" កូននឹងទៅកូរ៉េជាមួយអាប៉ាទេ?? " សំណួររបូតចេញពីបបូរមាត់ ថេហ្យុង រាងតូចចាប់ដៃកូនស្រីពៅរបស់គេដែលគ្មាននរណាក្រៅពី ខាមីឡា កំពុងតែចាប់ផ្តើមប្រែទឹកមុខស្លីស្លឺមិនយល់ពីអ្វីដែលអាប៉ាកំពុងមានប្រសាសន៍សួរមកកាន់នាង ។
" ទៅកូរ៉េ? ទៅលេងលោកតាតូចនិងលោកតាធំតើមែនទេ? ល្អៗកូននឹងទៅជាមួយអាប៉ាណា " ខាមីឡា សួរបកព្រមទាំងងក់ក្បាលយល់ព្រមឆាប់រហ័សពេល ថេហ្យុង គ្រហឹមបំពង់ក.បញ្ជាក់ពីសំណួរដែលនាងកំពុងតែសួរ ទាំងដែលការពិតគេទៅកូរ៉េហើយប្រហែលជាលែងវិលមកទីនេះវិញក៏ថាបាន ។
" កូនរៀបចំខ្លួនទៅ អាប៉ាទៅប្រាប់លោកប៉ារបស់កូនសិន " នាងតូចញញឹមទើបប្រញាប់សម្រូតខ្លួនចុះពីលើគ្រែចូលបន្ទប់ទឹកសម្អាតខ្លួនដោយមិនខ្វល់ពីអ្វីទាំងអស់ ចំណែក ថេហ្យុង ក៏ដើរទៅបន្ទប់ធ្វើការរបស់ ជុងហ្គុក សុំអនុញ្ញាតទៅកូរ៉េ ចាកចេញអោយឆ្ងាយពីគេ ។
SKIP
" សង្ឃឹមថាពពួកយើងនឹងវិលត្រឡប់ជួបគ្នាវិញ នៅពេលដែលពួកយើងរកបានមនុស្សដែលខ្លួនស្រឡាញ់រៀងគ្នា " ក្រោយនិយាយជាមួយ ជុងហ្គុក រួចរាល់បើទោះជារាងក្រាស់បានប្រកែកបដិសេធមិនចង់អោយគេទៅយ៉ាងណាក៏ ថេហ្យុង នៅតែមានៈចង់ទៅហើយទីបំផុត ជុងហ្គុក ក៏យល់ព្រមទាំងបង្ខិតបង្ខំ គេចង់ទៅតាម ថេយ៍ តែងរាងតូចមិនអនុញ្ញាតដូច្នេះមានតែបណ្តោយអោយគេធ្វើអ្វីតាមតែអំពើចិត្តដែលចង់បានសិនទៅចុះ ។
ថេហ្យុង ដោះចិញ្ចៀនរៀបការដាក់ទៅលើតុគៀកក្បាលដំណេកដោយមានលិខិតលែងលះនៅលើនោះរួចជាស្រេច គេបានសម្រេចចិត្តយ៉ាងល្អិតល្អន់ បន្ទាប់ពីចំណាយពេលគិតអស់រយៈពេលមួយសប្តាហ៍ពេញ ហើយជាចុងក្រោយគេនៅតែជ្រើសយកផ្លូវមួយនេះ គឺលែងលះគ្នាជាមួយ ជុងហ្គុក ។
" លាហើយសង្ឃឹមថាគ្មានវត្តមានអូនបងនឹងសប្បាយចិត្ត បងមិនចាំបាច់មកបង្ខំខ្លួនឯងមកធ្វើជាស្វាមីល្អ មកធ្វើជា ជុងហ្គុក ដែលស្រឡាញ់ថ្នាក់ថ្នមអូនដូចកាលពីមុនឡើយ " ថេយ៍ បោះជំហានជើងចេញពីបន្ទប់ដោយខ្លួនទទេ ដោយវ៉ាលីរបស់គេត្រូវបានអ្នកបម្រើយកទៅដាក់នៅក្រោយគូទឡានមុននេះអស់ទៅហើយ ។ សារភាពទៅចុះ មួយសប្តាហ៍មកនេះបើរាប់ចាប់តាំងពីថ្ងៃដែរ ជុងហ្គុក ស្តីថាអោយ ថេហ្យុង ជាមនុស្សគួរអោយធុញទ្រាន់និងគួរអោយរំខាន គេបានព្យាយាមធ្វើគ្រប់សប់បែបយ៉ាង តាមលួងលោម ថេយ៍ ប៉ុន្តែពេលខ្លះក៏ច្រឡំមាត់ធំ ស្តីអោយរាងតូចញាច់ៗ វាមើលទៅដូចជាគេទទួលរងនូវសម្ពាធមួយដែលខ្លាំងទើប ថេហ្យុង សម្រេចចិត្តលែងលះ ដើរចេញពីជីវិតគេទាំងចិត្តនៅស្រឡាញ់គ្មានថមថយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន