" ខំរៀនឮទេ?? "
ចំណាយពេលជិត១០នាទី ទីបំផុត កៃជី ក៏បានបើកឡានជូន ថេហ្យុង មកដល់វិទ្យាល័យដោយសុវត្ថិភាព ប៉ុន្តែមិនមែនមានន័យថានាយជំនិតមានងារជាអាល់ហ្វាមួយរូបនេះ សប្បាយចិត្តត្រេកអរជាមួយពេលឃើញសកម្មភាពស្អិតរមួតបេះមិនចេញរវាង អូមេហ្គាឆ្នាសឆ្នើម ជាមួយចៅហ្វាយខ្លួនឡើយ ដោយសារតែជ្រេញហៅបងអូនៗឡើងរលួយ ។
" បាទៗដឹងហើយ " ថេហ្យុង ញញឹមពង្រាយមន្តស្នេហ៍ងក់ក្បាលតិចៗមុនដើរទៅក្នុងបរិវេណសាលាចំណែក ជុងហ្គុក ក៏ចូលក្នុងឡានវិញអោយ កៃជី បើកជូនគេទៅមើលទំនិញនៅកំពុងផែ ។
" អ៎េឈប់!! " ដើរមកដល់មុខថ្នាក់១២E សម្លេងមនុស្សស្រីម្នាក់ដង្ហើយហៅ កាត់ផ្តាច់ដំណើរ ថេហ្យុង ដែលញញឹមមុខរីកដូចគ្រាប់ជីអោយឈប់ភ្លាមៗ ប្រែជាក្រពុលដូចញុំាអ្វីមិនឆ្ងាញ់ លើកដៃអោបជាប់ដើមទ្រូងបែរមុខទៅរកម្ចាស់សម្លេង ។
" យ៉ាងម៉េចនាង?? ម្សិលម្ងៃត្រូវពិន័យអោយឈរនៅដងទង់ជាតិទាំងពីរនាក់ហើយត្រូវការស្អីទៀត?? "
" យើងមក... មកសូមទោស " មីនលី និយាយទាំងរារែកខ្មាសអៀនជាខ្លាំង ព្រោះតែកន្លងមកនាងមិនដែលសូមអភ័សទោសនរណាឡើយបើទោះជាខ្លួនខុសយ៉ាងណាក្តី ។
" ហ្អាស៎?? នាងលេបថ្នាំច្រឡំទេឬយ៉ាងម៉េច? ត្រូវខ្មោចចូលឬ? " ស្លាប់ៗ នេះនាងកើតអ្វីអញ្ចេះព្រឹកនេះ?? ម្សិលម្ងៃវាយគ្នាឡើងផ្អើលអស់មួយវិទ្យាល័យត្រូវគ្រូហៅពិន័យអោយឈរជើងមួយនៅដងទង់ជាតិមួយកំណាត់ព្រឹកទាំងពីរនាក់ ដល់ថ្ងៃនេះក៏មកសុំទោស រឿងនេះច្បាស់ជាមានហេតុផល ។
" យើងនិយាយសាច់ការ ពួកយើងឈប់ធ្វើសត្រូវគ្នាទៅខ្ញុំចង់ប្តូរមកធ្វើជាមិត្តឯងវិញ " ស្រីស្រស់ធ្វើមុខស្មូញលើកដៃខាងស្តាំអង្អែលកញ្ចឹងក.ងាកមុខទៅម្ខាងព្រោះតែមិនហ៊ានប្រឈមមុខ ចំក្រសែភ្នែកមួយគូដែលសម្លឹងខ្លួនមិនដាក់ ។
" ពីមុនខ្ញុំធ្វើអាក្រក់ដាក់ឯងច្រើនណាស់ ដោយសារច្រណែន ប៉ុន្តែឥឡូវខ្ញុំកែប្រែចិត្តគំនិតហើយតាំងតែពីថ្ងៃឯងដៀលក្បាលយើងញាច់ៗជាងម៉ាក់យើងប្រដៅទៀត " នាងបន្តសម្តីយ៉ាងមុតមាំញាប់មាត់ស្អេក តែក៏និយាយយឺតៗត្រង់ចុងប្រយោគដោយសារតែ ថេហ្យុង ជេរប្រដៅនាងសាហាវជាងម្តាយនាងប្រដៅគុណនិង១០ដងឯណោះ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន