ភាគទី៦១:ពួកគេមានមុខមាត់គ្នា

2.8K 254 19
                                        

      ង៉ឺតតត..!!

   រថយន្តសេរីទំនើបបានចតនៅមុខវិមាន  ព្រីនស៊ីសគ្រីសស្តាល់​  ។ កំលោះតូចវ័យបីឆ្នាំចុះចេញពីក្នុងឡើងទាំងចងមុខក្រញ៉ូវ ធ្វើអោយអ្នកបម្រើអត់ខ្លាចនូវទឹកមុខរបស់គេមិនបាន ។

" ខិខិ... លោកយាយ មើលទៅ ថេយ៍វ៉ុន ខឹងក្មេងនោះណាស់ហើយបានជាធ្វើមុខបែបនេះ "​ អារីណា កាន់ប្រអប់ដៃរបស់លោកស្រីស៊ូជុង និយាយទាំងអស់សំណើចទៅកាន់ ថេយ៍វ៉ុន ដែលនៅក្នុងផ្សារទំនើបបានឈ្លោះប្រកែកគ្នាជាមួយក្មេងប្រុសអាយុក្មេងជាងគេប្រហែលជាមួយឆ្នាំ តែជាលទ្ធផលគេឈ្លោះចាញ់ ទើបខឹងចិត្តធ្វើមុខក្រញីក្រញ៉ូវ មិននិយាយរកនរណាបែបនេះ ។

  ពេលនេះ អារីណា មានវ័យប្រាំមួយឆ្នាំហើយ កាន់តែធំនាងកាន់តែស្រស់ស្អាត មើលត្រង់ណាក៏គ្មានទាស់ពិតជាសាកសមជាគូអនាគតរបស់ទាយាទស្នងត្រកូល  ព្រីនស៊ីសគ្រីសស្តាល់​ មែន ។

" ហ្ហឹមម... តោះៗចូលទៅក្នុងទៅ "​ លោកស្រីស៊ូជុងញញឹមសើចហឹសៗ ទើបបណ្តើរគ្នាចូលទៅខាងក្នុងវិមាន ចំណែកឯសម្ភារៈផ្សេងៗដែលទិញមក អ្នកបម្រើក៏នាំគ្នាប្រមូលយកចូលទៅក្នុងទាំងអស់រួចជាស្រេច ដោយមិនបាច់លំបាកត្រូវធ្វើនេះ ធ្វើនោះដោយខ្លួនឯង ។

" កូន វ៉ុន កើតអ្វីមែនទេ?? ហេតុអីធ្វើមុខបែបនេះ?? " គាប់ជួបជា ជុងហ្គុក ចុះមកជាន់ខាងក្រោមវិញបន្ទាប់ពីសម្អាតខ្លួនត្រៀមញុំាអាហារពេលល្ងាច  គេក៏ចោទសួរទៅកាន់កូនប្រុសដោយចម្ងល់ បើទោះបីជាឃើញទឹកមុខក្រញូវរបស់កូនស្ទើរតែរាល់ថ្ងៃក៏ដោយ ។

" ថេយ៍វ៉ុន ខឹងចិត្តដែលឈ្លោះមិនឈ្នះគេណាលោកប៉ា " ដោយសារតែភាពយឺតយ៉ាវខ្លាំងពេក អារីណា រហ័សនិយាយប្រាប់នៅលើកចិញ្ចើមញាក់ទ្រើតៗឌឺដងដាក់ ថេយ៍វ៉ុន បន្ថែមទៀត ធ្វើអោយអាល្អិតខឹងលើសទើប ឈ្លោះចាញ់គេមធ្យមិនសូវជាកើតអ្វីប៉ុន្មានឡើយ ប៉ុន្តែខឹងខ្លាំងនៅពេល អារីណា មកនិយាយបញ្ជួសបន្ថែមល្បោយញោះគេនៅក្នុងឡានរហូត  គេខឹងឡើងក្តៅស្លឹកត្រចៀកងាំងទៅហើយ ។

" ពិតឬ?? ហាសហាហា... នេះ ថេយ៍វ៉ុន ព្រីនស៊ីសគ្រីសស្តាល់​ ឈ្លោះចាញ់គេឬ? ព្រះអាទិត្យច្បាស់ជារះមកពីទិសខាងលិចមិនខាន ហឹសហឹសហឹស... " ជុងហ្គុក និយាយចម្អន់កូនបន្ថែម  នេះមិនគិតជួយលួងបែរជាមួយបញ្ជួសចិត្តអោយគេខឹងលើសដើម ដោយមិនចង់នៅទ្រាំស្តាប់ពាក្យសើចចម្អកឡកឡឺយមកកាន់ខ្លួនតទៅទៀត ថេយ៍វ៉ុន សម្រូតខ្លួនចុះពីសាឡុង ដើរតាំងៗឡើងទៅបន្ទប់របស់គេបិទ្វារឮសូរតែគ្រាំង នេះមានហ៊ានស្មាននោះទេ ថាគេខឹងខ្លាំងដល់កម្រិតណា ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now