ភូមិគ្រឹះព្រីនស៊ីសគ្រីសស្តាល់
" សឺតត.. គេងអោយលក់ស្រួលណាអូមេហ្គាជាទីស្រឡាញ់ " ជុងហ្គុក ចំកោងខ្នងអោនថើបថ្ងាស ថេហ្យុង មួយខ្សើតមុនទាញភួយក្រាស់ឃ្មឹកដណ្តប់ត្រឹមដើមទ្រូងអោយ រាងតូចដែលទើបគេងលង់លក់ បន្ទាប់ពីគេយំស្ទើរអស់ទឹកភ្នែកពីខ្លួន ជិតមួយម៉ោងទៅហើយ ។
ជុងហ្គុក បាននាំ ថេហ្យុង មកភូមិគ្រឹះរបស់ខ្លួន បើទោះបីជា មីនយ៉ុន និងក្រុមគ្រូពេទ្យឃាត់ឃាំងយ៉ាងណាក៏គេមិនស្តាប់តាម សំខាន់គេត្រូវតែយក ថេយ៍ មកនៅជាមួយខ្លួនឯងអោយបាន ។
ក្រិបប
ទ្វារបន្ទប់ត្រូវបានបិទដោយថ្នមដៃបំផុត ជុងហ្គុក ផ្លាស់ប្តូរទឹកមុខមកជាមាំសាកសមជាទាយាទស្នងត្រកូលព្រីនស៊ីសគ្រីសស្តាល់ បំផុត ។ គេប្រើដៃទាំងគូសេរ៉េសម្លៀកបំពាក់ រួចបោះជំហានជើងវែងៗ ចុះទៅបន្ទប់ទទួលភ្ញៀវដែលនៅជាន់ខាងក្រោម ដោយនៅទីនោះមាន មីនយ៉ុន និងលោកដេចន អង្គុយរងចាំជាស្រេច ។
" យ៉ាងណាៗយើងក៏មិនព្រមអោយអ្នកមកបំបែក ថេហ្យុង ចេញពីយើងដូចគ្នា!! " សម្លេងមាំគ្រលរបន្លឺឡើងទាំងតឹងសរសៃក.ជាមួយទឹកមុខកំណាច ក្រោយនិយាយគ្នាអស់ពេលជាងកន្លះម៉ោងអំពីរឿង ថេហ្យុង ។
ដោយមិនដឹងជាមានហេតុផលអ្វីឡើយ មីនយ៉ុន នៅតែមានៈទាមទារសុំអោយ ជុងហ្គុក និង ថេហ្យុង ផ្តាច់ទំនាក់ទំនងគ្នា ដល់ថ្នាក់លោកដេចនជាស្វាមី មិនយល់ពីអ្វីដែលភរិយាចង់បានសូម្បីបន្តិច ។
" គេជាកូនខ្ញុំ.. ខ្ញុំជាអ្នកផ្តល់កំណើតឲ្យ គឺមានសិទ្ធិសម្រេចចិត្តលើជីវិតរបស់គេ " មីនយ៉ុន ត្បកសម្តីខ្លាំងៗទៅកាន់ ជុងហ្គុក ធ្វើអោយអ្នកកំលោះដែលជាម៉ាហ្វៀលាក់មុខ ផ្តើមលេចចេញរិទ្ធិអំណាចឡើងមកដោយឯកឯង ។ មើលទៅវាល្មមដល់ពេលដែលគេបង្ហាញពីចរិតពិតឡើងមកហើយ ។
" ចឹងឬ?? ប៉ុន្តែយើងក៏មានសិទ្ធិកំណត់លើការស្លាប់របស់អ្នកដូចគ្នា!! " គេញញឹមសើចរលាក់ដើមក.ដូចបិសាច កែវភ្នែកដ៏សែនមុតស្រួចកំពុងសម្លឹងមើលទៅកាន់ មីនយ៉ុន ស្របពេលដៃពោរពេញទៅដោយសរសៃ ខៀវក្រហមរវៀមមានសាក់ប្រដេញតាំងពីចុងម្រាម ទាញកាំភ្លើងខ្លីពណ៌ខ្មៅមកគ្រវីលេងហាក់មិនខ្លាចរអាជាមួយ អាវុទ្ធដែលមានគ្រោះថ្នាក់ដូចជាវាសោះ ។
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
