" អ៎េ... ទៅណាអស់ហើយ?? " រវល់តែរំភើបអារម្មណ៍ ប៉ុន្តែពេលដាក់ភ្នែកមើលទៅកុំព្យូទ័រវិញម្តទៀត ក៏បាត់អស់ក្មេងៗទាំងពីរនាក់នៅក្នុងបន្ទប់ ។ ជុងហ្គុក ប្រញាប់ប្រញាល់រត់ចេញទៅមើលបន្ទប់ ថេវ៉ុន ប៉ុន្តែគ្មានឃើញនរណាសូម្បីម្នាក់ នេះពួកគេចេញទៅណាអស់ហើយ? មិនបង្អង់យូរគេក៏ប្រញាប់ចេញតាមរកមើលក្នុងបរិវេណវិមាន រកយ៉ាងណាក៏នៅតែមិនឃើញក្មេងទាំងពីរ ជុងហ្គុក ក៏បានសួរនាំអ្នកបម្រើប៉ុន្តែពួកគេ បែរជាប្រាប់ថាមិនបានឃើញ ថេវ៉ុន ចុះមកខាងក្រោមអ្វីនោះឡើយ ។" តើពួកគេទៅណាទៅ ហេតុអីក៏លឿនយ៉ាងនេះ? " ឆ្ងល់ខ្លាំងលើសពីឆ្ងល់ ត្រឹមមួយប៉ប្រិចភ្នែកពួកគេក៏បាត់ខ្លួនអស់ទៅដោយមិនបន្សល់ដាន ជុងហ្គុក ដើរទៅបន្ទប់របស់ ថេវ៉ុន ម្តងទៀតព្រោះមិនទាន់អស់ចិត្តនៅឡើយ វាប្រាកដណាស់ក្នុងបន្ទប់នេះច្បាស់ជាមានអ្វីពិសេសនៅក្នុងនេះ ។
" ហឹស... ឆ្លាត!! ឆ្លាតមែនកូនប្រុស " អត់សរសើរមិនបាន គេហួសចិត្តនឹងកូនរបស់គេខ្លាំងណាស់ ចេះរកគំនិតឃើញ អ៊ីចឹងទេតើបានជាកន្លះខែមុនគេរត់ទៅយកខ្សែពួរធំៗនៅឯឃ្លាំងផ្ទុកទំនិញក្នុងវិមានដើម្បីតែត្បាញវាធ្វើជាកាំជណ្តើរខ្សែ ដើម្បីលួចចុះទៅជាន់ខាងក្រោមរត់ចេញពីក្នុងវិមានតាមរយៈជញ្ជាំងដែលបន្សល់ទុកប្រហោងធំល្មមបានយ៉ាងសុវត្ថិភាព ។
ជុងហ្គុក នៅអង្គុយរង់ចាំ ថេវ៉ុន ក្នុងបន្ទប់កែវភ្នែកសម្លឹងមើលទៅបង្អួចមិនព្រិចភ្នែក គេចាំមើល ថេវ៉ុន ឡើងមកវិញចាំមើលថាគេនឹងមានការភ្ញាក់ផ្អើលយ៉ាងម៉េច ពេលត្រូវគេចាប់បានស្រស់ៗបែបនេះ ។
" ភឹប... រួចហើយ ហ្អើយ.... លោកប៉ា?!! " ស្មានអ្វីចេះខុសប្រហែលជាប្រាំនាទីក្រោយ ថេវ៉ុន ក៏បានឡើងមកបន្ទប់វិញតាមរយៈខ្សែពួរចងជាកាំជណ្តើរខ្សែមែន អាល្អិតកំពុងតែសារវាយកទៅលាក់ទុកដើម្បីកុំអោយនរណាបានឃើញ ប៉ុន្តែពេលបែរក្រោយម្តងទៀតក៏ឃើញ ជុងហ្គុក ឈរពឹតខ្នងនៅទូរញញឹមដាក់គេយ៉ាងស្រស់ ។
" កូនក្លាហានណាស់ វ៉ុន!! បើខ្សែពួរមិនមាំហើយរបូតដាច់ទៅតើគិតយ៉ាងម៉េច?? " ខ្ជិលនិយាយអ្វីច្រើន ជុងហ្គុក លើកសំណួរសួរតែម្តងស្របពេលជំហានជើងវែងៗបោះមករកកូនប្រុសពៅ ទាញយកខ្សែពួរនោះគ្រវែងទៅម្ខាង គេមិនបានខឹងគ្រាន់តែមិនពេញចិត្តនូវអ្វីដែល ថេវ៉ុន កំពុងតែប្រព្រឹត្តិតែប៉ុណ្ណោះ ។ គេទទួលស្គាល់ថា ថេវ៉ុន រឹងមាំខុសពីក្មេងដទៃ ប៉ុន្តែយ៉ាងណាៗក៏គេនៅតែមិនទាន់ទុកចិត្ត បណ្តែតបណ្តោយអោយកូនប្រុសធ្វើអ្វីតាមតែអំពើចិត្ត ជាពិសេសគឺរឿងគ្រោះថ្នាក់ព្រោះវាមិនទាន់ដល់ពេលដែល ថេវ៉ុន ត្រូវវឹកវឺនខ្លួនអោយសាកសមធ្វើជាកូនប្រុសនៅក្នុងត្រកូល ព្រីនស៊ីសគ្រីសស្តាល់ ពិតប្រាកដនៅឡើយទេ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន