ភាគទី​៥៣:យល់ច្រឡំ

3.3K 279 4
                                        


  មិនយូរប៉ុន្មានថ្ងៃរសៀលក្តៅហែងបានចុះឡើងត្រជាក់កាលបើឈានចូលដល់ពេលល្ងាច ហើយក៏ដល់ពេលវេលាដែល ជុងហ្គុក និង អារីណា ត្រូវឡើងយន្តហោះឯកជន ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដូចគ្នា ។

នាងតូចវ័យ៣ឆ្នាំញញឹមសឹងរហែកមាត់ គ្រាន់តែលោកប៉ាចិញ្ចឹមប្រាប់ថានឹងនាំនាងទៅជួប ម៉ាក់ម៉ាក់ ។ វាជាអ្វីដែលនាងប្រាថ្នាចង់បានបំផុតក្នុងជីវិត គឺឃើញមុខរបស់ម៉ាក់ តែជាអកុសល អ្នកម៉ាក់ដែលនាងត្រូវទៅជួបនោះ គឺគ្រាន់តែជាម៉ាក់ចិញ្ចឹមតែប៉ុណ្ណោះ ។

" ប៉ាប៉ា ម៉ាក់អូនស្អាតខ្លាំងណាស់តើត្រូវទេ?? "​ មិនដឹងថាវាជាសំណួរលើកទីប៉ុន្មានឡើយ ដែលនាងតែងតែសួរ ជុងហ្គុក តាំងពីយប់ម្សិលមិញរហូតមកដល់ល្ងាចថ្ងៃនេះ សូមសរសើរនាងហើយដែលសួរមិនចេះហត់ ឯមុខរលោងស្រិលមានថ្ពាល់ប៉ោងៗក្រហមព្រឿងៗនៀក៎ ញញឹមជាប់២៤ម៉ោងតែម្តងហើយ ឃើញហើយមិនគ្រឺតមិនក្នាញ់មិនបាន ។

" ម៉ាក់កូនស្អាតណាស់ ពេលទៅដល់នឹងដឹងហើយ កូនសង្ងំគេងទៅ បើកភ្នែកមកវិញច្បាស់ជាជួបអ្នកម៉ាក់មិនខាន "​ អារីណា ស្តាប់បង្គាប់នាងងក់ក្បាលព្យាយាមបិទភ្នែកគេងរហូតលង់លក់មែនទែន ក្រោមក្រសែភ្នែករបស់ ជុងហ្គុក សម្លឹងមើលដោយក្តីអាណិតអាសូរ ។

" ថេយ៍ រង់ចាំបងណាបន្តិចទៀតពួកយើងនឹងបានជួបគ្នាហើយ " ថ្ងៃដែលគេងតែងតែទន្ទឹងរង់វាក៏បានមកដល់ មិនប៉ុន្មានម៉ោងទៀត គេនឹងបានជួបមនុស្សដែលតែងតែនឹករលឹក ចង់អោប ចង់ថើបជាក់ជាមិនខាន ។ សែននឹកក្លិនកាយ នឹកគ្រប់យ៉ាងដែលជារបស់ គីម ថេហ្យុង ទាំងអស់ ។

   SKIP​

យន្តហោះឯកយន្តដែលបានហោះហើរមកពី USA នៃទីក្រុងឡូសអាន់ជឺឡេស បានចុះចតនៅឯអាកាសយាន្តដ្ឋាន Incheon International Airport ។ ម៉ាហ្វៀរូបសង្ហានិងកូនស្រីចិញ្ចឹម កំពុងតែឈរ chek-Out ដោយមានអង្គរក្សតាមការពារ ជុំវិញមិនក្រោមពី១០នាក់នោះឡើយ ។

" ហិហិ.. ជិតជួបម៉ាក់ហើយ "​

ចូលមកអង្គុយក្នុងឡាន អារីណា អររំភើបញាប់ញ័រព្រមទាំងញញឹមយ៉ាងស្រស់ នាងទទះដៃសម្លឹងមើលទេសភាពតាមដងផ្លូវដែលរៀបចំ មានសណ្តាប់ធ្លាប់ល្អហើយក៏ស្រស់ស្អាតខ្លាំងមិនខុសពីនៅប្រទេសដែលនាងរស់នៅឡើយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now