ជុងហ្គុក នៅបន្តធ្វើការរហូតដល់ថ្ងៃត្រង់ចំណែក ថេហ្យុង ក៏គេងមិនទាន់ក្រោកទាំងដែលគេមិនដែលគេងយូរដល់ថ្នាក់នេះសូម្បីម្តង ។
" ក្តៅខ្លួនម្ល៉េះ? " ដោយចម្ងល់ ជុងហ្គ្ក ក៏បញ្ឈប់សកម្មភាពធ្វើការគេលើកដៃស្ទៀបថ្ងាស និងលូកចូលដើមទ្រូង ថេហ្យុង ដើម្បីស្ទៀបស្ទង់កម្តៅទើបដឹងថារាងកាយដែលគេងលង់លក់អស់ពេលជាយូរម៉ោងនៅក្នុងរង្វង់ដៃគេ កំពុងតែមិនស្រួល ។
" ហ្ហឹមមម.... " ព្រោះតែបាតដៃ ជុងហ្គុក ប៉ះពាល់ខ្លួន ថេហ្យុង រើបម្រាស់ត្បុលក្បាលចូលដើមទ្រូងរបស់ ជុងហ្គុក នឹងស៊កដៃអោបចង្កេះគេជាប់បន្តគេងទាំងមិនខ្វល់ពីអ្វី គេដឹងត្រឹមថាល្វើយអស់កម្លាំងចង់គេងតែប៉ុណ្ណឹង នេះប្រហែលជារកគ្រុនផ្តាសាយហើយ ។
" ល្មោភខ្លាំងណាស់!! " រាងសង្ហាចងចិញ្ចើមស្តីថាអោយ គេសន្សឹមខ្លួនក្រោយទាំងស្ពឹកស្រពន់ភ្លៅបី ថេហ្យុង ចូលទៅបន្ទប់សម្ងាត់ដែលនៅក្នុងនេះ ដាក់អោយរាងតូចគេងនឹងប្រាប់អោយ កៃជី ទិញអាហារព្រមទាំងបន្ទះបិទកម្តៅលើថ្ងាសមកផង ។
" នេះបាទចៅហ្វាយ " កន្លងផុតទៅជាងកន្លះម៉ោង កៃជី បានត្រឡប់មកវិញជាមួយស៊ុបនិងអាហាររួមទាំងបន្ទះបញ្ចុះកម្តៅមកជាមួយផងដែរ គេហុចវាអោយ ជុងហ្គុក ទាំងញញឹមស្រាល តែក៏រហ័សអោនមុខចុះមិនហ៊ានមើលវិញពេលកែវភ្នែកមុតស្រួចសម្លឹងមើលគេធ្វើដូចសត្រូវនឹងគ្នាតាំងពីពេលណាអ៊ីចឹង ។
" ទៅវិញចុះ "
" ចម្លែកដល់ហើយ...កែវភ្នែកនេះដូចប្រហែលៗ អ៎ា!! នេះសង្ស័យតែប្រចណ្ឌយើងជាមួយម្ចាស់តូចទេទើបសម្លឹងមើលមកយើងបែបនេះ ហឹសៗ... " កៃជី ដើរចេញមកខាងក្រៅការិយាល័យធ្វើការ ទលបទប់ដំណើរឈរវិភាគទាំងអស់សំណើចអោយសសឹក ។ អ៊ីចឹងទេតើទើប ជុងហ្គុក មិននិយាយរកគេច្រើននៅសម្លឹងសម្លក់ដូចសត្រូវស៊ូពូជទៀត ដោយសារតែព្រឹកមិញពេល ថេហ្យុង ចុះពីលើឡាននៅមុខក្រុមហ៊ុន ក៏ក្រឡាច់ជើងរកដួលតែសំណាងបាន កៃជី ជួយទប់ទាន់ ។ វាប្រហែលជា ជុងហ្គុក បានឃើញហើយទើបគេបញ្ចេញរឹកពារ ខឹងក្រញីក្រញ៉ូវខុសទំនងដូចមនុស្សប្រចណ្ឌហួងហែងកម្មសិទ្ធរបស់គេបែបនេះ ។

DU LIEST GERADE
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន