នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ គ្មាននរណានិយាយរកនរណាទាំងអស់ ។ រថយន្តចេះតែរំកិលកង់ទៅមុខជារឿយៗដោយល្បឿនយឺត ក៏ព្រោះកកស្ទះចរាចរណ៌តាមធម្មតាអោយតែពេលថ្ងៃម៉ោង១១អីគឺតែងតែបែបនេះ ។
" សឺតត... បើកឡានយឺតម្ល៉េះ?? សើកៗដូចអណ្តើកវារអ៊ីចឹង ហ្អឹក ហ្អឹក... " ថេហ្យុង អង្គុយនៅមិនស្ងៀមរើបម្រាស់ខ្លួនចុះឡើងៗ ដៃទាំងគូក្តោបត្រង់ចន្លោះភ្លៅត្អូញត្អែរខាំសាច់បបូរមាត់ស្ទើរដាច់ចេញឈាមទៅហើយ ។
" អូនកើតអី?? មិនស្រួលខ្លួនឬ?? " អាល់ហ្វាសង្ហាដែលគ្មាននរណា ក្រៅពី ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ អង្គុយសង្កេតមើលជាយូរ ទើបហ៊ានបើកមាត់សួរ គេចាំមើល ថេហ្យុង ជាង៥នាទីមកហើយតាំងពីរាងតូចបញ្ចេញអាការៈនៅមិនស្ងៀមដូចក្តាមគេចាប់ដាក់ចង្អេរ ។
" គ្មាន!! " មាត់ថាគ្មានទាំងដែលការពិត គេមានទុក្ខធំត្រូវរំដោះស្ទើរស្លាប់ប្រាណឯណោះ ។
" ហ្អឺមមម " លេងសួរបន្ត ជុងហ្គុក បែរមុខមើលទេសភាពតាមរយៈកញ្ចក់ឡានដោយអាក់អន់ចិត្ត ខំសួរដោយការបារម្ភប៉ុន្តែមើលឆ្លើយចុះ កំប៉ុតកំប៉ុយមិនគួរអោយចង់ស្តាប់សូម្បីបន្តិច ។
គិតឬថាគេមិនចេះអន់ចិត្ត?? ថ្វីបើជាម៉ាហ្វៀលាក់មុខដ៏កំណាចម្នាក់ តែក៏គេមានបេះដូងសម្រាប់តូចចិត្ត ឈឺចាប់ដូចមនុស្សទូទៅដែរ ។
" លោកបើកឡានអោយលឿនបន្តិចបានទេ?? " ទ្រាំទប់លែងបាន ថេហ្យុង ស្នើអោយកំលោះសង្ហា កៃជី ជួយបើកអោយលឿននិងអាងទៅដល់ភោជនីយដ្ឋានដែល ជុងហ្គុក កក់ទុកសម្រាប់ញុំាអាហារ ដើម្បីចូលបន្ទប់ទឹកក៏ព្រោះគេទ្រាំទប់បត់ជើងតូចទៀតលែងបានហើយ ។
" ចៅហ្វាយតូចប្រញាប់ទៅណាទាន?? "
" រំដោះទុក្ខសត្វ អួយយយ... បើកអោយលឿនទៅខ្ញុំស្ទះខ្យល់ងាប់ឥឡូវហើយ " ថេយ៍ ក្តាប់ដៃខាំមាត់ត្បៀតជើងចូលគ្នាទប់ទល់ជាមួយតម្រងរោម ដែលបម្រុងបង្អល់ចេញមកទាំងដែលគេនៅក្នុងឡាន និងនិយាយទាំងខឹងក្រោកបើអាច គេចង់តែធ្វើជាអ្នកបញ្ជាចង្កូតឡានទេ ប៉ុន្តែកុំតែគេមិនចេះបើក មិនអញ្ចឹង កៃជី ច្បាស់ជាត្រូវអង្គុយខ្ទៀតនៅម្ខាងហើយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន