ថេហ្យុង ពួនសង្ងំនៅក្នុងបន្ទប់ទឹកដកដង្ហើមញាប់ៗមួយសន្ទុះទើប ទើបគេចាប់ផ្តើមដោះសម្លៀកបំពាក់ដាក់កញ្ជ្រែង បង្ហាញអោយឃើញរាងកាយតូចច្រឡឹង ស្រឡូនស្រឡៅត្រគាកមូលខ្លំមិនខុសពីមនុស្សស្រី ដែលមានត្រគាកសាយមួយចំនួនឡើយ។
ឈូៗ..... ដំណក់ទឹកផ្កាឈូកស្រោចស្រពលើរាងកាយស្តើងវ័យ១៨ឆ្នាំ... ថេហ្យុង ងើយក្បាលលើកដៃទាំងទ្វេរជ្រោងសក់បិទភ្នែកមួយសន្លឹង មុនដើរទៅយកសំណាញ់ដាក់សាប៊ូដុះសប់រាងកាយ ។
" អឺស៎... អត់បានយកកន្សែងចូលមក? "
១៥នាទីក្រោយមក ពេលសម្អាតខ្លួនរួចរាងតូចរកយកកន្សែងមកជូនខ្លួន តែក៏នឹកឃើញថាមិនបានយកចូលមកជាមួយ ដោយសារតែភ័យខ្លាចរាងក្រាស់ចាប់បានពេក ហ៉ើយ... ចំមែនហើយ!!
" គិតយ៉ាងម៉េចៗ?? មានតែដើរទាំងស្រាតចេញក្រៅ? អត់ទេ!! ប្រុសម្នាក់នោះនៅខាងក្រៅ បើចេញទៅគេច្បាស់ឃើញពេញភ្នែក!! " គេចាប់ផ្តើមឆ្លេឆ្លាខាំក្រចកដៃដើរទៅដើររកនឹកវិធី ដោយមិនចាំបាច់សុំជំនួយពី ជុងហ្គុក ប៉ុន្តែយ៉ាងណាៗក៏នឹកមិនឃើញ ហ្អើយយយ... ។
" ថេហ្យុងហ៎ា... ហើយឬនៅក្រែងថាដល់ម៉ោងទៅរៀនហ្អេស៎? មិចក៏ងូតយូរយ៉ាងនេះ?? " អាល់ហ្វាសង្ហា ឈរមុខទ្វារបន្ទប់ទឹកស្រែកសួរដោយចម្ងល់ខណៈនាយងូតទឹកនិងស្លៀកសម្លៀកបំពាក់ដែរ កៃជី យកមកអោយរួចរាល់មួយសន្ទុះមុននៅបន្ទប់ទឹកជាន់ខាងក្រោម ។
" ខ្ញុំ... ខ្ញុំអត់បានយកកន្សែង!! លោកហ៎ា... ជួយ... ជួយកកន្សែងអោយខ្ញុំតើបានទេ?វានៅក្នុងទូរ "
" នេះអូនកំពុងស្រាត?? "
" អ៎ាយយ..កុំនិយាយឬសួរច្រើនបើខ្ញុំប្រើអីក៏ធ្វើមក កុំសុំាពេក!! "
" ប្រើគេហើយសម្តីបានទៀត.. នេះកន្សែងបងដាក់ថ្ពក់នៅគន្លឹះទ្វារ រៀបចំខ្លួនរួចប្រញាប់តាមទៅចាំនៅខាងក្រោមឮទេ?? "
" អឺ... ដឹងហើយៗ "
" ក្មេងឈ្លើយ!! " ជុងហ្គុក ក្តាប់មាត់ក្រឺតខ្នាញ់នូវសម្តីដែល ថេហ្យុង ឆ្លើយតបមកកាន់ខ្លួនគ្មានដឹងបងប្អូនអ្វីសោះ ។ គេដកដង្ហើមធំមុនចុះមកខាងក្រោមអង្គុយនិយាយលេងជាមួយ មីនយ៉ុន នៅតុអាហារសំណេះចំណាលរឿងខ្លះៗបន្តិច ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន