បន្ទាប់ពីបញ្ចប់សង្គ្រាមស្នេហ៍ ជុងហ្គុក ក៏រហ័សងូតទឹកសម្អាតខ្លួនចុះមកខាងក្រោមដោយបី ថេហ្យុង ជាប់ដៃក៏ព្រោះគេអស់កម្លាំងទន់ខ្លូនធ្វើអ្វីមិនកើតនោះឡើយ ។" លោកប៉ា អាប៉ាកើតអ្វីតើមែនទេ??" ខាមីឡា អើតមុខភ្លឹះៗសួរលោកប៉ាដោយកក្តីព្រួយបារម្ភពេលឃើញ ថេហ្យុង មានទឹកមុខស្លេកស្លាំងដល់ថ្នាក់នេះ គ្រាន់តែចូលបន្ទប់ជិតមួយម៉ោងកន្លះសោះ ដែលខុសពីពួកបងៗរបស់នាង ពួកគេគ្រាន់តែឃើញសភាព ថេហ្យុង បែបនេះក៏ដឹងបាត់ទៅហើយ ថាមានរឿងអ្វីកើតឡើងគ្រាន់តែមិនចង់និយាយស៊ូលួចអស់សំណើចសើចក្នុងចិត្ត ញាក់ចិញ្ចើមញាក់ភ្នែកដាក់ម៉ូគ្នា ។
" អាប៉ារបស់កូនគ្រាន់តែមិនស្រួលខ្លួនបន្តិចបន្តួចប៉ុណ្ណោះ.. តោះឆាប់ញុំាបាយទៅ " ជុងហ្គុក ឆ្លើយសំណួរកូនស្រីពៅទាំងសើចមិនសូវសមទើបចូលខ្លួនអង្គុយកៅអីដោយដាក់អោយ ថេហ្យុង អង្គុយលើភ្លៅបញ្ចុកអាហារអោយរហូតដល់ ថេយ៍ គ្រវីក្បាលលែងទទួលទើប ជុងហ្គុក ដកខ្លួននាំរាងតូចជាប្រពន្ធឡើងទៅសម្រាកមុនកូនៗទាំងបួននាក់បាត់ ។
SKIP
នៅព្រឹកថ្ងៃថ្មី ជុងហ្គុក ក៏ទៅធ្វើការដូចសព្វមួយដងចំណែកកូនៗរបស់ពួកគេក៏ទៅសាលារៀនអស់ នៅវិមានសល់តែ ថេហ្យុង និងអ្នកបម្រើក៏ដូចជាអង្គរក្សប៉ុណ្ណោះ ។ ខណៈពេលនេះដែរ ថេយ៍ កំពុងអង្គុយនៅកៅអីនៃរានហាលនៃបន្ទប់ស្រូបយកខ្យល់អាកាសដោយភាពស្ងប់ស្ងាត់បំផុត ព្រោះតែអន់ចិត្តនិង ជុងហ្គុក ដែលមិនព្រមអោយគេទៅក្រុមហ៊ុន ធ្វើការជាមួយដែរ គ្រាន់តែឃើញមុខគេរាងស្លេកស្លាំងបន្តិចសោះ ក៏មកថាគេឈឺដែរចំមែន ។
" ហ្ហើយយ.. ធុញដល់ហើយ!! " ថេហ្យុង ដកដង្ហើមធំៗពេបមាត់តែនៅសុខៗក៏ស្រាប់តែលេចស្នាមញញឹមកំហូចឡើងមក មិនរង់ចាំយូរគេក៏ប្រញាប់ដើរចូលទៅខាងក្នុងផ្លាស់ប្តូរសម្លៀកបំពាក់ចេញទៅផ្សារទំនើបដើម្បីរកទិញរបស់ខ្លះសម្រាប់ប្រើប្រាស់នាពេលបន្តិចទៀតនេះ ។
ងាកមកមើល ជុងហ្គុក ឯណេះវិញថ្មើលនេះម៉ោង១០ថ្ងៃត្រង់ គេកំពុងតែមមាញឹកពិនិត្យនិងស៊ីញ៉េឯកសារមួយគំនរគរលើតុសឹងតែរកពេលអង្គុយតម្រង់ខ្នងមិនបាន ប៉ុន្តែគ្រប់យ៉ាងត្រូវអសកម្មភាពភ្លាមៗកាលបើទ្វារបើកឡើងមកដោយស្នាដៃនារីរូបស្រស់ម្នាក់ បបូរមាត់ក្រហមឆេះមុខដូចតុក្កតាទម្លាក់សក់ពណ៌ទឹកមាសរួញភ្លីធំចុះមក ដោយស្លៀករោបរឹបរាងដៃតូចពណ៌ឈាមជ្រូករលោងប្រវែងលើក.ជើង ម៉ូតឆែកពីចំហៀងមកដល់ភ្លៅសខ្ចីញេញដូចពងមាន់បក ។

KAMU SEDANG MEMBACA
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Aksiគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន