ភាគទី​២:អាល់ហ្វា​ ជាគូនិងអូន

8K 485 0
                                        

" បើអូនជូតចេញបងច្បាស់ជាចាប់បឺតមាត់អូនមិនខាន "  ពេលឃើញ ថេហ្យុង លើកដៃស្រឡូនជូតថ្ពាល់ខាងឆ្វេងដែលនាយថើបភ្លាម ជុងហ្គុក​ រហ័សនិយាយគំរាមតែគិតថាក្មេងល្អិតនៅចំពោះមុខហ្នឹងស្តាប់ឬ? ចម្លើយគឺទេ​ ចង់យកកាំបិត ពូថៅ​ កាំភ្លើងមកភ្ជុងទៀតក៏គេមិនខ្ជីខ្លាច ។

" និយាយមិនស្តាប់មែនទេ? បានតាស៎.. ហ្អឺមមម!! " សែនគ្រឺតខ្នក់ក្នាញ់អត់ទ្រាំពុំបាន អាល់ហ្វា​ស្រស់សង្ហាកញ្ឆក់ដៃ អូមេហ្គាក្បាលមហាសែនរឹងជាប់រីឯដៃម្ខាងទៀត ចាប់កញ្ជឹងក.រាងតូចទម្លាក់បបូរមាត់នេបនិត្យបបូរមាត់ដែលពូកែជេរមួយនេះ ។

ទន់ផ្អែមដូចទឹកឃ្មុំមិនខុស គេគុំគួនតាំងពីល្ងាចមិញម្ល៉េះ ចង់ដឹងថាវាមានរសជាតិគ្រោកក្រៀត ឬ​ល្វីងគ្មានជាតិជូវដូចទៅហ្នឹង សម្តីសម្តៅដែលវាចាមកស្តីថាអោយគេញែតៗឬក៏អត់??

" ហ្អឺក... អឹមម​ "​ ចង់រើក៏មិនកើត បើកញ្ចឹងក.គេចាប់ជាប់បាត់ទៅហើយនោះ  ។ ថេហ្យុង​ ក្តាប់ដៃខាងស្តាំដៃមានសេរីភាពគួកដើមទ្រូង​ ជុងហ្គុក​ ឮសូរតែដឹបៗតែវាគ្មានទៅស្គៀបសាច់ អាល់ហ្វាសង្ហានោះសូម្បីបន្តិចបើកម្លាំងវាយនាយ ដូចស្រមោចនោះ...

" រោគចិត្ត.. ចាំមើលខ្ញុំប្តឹងលោកឯងដាក់គុក..ហ្អឹកៗ....  " អូមេហ្គា​រូបស្រស់សម្រក់ទឹកភ្នែកស្រែកជេររាងក្រាស់ មុនរត់ចេញទៅបាត់ទុកអោយ ជុងហ្គុក​ នៅឈរសើចញញឹមញញែម​ ពេញចិត្តមែនទែនជាមួយស្នាមថើបអម្បាញ់មិញដែលវាស្ទើរតែអោយគេ​ លង់ខ្លួនជ្រុលដៃធ្វើអ្វីផ្តេសផ្តាស់ ទៅលើ​ ថេហ្យុង​ ។

"​ មិនដែលហ្នឹងគិត ថាបបូរមាត់អូមេហ្គាមួយរូបនេះ ផ្អែមត្រជាក់ចិត្តយ៉ាងនេះសោះ.. ហ៊ឹសៗ " អាល់ហ្វា​ ស៊កដៃខាងស្តាំមានសាក់ចូលហោប៉ៅខោឈរជ្រែងខ្លួនលួចញញឹមអោយតែនឹកដល់ រឿងអម្បាញ់មិញ ។ តាំងពីកើតមក ជុងហ្គុក​ មិនដែលថើបនរណាឡើយអាចនិយាយបានថា នេះជាស្នាមថើបដំបូងនាយចំណែករឿងលើគ្រែ ក៏នគេមិនដែលធ្វើវាសូម្បីតែម្តង​ មិនថាជាមួយមនុស្សស្រីឬបុរសដែលមានប្រភេទឈាម ជាអូមេហ្គាក្តី ។

" ចៅហ្វាយ​ទាន... ម៉ោង៨:៣០នាទី មានការណាត់ជួបជាមួយ---- " កៃជី​ រត់ត្រហេបត្រហប​ចូលមក​ប្រាប់​ ជុងហ្គុក​ មិនទាន់បានចប់សេចក្តីផង នាយក្រាស់ក៏វាចាកាត់ប្រយោគសឹងតែអោយលោកជំនិតសង្ហា ដាច់ផ្ងាររត់ទៅបោកក្បាលនៅទ្វារអោយបែកហូរឈាមទៅហើយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now