ភាគទី​២៥:សេចក្តីសុខ

5K 295 4
                                        


ព្រះអាទិត្យកំពស់ទាបបញ្ចេញពន្លឺភ្លឺស្រាងៗបានផ្តើមបង្ហាញកាយមកលើផែនដីជាថ្មី កាលបើចំណេរកាលនាពេលរាត្រី ត្រូវបានកន្លងហួសផុតបាត់ទៅ ។

ខ្យល់បក់រវិចៗចូលតាមបង្អួច នាំអោយវាំងននផាយផាត់ទៅតាមកម្លាំងឥតឈប់ឈរ បានឱកាសពន្លឺសូរិយាក៏ដាលចូល ចាំងសាចពន្លឺទៅលើគូស្នេហ៍ខុសធម្មជាតិមួយគូ ដែលលង់លក់ជាមួយនិងដំណេក បន្ទាប់ពីចំណាយពេលវេលាស្ទើរមួយរាត្រី ធ្វើរឿងក្តៅសាច់ជាមួយគ្នា ។

" អួយយ.. សឺតតត " សម្លេងគ្រហឹមដើមក.បង្ហាញពីភាពឈឺចាប់ចុករយនៅត្រង់ត្រគាក​ និងតំបន់ពិសេសរបស់ខ្លួនបានបន្លឺឡើង ស្របពេលម្ចាស់រាងកាយរើបម្រាស់ភ្ងាក់ពីដំណេកដ៏សែនហត់នឿយ អស់កម្លាំងខ្សោះខ្លួនស្ទើរកម្រើក​ប្រាណមិនរួច ។

" ឈឺ​ម្ល៉េះ​ ហ្អឹក... " ថេហ្យុង ព្យាយាមក្រោកអង្គុយផ្អែកខ្នងនៅក្បាលគ្រែ ប្រើដៃស្រឡូនរបស់ខ្លួនឈ្លីអង្អែលត្រគាកសាយ មុនរេកែវភ្នែកដក់ដោយទឹកសន្សើមរលីងរលោង សម្លឹងបុរសដែលជាអាល់ហ្វា គេងផ្កាប់មុខលើគ្រែ ។

" សង្ហាណាស់ "​ បបូរមាត់ស្លេករាងហើមៗដោយសារតែការដាច់រលាត់ បើកវាចាឡើងខ្សេវៗ ខណៈដៃរបស់គេលូកទៅវែកសក់ចេញពីថ្ងាស់របស់ ជុងហ្គុក​ បើកបង្ហាញអោយឃើញផ្ទៃមុខសែនសង្ហាមានញើសបន្តិចបន្តួច បើទោះជាពេលនេះ គេកំពុងតែលង់លក់ជាមួយដំណេកយ៉ាងណាក្តី ។

" ដល់ម៉ោងទៅរៀនហើយ "​ អ្វីៗគ្រប់យ៉ាងត្រូវបានកាត់ផ្តាច់ចេញពីប្រពន្ធខួរក្បាលរបស់ ថេហ្យុង​ គ្រាន់តែគេក្រលេកភ្នែកមើលទៅនាឡិកាជាប់ជញ្ជាំង បង្ហាញម៉ោង6កន្លះ ទើប​រហ័សចុះពីលើគ្រែដោយដំណើរមួយៗមានផួយរំកាយ ចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ។

" ហ្អឺមមម... "​ អូមេហ្គាវ័យក្មេងចូលទៅបន្ទប់ទឹកមិនទាន់បានប៉ុន្មាននាទីស្រួលបួលផង អ្នកកំលោះអាល់ហ្វាក៏ចាប់ផ្តើមគ្រហឹមបំពងក​ប្រើដៃស្រវេស្រវារាវរកមនុស្សតែ រាវយ៉ាងណាក៏មិនប៉ះជាហេតុបង្ខំអោយ គេត្រូវបើកភ្នែកទាំងចិត្តមិនចង់ ។

" ថេយ៍​ អូនទៅណាហើយ?? " គ្រាន់តែបើកភ្នែកភ្លាមមិនឃើញវត្តមាន ថេហ្យុង ជុងហ្គុក ស្វាងងងុយភ្លាមដូចត្រូវគេចាប់ទះ ។ គេក្រោកអង្គុយឆ្កក់នៅលើពូកទន់ល្មើយប្រឡាក់ដោយកាមស្នេហ៍ជោគជាំ កែវភ្នែករេរកមនុស្សដែលខ្លួនស្រឡាញ់ទាំងភ័យ​ បេះដូងលោតឮសូរតែឌឹបៗ ស្ទើរធ្លាយចេញក្រៅ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Tempat cerita menjadi hidup. Temukan sekarang