រសៀលពេលថ្ងៃម៉ោង១២ ថេហ្យុង ក៏បានដឹងខ្លួនឡើង និងញុំាអាហារពេលថ្ងៃរួចរាល់ផងដែរ ។ពេលនេះគេកំពុងតែអង្គុយលើគ្រែពេទ្យ កែវភ្នែកសម្លឹងតទល់ជាមួយអាប់ប៉ាជាទីស្រឡាញ់ ដែលគាត់ថាមានរឿងសំខាន់និយាយជាមួយ ទើបដល់ថ្នាក់ប្រើអោយលោកដេចន ចេញទៅខាងក្រៅសិន ។
" កូនមានទំនាក់ទំនងអីជាមួយ លោកជុងហ្គុក?? " មីនយ៉ុន ចោទសំណួរឡើងដោយសម្លេងរាបស្មើបំផុត ទឹកមុខគេគឺមាំដល់ថ្នាក់អាចបន្លាចអោយ ថេយ៍ ខ្លាចអោនមុខចុះមិនហ៊ានមើលទៅហើយ ។
" គឺ.... " ថេហ្យុង ស្ទាក់ស្ទើរមិនហ៊ានឆ្លើយ គេលេបទឹកមាត់ផ្សុាំបំពង់ក.ឯដៃក៏ខ្ញាំចូលគ្នា ព្រោះមិនដឹងឆ្លើយយ៉ាងម៉េចអោយល្អ ដោយសារតែខ្លាចអាប់ប៉ាស្តីបន្ទោសអោយ ។
" ឆ្លើយមិនចេញ!! ហឹសស... ថេហ្យុង អាប់ប៉ាសួរកូនដូចឆោត កូនមានចាត់ទុកអាប់ប៉ា នៅក្នុងកែវភ្នែកឬអត់ បានជាធ្វើអ្វីមួយ មិនសូម្បីតែនិយាយប្រាប់អោយអាប់ប៉ាដឹងនោះ?? ដឹងទេថាអាប់ប៉ា ឈឺកន្លែងនេះខ្លាំងណាស់កូន!! " ដោយសារតែទ្រាំលែងបាន ពិបាកទប់អារម្មណ៍នៅក្នុងខ្លួនខ្លាំងពេក មីនយ៉ុន ក្រោកឈរអស់កម្ពស់សួរកូនទាំងទឹកភ្នែករហាម ខណៈគេបានលើកដៃខាងស្តាំ មកតប់ដើមទ្រូងខាងឆ្វេងរបស់ខ្លួនឯង ឮសូរដឹបៗប្រណាំងប្រជែងជាមួយទឹកភ្នែក ដែលកំពុងតែហូរចុះមក ព្រោះភាពអស់សង្ឃឹមលាយឡំជាមួយភាពឈឺចាប់ ។
គេបានដឹងរឿងគ្រប់យ៉ាងបន្ទាប់ពីជម្រិតសួរចម្លើយពីលោកដេចន គេខឹង គេអន់ចិត្តឡើងមកព្រមគ្នា ដោយសារតែ ថេហ្យុង ហ៊ានលាក់បាំងរឿងដ៏សំខាន់មួយនេះពីភ្នែក ពីត្រចៀកគេ ចុះតទៅទៀតបើមានរឿងធំខ្លាំងជាងនេះ ប្រាកដណាស់ ថេយ៍ ច្បាស់ជាលាក់បាំងជាមួយគេទៀតមិនខាន ដូច្នេះហើយទើបលើកនេះគេត្រូវតែសួរនាំអោយអស់សេចក្តី ដើម្បីការពាររឿងទៅថ្ងៃក្រោយខ្លាច ថេហ្យុង មកនិយាយកុហកគេបានទៀត ។
" កូន... កូនសូមទោស ហ្អឹកៗ... " ឃើញអាប់ប៉ារបស់ខ្លួនយំ ថេហ្យុង ក៏ចាប់ផ្តើមយំតាមដែរ ។ គេស្រវាទាញប្រអប់ដៃស្រឡូនរបស់ មីនយ៉ុន ទាំងគូមកកាន់ដើម្បីកុំអោយបន្តសកម្មភាពវាយតប់ដើមទ្រូងបានទៀត និងពោលពាក្យសូមទោសដោយដឹងកំហុស តែអាប់ប៉ាស្រស់ស្អាត បែរជាគ្រលាស់ដៃគេចេញមួយទំហឹង គ្មានស្រណោះ ហើយខិតជំហានជើង ចេញពី ថេហ្យុង មួយជំហានបន្ថែមទៀត ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន