមាឌម៉ាប់ៗបបូរមាត់ក្រហមឆេះពាក់សម្លៀកបំពាក់ឈុតពណ៌ស.ឈរហារស្តីឡើងផាំងដាក់លោកនាយកសាលាទាំងខឹងសម្បារគ្រាន់តែវត្តមាន ថេហ្យុង ចូលមកដល់ក្នុងបន្ទប់នេះឈរនៅខាងក្រោយខ្នងគាត់ជិតអ្នកគ្រូវិន័យ ។

" អ្នកស្រីមូរ៉េ ស្ងប់អារម្មណ៍សិនទៅបាទ " នាយកសាលា ព្យាយាមនិយាយសម្រួលតែយ៉ាងណាៗវាគ្មានទៅបានផលអ្វីឡើយ ពោលគឺអ្នកស្រីមូរ៉េ គិតតែពីបញ្ជាៗអោយគាត់ដេញ ថេហ្យុង​ ចេញពីវិទ្យាល័យមួយនេះទាំងដែលមិនទាន់សួរជីកឫសគល់រកហេតុផលអោយបានសមស្របផង បើបានត្រឹមតែស្តាប់អ្នកម្ខាងនិយាយ ។

" ស្ងប់ចិត្តហេស៎? កូនខ្ញុំមិនដែលវាយទះឬជេរស្តីអ្វីផង...តើវាជាស្អីបានមកហ៊ានវាយកូនខ្ញុំ...?? "

ប្រូស!! រាងស្តើងត្រូវលោកស្រីដែលជាម្តាយបង្កើតរបស់ មីនលី ដើរមកកញ្ឆក់ដើមដៃអង្រួនខ្លាំងៗ ថេហ្យុង ស្ទើរគ្រឡកខួរមុនរុញច្រានកាយតូចអោយដួលមួយទំហឹងខ្ទប់នៅការូ ។

" អួយយ... អ្នកស្រីឆ្កួតទេហ្អេស៎?? " អូមេហ្គា​តូច​ ក្តាប់មាត់សម្លក់មុខគាត់ព្យាយាមក្រោកបោសដីចេញពីខោតិចៗ ។ កុំឃើញគេមិនមាត់មិនក.ឬតវ៉ាអ្វីស្មានទេគេខ្លាចមិនហ៊ានប្រឆាំងអ្វីឬ? អូ!! អត់ទេ.. គេគ្រាន់តែនៅចាំស្តាប់អ្វីដែល មីនលី នឹងរងចាំមើលទង្វើរដែលអ្នកស្រីមូរ៉េធ្វើមកកាន់ខ្លួនសិនប៉ុណ្ណោះ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now