ភាគទី​៤៦:នាងជាបិសាច

3.4K 274 5
                                        


" ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ ជាឈ្មោះរបស់យើង ហើយឯងចងចាំវាទុកនៅក្នុងខួរក្បាលទៅ!! "

ប៉័ង!!

ប្រយោគដ៏សែនត្រជាក់ស្រេប បូកផ្សំជាមួយទឹកមុខមានអំណាចរបស់ ជុងហ្គុក បានសម្លក់សម្លឹងទៅកាន់ដៃគូបដិបក្ស មុនប្រលែងមួយគ្រាប់កាំភ្លើង បាញ់ចំកណ្តាលថ្ងាស់របស់បុរសជាជនជាតិរូស្ស៊ីអោយស្លាប់ភ្លាមៗនៅក្នុងបន្ទប់ក្រោមដី នៃឃ្លាំងដាក់អាវុទ្ធិរបស់ ជុងហ្គុក ក្នុងក្រុមហ៊ុនរបស់គេផ្ទាល់ ។

" ចាត់ចែងអោយរៀបរយ " ម៉ាហ្វៀរូបសង្ហា បោះកាំភ្លើងអោយកូនចៅក្បែរដៃ មុនទាញកន្សែងដៃជូតសម្អាតឈាមដែលខ្ទៀតប្រឡាក់ជាប់មុខចេញ ស្របពេលជំហានជើងវែងៗ បោះដំណើរចេញទៅរកប្រអប់ជណ្តើរយន្ត ។

" មានការស្អី?? ចង្រៃយ៎អើយ!! យើងប្រាប់ហើយមែនទេថាអោយឯងការពារ ថេហ្យុង អោយស្រួលបួល... ហេតុអីក៏ធ្វើមិនបានហាស៎?!! " ដើរចូលទៅក្នុងប្រអប់ជណ្តើរយន្ត ទូរសព្ទរបស់ ជុងហ្គុក រោទិ៍ឡើងទើបគេប្រញាប់លើកទទួល ។ កំហឹងក្នុងខ្លួនក៏ ចាប់ផ្តើមឆេះឆួលសារជាថ្មី ពេលទទួលដំណឹងថា ថេហ្យុង បានបាត់ខ្លួន ។ គេស្រែកគំហកតឹងសរសៃក.ភ្នែកក្រហមងាំង នេះបើគេចាប់បានថាអ្នកចាប់ ថេហ្យុង ជានរណាត្រៀមខ្លួនស្លាប់អោយហើយទៅ ព្រោះអាល់ហ្វាមួយរូបនេះកំពុងតែខឹងស្រាប់ កំហឹងរបស់គេគឺខ្លាំងក្លា ហើយក៏សាហាវព្រៃផ្សៃអាចសម្លាប់មនុស្សមិនញញើតដៃ ត្រឹមមួយប៉ព្រិចភ្នែក ។

" ជីងអ៉ីៗ.... ចាំមើលចុះនាងងាប់មិនស្អាតសាកសពឡើយ "​ ពេលចុចផ្តាច់ប្រព័ន្ធទូរសព្ទ គេស្រាប់តែនឹកឃើញពី ជីងអ៉ី ឡើងមកព្រោះគ្មាននរណាដែលហ៊ានមកចាប់ ថេហ្យុង ឡើយក្រៅតែពីនាងនោះ ។ ចាំមើលចុះ លើកនេះបើនាងមិនស្លាប់ កុំហៅគេថា ម៉ាហ្វៀលាក់មុខចន ជេឃេ អោយសោះ ។

" រៀបចំគ្រាប់បែកអោយយើង!! " ជុងហ្គុក បោះសម្តីទៅកាន់អ្នកក្រោមបង្គាប់ដែលឈរនៅក្រោយខ្នង រួចក៏ដើរទៅយកកាំភ្លើងដែលគេផលិតទុកនៅក្នុងបន្ទប់ធ្វើការបាត់ វាល្មមដល់ពេលដែលគេត្រូវប្រើប្រាស់វាបាញ់សម្លាប់ ជុងអ៉ី ហើយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now