ភាគទី​៤៣:ទៅចាប់គេមក

3.4K 295 4
                                        


នៅព្រឹកថ្ងៃអាទិត្យ ថេហ្យុង បានរំអុកទាមទារស្នើរសុំ ជុងហ្គុក អោយជូនទៅដើរលេងនៅខាងក្រៅ តាំងពីព្រឹកម៉ោង៨រហូតមកទល់ពេលនេះ គឺម៉ោង៧យប់ទៅហើយ ពួកគេទាំងពីរនៅតែមិនទាន់វិលត្រឡប់មកភូមិគ្រឹះវិញទៀត ។

ផ្សាររាត្រី Dongdaemun

ថេហ្យុង និង ជុងហ្គុក កំពុងបណ្តើរគ្នាបែបជាគូស្នេហ៍សមញ្ញក្នុងចំណោមមនុស្សម្នាជាច្រើន ដែលមកដើរលេងកម្សាន្តអារម្មណ៍ នៅផ្សារមួយនេះនៅពេលយប់ ។ ភ្លើងចម្រុះពណ៌ដ៏សែនទាក់ទាញឆើតឆាយ កំពុងតែប្រលោមចងភ្នែករបស់ អូមេហ្គារូបស្រស់ ដែលត្រូវអ្នកកំលោះអាល់ហ្វា កាន់ក្រសោបប្រអប់ដៃជាប់មិនព្រលែង កំពុងតែសម្លឹងមើលបរិវេណដែលខ្លួនដើរ ជ្រៀតហ្វោងមនុស្សមិនដាក់ភ្នែក ។

រាល់ដងគេនៅតែភូមិគ្រឹះ បើចេញមកដើរលេងខាងក្រៅ ម៉ោងប្រាំល្ងាចអីត្រូវវិលត្រឡប់មកភូមិគ្រឹះវិញហើយ ព្រោះ ជុងហ្គុក មិនអនុញ្ញាតអោយនៅខាងក្រៅយូរ ។ ដោយសារតែនេះជាថ្ងៃអាទិត្យទើប ជុងហ្គុក បានជូន ថេយ៍ មកលេងគ្រប់សព្វទីកន្លែង មិនថាសួនកម្សាន្ត សួនផ្កាកុលាប នោះឡើយ ។

" ស្អាតណាស់ ជុង អូនចង់ញុំាស្ករសំឡី "​ ថេហ្យុង លាន់មាត់ស្ងើកសរសើរ គេញញឹមញញែមប់បិទមាត់មិនចេញ ធ្វើអោយអ្នកខ្លះចងមុខក្រញូវដោយសារតែមានបុរសជាច្រើន កំពុងតែតាមសម្លឹងមើល ភរិយារបស់គេ ។

អូមេហ្គារូបស្រស់ លើកចង្អុលដៃបង្ហាញទៅកាន់តូបដែលមានលក់ស្ករសំឡី ហ៊ុមព័ទ្ធទៅដោយកូនក្មេងជាច្រើនតម្រង់ជួរទិញ ទើប ជុងហ្គុក សម្រេចចិត្តអោយ ថេហ្យុង ទៅអង្គុយរង់ចាំនៅបង់គៀននោះសិន ដូចដែលដឹងថា ថេហ្យុង កំពុងមានទម្ងន់ដូច្នេះគេមិនអាចឈរយូរបាននោះឡើយ ។

" កុំដើរទៅណាផ្តេសផ្តាស់ឮទេ?? ចាំបងទៅទិញអោយ " ដោយសារតែគេមកជាលក្ខណៈឯកជនសមញ្ញធម្មតាៗ មិនបាននាំអង្គរក្សឬ កៃជី មកជាមួយ ម្លោះហើយទើបម៉ាហ្វៀមួយរូបនេះ ត្រូវទៅឈរតម្រង់ជួរ ទិញស្ករសំឡីដោយខ្លួនឯង អោយមនុស្សជាទីស្រឡាញ់ញាំ ។

ថេហ្យុង ស្តាប់បង្គាប់ ជំនួសដោយចម្លើយគេងក់ក្បាលផកៗញញឹមជាប់ផ្ទៃមុខ បញ្ចេញភាពក្រមិចក្រមើមគួរអោយស្រឡាញ់ ធ្វើអោយ ជុងហ្គុក អត់មិនបានប្រើដៃទាំងគូចាប់ទាញថ្ពាលក្រពុំក្រហមព្រឿងៗនោះលេងបន្តិច ទើបដើរចេញទៅបាត់ទាំងចិត្តមិនចង់ តែក៏មិនអាចជៀសឬប្រកែកអ្វីបាន ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now