ភាគទី​៦៦:គ្រួសារពេញលេញ

3.1K 287 8
                                        


" អរគុណខ្លាំងណាស់ដែលកន្លងមកបានជួយមើលថែទាំកូនប្រុសរបស់ខ្ញុំ ខ្ញុំពិតជាដឹងគុណពិតមែន "​

បន្ទាប់ពីបញ្ចប់កម្មពិធីខួបកំណើត ថេហ្យុង បានដើរមករក ជេហា នឹងអរគុណគេម្តងហើយម្តងទៀត មុខក៏ញញឹមបិទមាត់មិនចេញ ព្រោះតែបានជួបកូនប្រុសច្បងវិញ ។ ជេហា មិនបាននិយាយអ្វីច្រើននោះឡើយដោយសារតែយប់ក៏រាងជ្រៅណាស់ដែរ ទើបសុំលា ថេហ្យុង វិលត្រឡប់ទៅផ្ទះដោយមាន កៃជី ជាអ្នកបើកឡានជូន ។

"​ ថេយ៍ តោះទៅសម្រាក "​ ពេល ជេហា ដើរចេញទៅបាត់ ជុងហ្គុក មកក្បែរ ថេហ្យុង នៅស៊កដៃចូលចង្កេះតូចមួយក្តាប់នាំគេចូលទោក្នុងវិមានដើម្បីសម្អាតខ្លួនហើយចូលសម្រាក ចំណែក ថេវ៉ុន និង ជុងវ៉ូ ក៏ឡើងទៅគេងមុនតាំងពីកន្លះម៉ោងមុនម្ល៉េះ ដោយសារតែល្វើយនឹងការដើររើសរកមើលឈុតពេញហាងអស់ពេលមួយកំណាត់ថ្ងៃ ។

SKIP​

លុះឈានចូលដល់ម៉ោង៣ទាបភ្លឺ ដោយគេងមិនលក់ចិត្តចង់ជួប ចង់នៅក្បែរកូនអោយបានច្រើន ថេហ្យុង ក៏សម្រេចចិត្តដើរមកបន្ទប់គេងរបស់ ថេវ៉ុន ដែលមាន ជុងវ៉ូ គេងជាមួយព្រោះបន្ទប់របស់គេមិនទាន់បានរៀបចំរួច ។ ថេយ៍ បើកទ្វារបន្ទប់ថ្នមៗដើរសន្សឹមវាឡើងលើគ្រែ គេងអោប ជុងវ៉ូ ណែនប្រអប់ដៃដូចខ្លាចមាននរណាមកដណ្តើមគេយកចេញទៅវិញសារជាថ្មីអីចឹង ។

ក្រាកក...

" ការពិតរត់ចោលប្តីមកសង្ងំគេងជាមួយកូនសោះ ហឹសហឹស.. " មិនបានប៉ុន្មាន ជុងហ្គុក ក៏បើកទ្វារចូលមកក្នុងសម្លៀកបំពាក់គេងយប់ដៃខ្លីខោជើងវែង នាយសង្ហាសម្លឹងមើលផ្ទៃមុខមានក្តីសុខរបស់ ថេហ្យុង ទើបដើរវាងឡើងទៅគេងអោប ថេវ៉ុន នឹងសសៀរដៃចាប់ប្រអប់ដៃរបស់ ថេហ្យុង ជាប់រហូតដល់គេងលក់បាត់មាត់ក.ឆឹង ។

" កក់ក្តៅណាស់ " កូនភ្លោះប្រុសទាំងពីរនាក់និយាយរង៉ូវព្រមទាំងសសុលក្បាលចូលទៅដើមទ្រូងរបស់លោកប៉ានិងអាប៉ា ទទួលយកភាពកក់ក្តៅថែមទៀតផង ជុងហ្គុក ញញឹមយ៉ាងមានសេចក្តីសុខបំផុត ថ្ងៃនេះក៏បានឈានមកដល់ គឺគេមានឱកាសបានគេងលើគ្រែតែមួយជាមួយប្រពន្ធកូន អោបពួកគេផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់ទៅអោយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now