" លោកឡូយណាស់ដឹងទេ? មើលទៅពួកគេខ្លាចលោកខ្លាំងណាស់ ហឹសៗ... " ថេហ្យុង ដើរទន្ទឹម ជុងហ្គុក បណ្តើរនិយាយលើកសរសើរសើចអោយសសឹកបណ្តើរនៅតាមផ្លូវទៅអគារសិក្សារបស់ខ្លួន ។
" អ្នកប្រុសបើមិនអោយពួកគេខ្លាចចៅហ្វាយទេច្បាស់ជាចម្លែក " ឮ កៃជី លូកមាត់និយាយ ថេហ្យុង ឈប់ដំណើរឆ្កក់បែរមកក្រោយសម្លឹងមុខនាយសង្ហាគ្របួចចិញ្ចើមចងចូលគ្នាសួរដោយចម្ងល់ ។
" មានន័យយ៉ាងម៉េច?? " ក្នុងខួរក្បាលដ៏សែនវៃឈ្លាតចាប់ផ្តើមដោតដោយសញ្ញាសួរនូវសំណួរផ្ទួនៗដដែលៗ គេមិនយល់ថាហេតុអីក៏ចាំបាច់ត្រូវខ្លាចរអា ជុងហ្គុក បើនាយជាមនុស្សទូទៅដូចគេឯងសោះហ្នឹង ។
" ក្មេងកុំសួរច្រើន!! " អាល់ហ្វាស្រស់សង្ហាលូកមាត់ចូលត្របាញ់ក្រសែភ្នែកកំណាចដាក់ កៃជី មាត់មហារអិលចូលចិត្តតែនិយាយបង្ហាញពីសមាសភាពពិតគេតែរហូត ចំមែន!!
" ឆើស!! សួរបន្តិចមិនបានកំណាញ់ហើយគំរិះថែមទៀត!! " មាឌតូចខឹងងរខ្ទើត កញ្ឆក់កាបូបពីដៃ ជុងហ្គុក ដើរតាំងៗទៅថ្នាក់រៀនខ្លួនមិនខ្ជីងាកក្រោយតាមសម្លេងដង្ហើយហៅរបស់ ជុងហ្គុក សូម្បីបន្តិច ។
" ថេយ៍ថេយ៍ ហ៎ា... ហ៉ើយ... ងរងក់ទៀតហើយ!! " ជុងហ្គុក ដកដង្ហើមធំសម្លឹងមើលផែនខ្នងរបស់ ថេហ្យុង ដល់ដាច់កន្ទុយភ្នែកមុនបែរសម្លក់នាយជំនិតថ្លែទាំងខឹងសម្បារ ។
" ដោយសារតែមនុស្សមាត់រអិលដូចឯងហ្នឹង... ចង្រៃមែន!! " នរណាមិនខឹងបើមនុស្សទើបតែត្រូវរូវនិយាយជាមួយគ្នាល្អូកល្អើន តែដោយសារ កៃជី ទើបធ្វើអោយអូមេហ្គាកំហូចរបស់នាយ ខឹងគេមិនសូម្បីតែមើលមុខឬនិយាយរក ។
" ចៅហ្វាយខ្ញុំសូមទោសទាន "
" កាត់ប្រាក់ខែឯងកន្លះឆ្នាំ!! " បញ្ចប់សម្តី ជុងហ្គុក បោះជំហានជើងវែងៗលឿនស្លេវរកចំណតរថយន្តបើកឡានទៅក្រុមហ៊ុនខ្លួនឯងទុកអោយ កៃជី នៅឈរកណ្តោចកណ្តែងរកតាក់ស៊ីជិះទៅតាមពីក្រោយ ។
" ជីវិតខ្ញុំហេតុអីកំសត់បែបនេះ ហឹកៗ... " កៃជី ពេបមាត់ដើរអូសជើងធ្វើជាយំទាំងដែលគ្មានទឹកភ្នែកដើរហៅរកតាក់ស៊ីជិះទម្រាំតែរកបាននាយដើរស្ទើរតែជិះដល់ក្រុមហ៊ុនបាត់ទៅហើយ ។
BINABASA MO ANG
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
