ផ្លាប់!!ផ្ទៃមុខសង្ហាត្រូវងាកទៅម្ខាងក្រោមកម្លាំងដៃទះមួយទំហឹងរបស់ មីនយ៉ុន ។ គេខឹងឡើងញ័រសាច់ហូរទឹកភ្នែកជ្រោកៗ ពេលឮថាកូនប្រុសតែមួយគត់ត្រូវចូលមន្ទីរពេទ្យសារជាថ្មី រហូតមកទល់ពេលនេះគឺមួយកំណាត់ថ្ងៃទៅហើយ ថេហ្យុង នៅតែមិនទាន់ដឹងខ្លួនទៀត ។
" នេះមែនទេដែលជាសន្យាថានឹងមើលថែកូនរបស់ខ្ញុំអោយល្អ?? " គេសង្កៀតជើងធ្មេញសួរទាំងតឹងសរសៃក.ដៃចង្អុលទៅកាន់ ថេហ្យុង ដែលសន្លប់នៅលើគ្រែពេទ្យ ទាំងកំហឹងឆេះឆួលពេញប្រអប់ដើមទ្រូង ។
" សូមទោស វាជាកំហុសតែវាគ្មានលើកក្រោយនឹងកើតឡើងឡើយ " បុរសដែលគ្រប់គ្នាខ្លាចរអា កំពុងតែពោលពាក្យសូមទោសទៅកាន់ ពពួកក្រុមមនុស្សជាប្រភេទអូមេហ្គា ថ្នាក់ទាបបំផុត ដោយការដឹងខុសពិតមែន ហើយក៏ជាលើកទីមួយហើយដែរ ជុងហ្គុក សូមទោសទៅកាន់អ្នកផ្សេងក្រៅពី ថេហ្យុង នោះ ។
" សូមទោសហើយបានអ្វីមកវិញ?? ខ្ញុំគិតត្រូវហើយដែលបំបែក មិនអោយលោកនឹង ថេហ្យុង បាននៅជាមួយគ្នា... ឃើញទេ?? គ្រាន់តែគេនៅជាមួយលោកមិនបានប៉ុន្មានផង កូនរបស់ខ្ញុំក៏កើតរឿងមិនល្អជាច្រើនឡើង អោយដឹងផងទៅថាគ្រប់យ៉ាងដែលកើតឡើងចំពោះ ថេហ្យុង គឺមកពីលោក!! " មីនយ៉ុន ស្រែកញែតៗដាក់ ជុងហ្គុក ទឹកភ្នែកដ៏សែនរាក់កំផែរបស់គេនៅតែស្រក់ចុះឥតឈប់ឈរព្រោះតែអាណិតកូន ។ ជុងហ្គុក វិញគេនៅឈរស្ងៀមទ្រឹងរឹងដូចរូបចម្លាក់ ទាំងដែលការពិតគេខឹងអត់ទ្រាំមិនបាន ចង់តែទាញកាំភ្លើងមកផ្ជុងចំកណ្តាលថ្ងាស់របស់ មីនយ៉ុន នោះទេ តែក៏ស៊ូទ្រាំអត់ធន់ អោយគេស្តីថាតាមតែចិត្ត វាមើលទៅគឺមិនដូចជា ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ កាលពីមុនទាល់តែសោះ ។
" មីនយ៉ុន បានហើយអូនស្ងប់អារម្មណ៍សិនទៅ " លោកដេចន ចូលអោបស្មាប្រពន្ធអង្វរលួងលោមអោយគេត្រជាក់ចិត្ត តែយ៉ាងណាៗក៏សម្តីរបស់គាត់គ្មានប្រយោជន៍ដែរ មីនយ៉ុន នៅតែបន្តស្រែកច្រឡោតតូងតាង លើសដើមទៅទៀត ។
" អោយអូនស្ងប់យ៉ាងវិញ?? បងមិនឃើញទេហ្អេស៎ថាកូនក្លាយជារបៀបនេះដោយសារនរណា? "

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន