បុរសចំណាស់ ដែលមានងារនាយកសាលារបស់ ថេហ្យុង កំពុងតែលុតជង្គង់សូមអភ័យទោសយ៉ាងញ័រមាត់ទតាត ទៅកាន់អ្នកកំលោះអាល់ហ្វា ដែលអង្គុយគងអន្ទាក់ខ្លាផ្អែកខ្នង នៅកៅអីបង្វិលលើកជើងទាំងគូ ដាក់លើតុធ្វើការ ដៃកាន់កាំភ្លើងខ្លីគ្រវីលេង ចុះឡើងៗ ក្រោយចាប់លោកនាយក មកជម្រិចសួរចម្លើយ ។" ដឹងទេថាប្រពន្ធយើងត្រូវខូចកេរ្តិ៍ឈ្មោះខ្លាំងកម្រិតណា?? " សំណួរដ៏សែនរឹងកម្រឹសបានបន្លឺឡើង ជុងហ្គុក សម្លឹងមើលទៅ នាយកលីទាំងទឹកមុខត្រជាក់ស្រេបដោយមិនអាចស្មានដឹង ពីជម្រៅចិត្តគេដែលកំពុងគិត ។
គ្រាន់តែឮនាយកលី និយាយគ្រប់យ៉ាងចេញមក វាសឹងតែធ្វើអោយម៉ាហ្វៀលាក់មុខម្នាក់នេះ អត់ទ្រាំមិនបាន ចង់តែទាញកាំភ្លើងបាញ់បំបែកក្បាលគាត់ចោលអោយស្លាប់នៅនឹងកន្លែង ដែលព្រហើនហ៊ានរួមដៃជាមួយមនុស្ស ដែលមានបំណងអាក្រក់មកលើ ថេហ្យុង នោះទេប៉ុន្តែមិនអាច ព្រោះគេត្រូវការប្រើ នាយកលី ដើម្បីចាត់ការអ្នកដែលបង្ករឿងអាស្រូវរបស់ ថេហ្យុង ឡើងមក ។
" ខ្ញុំត្រូវគេគំរាមដែលទេលោកម្ចាស់ ខ្ញុំគ្មានបំណងធ្វើវាឡើយ " មនុស្សចំណាស់និយាយឡើងញ័រខ្លួនទទ្រើក គាត់ភ័យស្ទើររាគនោមដាក់ខោទៅហើយ ពេលបានមកជួបផ្ទាល់ជាមួយ ជុងហ្គុក ក្នុងពេលវេលាមិនអំណោយផលសម្រាប់គាត់ ។
" នរណាគំរាម?? កុំមកប្រាប់ថាជាក្មេងស្រីម្នាក់ នាងមានឥទ្ធពលខ្លាំងក្លាអាចធ្វើអោយលោកខ្លាចបាន " កៃជី លូកមាត់ចូលនិយាយស្របពេលដៃ កាន់កាំភ្លើងដាក់ផ្ជុង នៅពីក្រោយលលាដ៏ក្បាលរបស់ នាយកលី ។
" គឺមនុស្សស្រីម្នាក់នោះ... នាង.. នាងនិយាយថាត្រូវធ្វើគ្រប់យ៉ាងអោយ.. អោយ ថេយ៍ អត់ទេៗ ភរិយារបស់លោកម្ចាស់ ខូចកេរ្តិ៍ឈ្មោះ ហើយត្រូវធ្វើយ៉ាងណាអោយលោកម្ចាស់ស្អប់គេ "
" មានមនុស្ស២នាក់?? ស្រីម្នាក់នោះជានរណា ឈ្មោះអី? ប្រាប់ការពិតមកបើចង់រស់ " ភ្លាមនោះដែរ ជុងហ្គុក ស្រាប់តែចងចិញ្ចើមសួរដោយភាពងឿយឆ្ងល់ និងកាន់តែមិនយល់បន្ថែមទៀត ថាមនុស្សស្រីម្នាក់ណាមានបំណងមកធ្វើបាប ថេហ្យុង ព្រោះបើតាមដែលដឹង រាងតូចមិនដែលទៅបង្កជម្លោះជាមួយនរណាឡើយក្រៅពីកញ្ញា លូសៀ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន