ភាគទី​៣៧:បងអង្វរអូន ឆាប់ដឹងខ្លួនវិញមក

4.5K 307 2
                                        


ជីងអ៉ី ដើរចូលក្នុងបរិវេណវិទ្យាល័យទាំងដំណើរដូចមនុស្សឈឺជើង ក៏ព្រោះតែនាងនៅឈឺត្រង់ចំណុចសំខាន់មិនទាន់បាត់ ។ ស្រីស្រស់ ចងចិញ្ចើមលួចសួរខ្លួនឯងក្នុងចិត្ត ពេលដែលមនុស្សម្នានៅក្នុងរថភ្លើង និងសិស្សឯទៀតនៅវិទ្យាល័យ សម្លឹងមើលនាងហើយ ក៏ទៅខ្សឹបនិយាយរឿងអ្វី ជីបអូចៗក៏មិនដឹង ។ ដោយមិនចង់គិត ហើយខ្វល់ច្រើន នាងក៏បន្តដំណើរយ៉ាងលឿន ធ្វើយ៉ាងណាដើម្បីអាចទៅដល់ថ្នាក់រៀន ព្រោះតែមិនចង់ ឃើញគេឯងសម្លឹងមកនាងក្នុងក្រសែភ្នែក ពេបជ្រាយ ។

" ផាំង* ថោកទាបមែន!! " គ្រាន់តែនាងដាក់បង្គុយនៅកៅអីរៀនមិនទាន់ក្តៅគូទស្រួលបួលផង មីនលី សម្រុកចូលមកក្នុងថ្នាក់នេះ ទះតុរៀនរបស់ ជីងអ៉ី មួយដៃបោះសម្តីឡើងធ្វើអោយ ស្រីល្អងើយមុខមើលទាំងស្លេស្លឺ ។

" នេះនាងកើតស្អីទៀតហើយ?? រករឿង ថេហ្យុង មិនអស់ចិត្តក៏មករករឿងខ្ញុំមែនទេ? "​ ជីងអ៉ី សួរទាំងទឹកមុខស្រពាប់ស្រពោន ធ្វើដូចជាខ្លួននាងជាមនុស្សស្រីល្អទន់ភ្លន់យ៉ាងអញ្ចឹង ។ កាយវិការដែលនាងបញ្ចេញមក វាកំពុងចាប់ផ្តើមធ្វើអោយសិស្សនៅក្នុងថ្នាក់ គ្រវីក្បាលហួសចិត្តមិនស្ទើរឡើយ ក៏ព្រោះតែគ្រប់គ្នាបានដឹងពីធាតុពិតរបស់នាង ស្ទើរតែមួយប្រទេស អូមិនមែនទេ គឺពាក់កណ្តាលពិភពលោកទៅវិញទេ ។

ទាំង Videos clips និងសម្លេងដែលនាងសន្ទនាជាមួយ ជុងហ្គុក ត្រូវបានផ្សព្វផ្សាយពេញប្រព័ន្ធ Social media ទាំងអស់ នៅឡើយតែនាងដែលមិនបានដឹង ក៏ព្រោះទូរសព្ទអស់ថ្មតាំងពីយប់ ណាមួយនាងក៏មិនបានទៅផ្ទះដែលយប់មិញ ពោលគឺនាងទៅខន់ដូរបស់ លូសៀ ។

" មិនដែលប្រទះទេ ហ៉ើយយ... ពួកយើងចេញក្រៅ នៅទីនេះទៀតខ្លាចតែអត់ទ្រាំមិនបាន ហក់ដាល់នាងដែលជាស្រីទេ!! "​ ស៊ុងវ៉ុន និយាយខ្លាំងៗឡើងប្រាប់ទៅកាន់មិត្តភក្តិរបស់ខ្លួន រួចក៏ក្រោកចាកចេញទៅក្រៅបាត់ ដោយសារតែមិនចង់នៅឃើញមុខរបស់ ជីងអ៉ី វាអាចធ្វើអោយគេទប់កំហឹងមិនជាប់ លើកដៃវាយស់មនុស្សស្រីប្រភេទដូចជានាងបាន ព្រោះខឹង ខឹងដែលនាងហ៊ានធ្វើបាប ថេហ្យុង ដែលត្រូវជាមនុស្សដែលគេលួចស្រឡាញ់ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now