ពេលល្ងាចបន្ទាប់ពី ថេហ្យុង បានដឹងខ្លួនឡើងវិញ រាងតូចក៏បានវិលត្រឡប់មកភូមិគ្រឹះ ព្រីនស៊ីសគ្រីសស្តាល់ ព្រោះតែគេរំអុកទទូចសុំមក ដោយសារមិនចង់នៅមន្ទីរពេទ្យយូរ វាគួរអោយធុញទ្រាន់ ។
" អូនសម្រាកសិនទៅ បងចុះទៅជាន់ខាងក្រោមមួយភ្លេត " ជុងហ្គុក ដាក់អោយ ថេហ្យុង គេងលើគ្រែដោយយកភួយក្រាស់ឃ្មឹកដណ្តប់ ត្រឹមដើមទ្រូងអោយ មុនចុះទៅខាងក្រោម ចាត់ចែងរឿងកូនបំណុល ដែលជំពាក់លុយគេរាប់លាន ជាងកន្លះឆ្នាំមកហើយតែមិនទាន់សងទៀត ។
" កូនសម្លាញ់... ហិហិ " បបូរមាត់ពណ៌ផ្កាឈូកបើកវាចាឡើងភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់ ថេហ្យុង ព្យាយាមក្រោកអង្គុយសណ្តូកជើង ផ្អែកខ្នងនៅក្បាលគ្រែ ប្រើដៃស្រឡូនអង្អែលពោះរាបស្មើរបស់ខ្លួនឯង ដោយភាពស្រឡាញ់ថ្នាក់ថ្នម ទៅកាន់ដំណក់ឈាមក្នុងផ្ទៃ ។
គ្រាន់តែគេដឹងថាខ្លួនឯងកំពុងតែមានទម្ងន់ បន្ទាប់ពីភ្ងាក់ដឹងខ្លួនឡើង ដោយសារតែ ជុងហ្គុក ប្រាប់ ថេហ្យុង គេបានយំព្រោះតែភាពល្ងង់ខ្លៅ គិតខ្លីរបស់គេ ស្ទើរតែធ្វើអោយ ទារកក្នុងផ្ទៃដែលមិនដឹងអ្វី ត្រូវស្លាប់ជាមួយដែរ ។ ដូច្នេះតទៅ គេបានសន្យាជាមួយខ្លួនឯងហើយ ថានឹងស្រឡាញ់មើលថែខ្លួនឯង ហើយក៏មិនធ្វើអ្វីដែលឆោតល្ងង់ទៀតដែរ ដោយសារតែកូន កូនជារបស់មានតម្លៃបំផុតសម្រាប់គេ ។
" អឺមែនហើយ!! អាប់ប៉ា ទៅដល់ផ្ទះហើយឬនៅណ៎?? " ស្របសំណួរសួរខ្លួនឯង ថេហ្យុង ទម្លាក់ជើងស្រឡូនចុះពីលើគ្រែ ដើរទៅយកទូរសព្ទរបស់ខ្លួនឯងផ្ទាល់ ទាក់ទងទៅរក អាប់ប៉ានិងលោកប៉ាធំ ចង់ដឹងថា ពួកគាត់ទាំងពីរបានទៅដល់ផ្ទះដោយសុវត្ថិភាពហើយឬនៅ ក្រោយបំបែកគ្នាពីមន្ទីរពេទ្យ ។
" ប្រហែលជារវល់ហើយ បានជាមិនលើក " អូមេហ្គារូបស្រស់ បួញមាត់ស្រួចលេងទឹកមុខដូចកូនក្មេង ពេលទាក់ទងទៅកាន់លោកប៉ានិងអាប់ប៉ាចូលប៉ុន្តែ គ្មាននរណាលើកទាល់តែសោះ មិនថាជាទូរសព្ទរបស់ មីនយ៉ុន ឬលោកដេចន ផ្ទាល់ ។
ដោយខ្ជិលសូញសាញអ្វីច្រើន គេក៏ដើរត្រឡប់ទៅអង្គុយលើគ្រែវិញ បើកទូរសព្ទ ចូលមើល Google ស្វែងរកពីរបៀបមនុស្សស្រីមើលថែរក្សាខ្លួនឯង កំឡុងពេលពួកគេកំពុងតែមានទម្ងន់ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន