ភាគទី​៦៨:ពួកគេស្រឡាញ់មនុស្សតែម្នាក់ជាមួយគ្នា

2.9K 261 9
                                        


  ៧ឆ្នាំក្រោយមក

" ខាមីឡា បងប្រាប់ថាអោយឈប់ភ្លាម!! "

  សម្លេងស្រែកឃាត់អោយបញ្ឈប់ដំណើរបន្លឺឡើងខ្ទៀរពេញវិមានទាំងមូល ខណៈដែលកូនស្រីទី៣និងទី៤របស់ ថេហ្យុង ជាមួយ ជុងហ្គុក កំពុងតែរត់ដណ្តើមសៀវភៅមួយក្បាលពេញនោះ ។ ខាមីឡា ជាប្អូនមានវ័យប្រាំឆ្នាំ លីនធៀរ៍ ជាបងមានអាយុ៧ពួកនាងទាំងពីរសុទ្ធតែស្រស់ស្អាតនិងឆ្លាត ទាស់ថាមានចរិតខុសគ្នាដាច់ស្រឡះ ប្រៀបដូចមេឃនឹងដី ។

" មិនឈប់!! " ខាមីឡា រត់បណ្តើរស្រែកប្រាប់អ្នកជាបងបណ្តើរ អោយនាងឈប់មែនទេ? ចាំតែនាងភ្លើឈប់អោយ លីនធៀរ៍ បានយកសៀវភៅកំណត់ហេតុដែលនាងខំលួចយកមកទាំងលំបាកលំបិននោះទៅបានងាយយ៉ាងម៉េច? អត់ទេនាងមិនអាចបញ្ឈប់ចលនាតាមអ្វីដែល លីនធៀរ៍ បានបញ្ជាមកឡើយ ។

" ឈប់ភ្លាម... ចាំមើលតែបងចាប់បានណា!! " លីនធៀរ៍ខឹងក្តៅក្រហាយសង្កៀតជើងធ្មេញ សែនក្នាញ់ជាមួយប្អូនស្រីពៅមួយថ្ងៃៗ គ្មានចេះធ្វើស្អីក្រៅតែពីដើរកូរគេឯង ចេះតែក្លាយជាសំណព្វចិត្តរបស់លោកប៉ានិងអាប៉ាទៅរួច ហេតុតែនាងជាកូនស្រីពៅ ឆើស!!

" បើខ្លាំងបងតាមចាប់មក ហិហិ..."  នាងច្រម៉ក់លៀនអណ្តាតសើចលឹបភ្នែកខំប្រឹងរត់ក្រវែលសាឡុងនៃបន្ទប់ទទួលភ្ញៀវ ពួកអ្នកបម្រើស្រីដែលកំពុងជូតសម្អាតតុ ការ៉ូក៏ផ្អាកសកម្មភាព ទុកអោយពួកនាងទាំងពីររត់ដេញចាប់គ្នាសិន ខ្លាចក្រែងពួកនាងទាំងពីររត់ដួលដោយសាររអិលជើងនោះ ប្រាកដជាត្រូវ ជុងហ្គុក ស្តីបន្ទោសអោយមិនខានឡើយ ។

" ដឹបប!!  បងប្រុសធំ បងជួយអូនផងមើលបងស្រីចង់ចាប់អូនវាយគូទណា "  ដោយរត់មិនបានមើលនិងប្រុងប្រយ័ត្នអោយបានខ្ពស់ ខាមីឡា ក៏រត់ទៅបុកដើមទ្រូងបងប្រុសធំរបស់គេដែលគ្មាននរណាក្រៅពី ជុងវ៉ូ នោះឡើយ ។  រយៈពេលច្រើនឆ្មាំមកនេះ ជុងវ៉ូ ប្រែប្រួលច្រើនណាស់ រវាងគេនិង ថេវ៉ុន ហាក់ដូចជាផ្លាស់ប្តូរវិញ្ញាណគ្នា ដោយ ជុងវ៉ូ ក្លាយជាមនុស្សស្ងៀមស្ងាត់ ចិត្តដាច់ ថេវ៉ុន ពូកែលេងច្រើនតែក៏កាចសាហាវ សម្លាប់ខ្មាំងកាំភ្លើងដែលតាមមកយារយីគ្រួសាររបស់គេអស់ជាច្រើននាក់ទាំងដែលគេមានអាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now