ភាគទី​១​៧​:កម្មសិទ្ធិរបស់បង

5.9K 321 0
                                        

ទឹងៗៗ.... សម្លេងកណ្តឹងនៅព្រះវិហារចំណាស់មួយកន្លែងនៅទីក្រុងLA នៃ​USA បានបន្លឺឡើងយ៉ាងទ្រហឹងកងរំពោងទីដ៏ស្ងប់ស្ងាត់ពុំសូវមានមនុស្សចេញចូលមកទីនោះ​ ។ បង្ហាញអោយឃើញក្មេងប្រុសតូចល្អិតថ្ពាល់ប៉ោងៗពណ៌ផ្កាឈូកកំពុងតែរត់ដេញចាប់មេអំប៉ៅខណៈខ្លួនចេញពីកកន្លែងបន់ស្រន់ព្រះ ។

ដឹប.. ប្រូស..

ដោយមិនប្រយ័ត្ន ក្មេងតូចគួរអោយស្រឡាញ់ម្នាក់នោះបានរត់បុកទង្គិចប៉ះដើមទ្រូងមាំរបស់ក្មេងម្នាក់ទៀតធ្វើអោយពួកគេទាំងពីរដួលអុកគូទនៅលើស្មៅខៀវខ្ចីខ្លីៗពេញទំហឹង ។

" សឺតត.. អួយយ.. បងប្រុសៗ ថេហ្គី សូមទោសដោយសារមិនប្រយ័ត្នទើបរត់បុកបងអោយដួល សូមទោស​ពិតមែន​ "​ ថេហ្គី​ ដែលជា ថេហ្យុង​ បច្ចុប្បន្នប្រញាប់ក្រោកជួយទាញអោយកំលោះវ័យជំទង់កូនកាត់អោយក្រោកឡើង និងអោនគំនាបសូមអភ័យទោសជាច្រើនដងព្រោះតែខ្លាចថាគេនឹងស្តីបន្ទោសអោយខ្លួន ដែលសស្លាក់សស្លើករត់ផ្តេសផ្តាស់មកបុកគេឯងអ្វីបែបនោះ ។

"​ ហ៊ឺមម.. " ជុងហ្គុកឬក៏ជេឃេ ដកដង្ហើមធំធុញទ្រាន់ស្របពេលរៀបភ្លីអាវគ្រ័ហ្សេបោះជំហានជើងវែងៗបំណងចាកចេញទៅ តែក៏ត្រូវ​ ថេហ្គី​ ឃាត់ចាប់ដៃជាប់មិនអោយទៅណា ។

" បងប្រុសខឹងខ្ញុំហ្អេស៎?​ "​

" ចេញ!! កុំមករវល់​ " ជុងហ្គុក រលាស់ដៃចេញដើរចេញទៅបាត់ គេគឺបែបនេះ ស្ងៀមស្ងាត់មិនចេះនិយាយសម្តីផ្អែមអ្វីដាក់នរណាឡើយ ។

" គាត់កាចណាស់ កុំនៅក្បែរល្អជាង "​ ថេហ្យុង​ អើតក.តាមសម្លឹងមើលផែនខ្នងគេដល់ដាច់កន្ទុយភ្នែកមុនដើរពេបមាត់ទៅរក លោកប៉ាធំនិងអាប់ប៉ាខ្លួននាំគ្នាទៅសណ្ឋារគារស្នាក់នៅបណ្តោះអាសន្នវិញ ។

មិនប៉ុន្មានថ្ងៃក្រោយមក ខួបកំណើត​ ថេហ្យុង​ បានមកដល់រាងតូចក៏បានជួបជាមួយ ជុងហ្គុក​ ដោយចៃដន្យសារជាថ្មី​ វាដូចជានិស្ស័យយ៉ាងអញ្ចឹងដែលនាំអោយពួកគេទាំងពីរជួបគ្នាដល់ទៅពីរលើកនៅព្រះវិហារចំណាស់ត្រង់កន្លែងដើមដែល ថេហ្យុង​ រត់បុក ជុងហ្គុក អោយដួលទៅជាមួយគ្នានោះ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now