ភាគទី​៨០:គ្រាន់តែអោប...

2.4K 261 15
                                        

" អាប៉ា... " ក្រោយពេលសន្លប់បាត់ស្មារតីលោកស្រីស៊ូជុងបានអោយ កៃជី បី ថេហ្យុង យកមកបន្ទប់របស់គេដាក់អោយសម្រាក ។ ខាមីឡា ពេលដឹងថាអាប៉ាសន្លប់បែបនេះក៏ប្រញាប់មកមើល នាងអង្គុយមើលថែយកកន្សែងសើមមកជូតថ្ងាសអោយ ថេហ្យុង រហូតនិងនិយាយលេងតែឯង នាងបាននិយាយពីរឿង ជុងហ្គុក ព្រមទាំងយំដោយសារតែលោកប៉ាមិនបានចងចាំនាងនោះទេ គេហៅនាងថានាងតូច ទាំងដែលកាលពីមុនគេហៅនាងថា ព្រះនាងតូចរបស់ប៉ា ។

" ខាមីឡា! កូនយំ? នរណាធ្វើអីតើមែនទេ? ប្រាប់អាប៉ាមក "​ បើកភ្នែកឡើងមកភ្លាមឃើញកូនស្រីពៅភ្នែកឡើងក្រហមហើម ថេហ្យុង រហ័សក្រោកអង្គុយសួរគេចាប់ស្មា ខាមីឡា អង្រួនតិចៗជម្រិតសួរចម្លើយ នេះនរណាអីក៏ព្រហើនម្ល៉េះហ៊ានធ្វើអោយកូនរបស់គេយំបែបនេះ ។

" ហ្ហឹកកក.. លោកប៉ាអត់ចាំកូនទេ ប៉ាភ្លេចកូនហើយអាប៉ា "

"​ ពុទ្ធោកូន... មិនអីវាមិនអីនោះទេតែបន្តិចទៀតលោកប៉ាចងចាំកូនវិញហើយណា សឺតត កុំយំអី "​ ឮសម្តីកូនស្រី ថេយ៍ ស្លុតចិត្តមិនស្ទើរឡើយគេទាញកូនយកមកអោប ថើបលួងលោមនាង ។ សម្តីអម្បាញ់មិញកំពុងតែចាក់ទម្លុះចូលបេះដូងរបស់គេ មិនដឹងថា ខាមីឡា ឈឺចាប់យ៉ាងណានោះទេក្នុងវេលានេះ នាងនៅក្មេង ចិត្តច្រើនពូកែតូចចិត្ត មិនដូចជាបងៗរបស់នាងដែលអាយុច្រើនគ្រាន់ អាចយល់ន័យគ្រប់យ៉ាងបានដែរ ។ ពួកគេចេះបែងចែកអ្វីទាំងអស់ស្ទើរតែគ្រប់យ៉ាង ចំពោះរឿង ជុងហ្គុក បាត់បង់ការចងចាំក៏ពួកគេដឹងតែធ្វើដូចធម្មតា ហៅលោកប៉ាដូចដើមគ្រាន់តែមិនសូវជាស្នុតស្នាលដូចកាលពីមុន ។

"​ ពិតទេ? ប្រាប់មកថាអាប៉ាមិនកុហកកូន ហ៉ឹក " ជំនួសដោយចម្លើយ ថេហ្យុង ងក់ក្បាលជំនួសគេអង្គុយអោបកូនលួងលោមនាងរហូត ខាមីឡា ស្ងប់អារម្មណ៍បាត់យំទើបនាំនាងចុះទៅខាងក្រោមធ្វើម្ហូបអោយញុំា ដោយសារតែរវល់តែមើលថែ ថេហ្យុង ទើបនាងមិនបានញុំាអាហារពេលល្ងាចជុំបងប្អូន លោកប៉ានិងលោកយាយបែបនេះ ទើបឥឡូវក៏ឃ្លានរំអុក ថេហ្យុង អោយធ្វើម្ហូបអោយនាងញុំា ។

"​ នរណាគេធ្វើស្អីនៅផ្ទះបាយទាំងយប់បែបនេះ? "​ កាយមាំសង្ហាពាក់អាវគេងយប់ដៃខ្លីបញ្ចេញសាក់នៅដៃទាំងសងខាងច្បាស់ក្រឡៅជាមួយខោជើងវែងរលោងស្រិល ចងចិញ្ចើមចោទជាចម្ងល់ពេលឃើញអំពូលភ្លើងនៅក្នុងផ្ទះបាយបើកទាំងដែលនេះម៉ោង៩យប់ទៅហើយ អ្នកបម្រើក៏នាំគ្នាទៅផ្ទះតូចសម្រាកអស់ដូចគ្នា ខណៈពេលគេបម្រុងចុះទៅខាងក្រៅទៅក្នុងសួនស្រូបយកខ្យល់អាកាសពេលយប់ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now