ភាគទី​៧៤:យន្តហោះមានបញ្ហា

2.2K 208 5
                                        

" បងស្រី អារីណា... "  ខាមីឡា បាត់យំនៅពេលក្រឡេកភ្នែកឃើញ អារីណា ដែលកំពុងដើរចូលមកក្នុងវិមានដោយមាន កៃជី ជាអ្នកអូសវ៉ាលីរបស់នាងមកតាមពីក្រោយត្រុកៗទាំងមុខមាំ ។ មួយរយៈដែលមិនឃើញនាងនៅទីនេះ ក៏ព្រោះតែនាងបានទៅលេងលោកស្រីស៊ូជុងនៅឯ Las Vegas ឮថាគាត់នឹកចង់ជួបទើបទៅលេងជិតមួយសប្តាហ៍បែបនេះ ។

" សឺតតត...នឹកដល់ហើយ " អារីណា ចំកោងខ្នងពរ ខាមីឡា ស្ទើរមិនរួចព្រមទាំងថើបថ្ពាល់ក្រពុំៗរបស់នាងប៉ុន្មានខ្សឺតដោយក្តីនឹករលឹក ។ វាជាទម្លាប់ទៅហើយ នាងតែតែពរ ខាមីឡា ជារឿយៗដោយមិនរអ៊ូរទាំពីទម្ងន់ដ៏ធ្ងន់របស់នាងច្រម៉ក់សូម្បីតែម្តង ។

" ពូយកវ៉ាលីទៅទុកក្នុងបន្ទប់របស់ខ្ញុំចុះ "​ នាងតូចរូបស្រស់បែរមកប្រាប់ កៃជី លោកពូសស្លេករបស់នាង ទើបពរ ខាមីឡា ទោអង្គុយលេងលើសាឡុងសើចប្រឡែងគ្នាកក្អឹកពេញនោះ ។

" បានៗ... បងឡើងទៅសម្អាតខ្លួនសិនចាំយប់នេះបងទៅគេងជាមួយ "​ ខាមីឡា ងក់ក្បាលយល់ព្រមក្រោយជជែកនិងប្រឡែងលេងជាមួយ អារីណា ឆ្អែតឆ្អន់ចំណែកនាងជាបងស្រីចិញ្ចឹមក៏រហ័សឡើងទៅបន្ទប់ដែលនៅជាន់ទីបីងូតទឹកសម្អាតខ្លួនបាត់អាងចុះមកញុំាអាហារពេលល្ងាចជាមួយលោកប៉ានិងអាប៉ាចិញ្ចឹមវិញ ។

" លោកពូឈប់សិន!! " នៅពេលឡើងមកដល់ជាន់ទីពីរឆ្លងកាត់មុខបន្ទប់ធ្វើការរបស់ ជុងហ្គុក អារីណា ក៏ដង្ហើយហៅ កៃជី ដែលទើបនឹងបើកទ្វារដើរចេញមកឃើញនាងហើយប៉ុន្តែគេបែរធ្វើជាមើលមិនឃើញ ដើរហួសទៅធ្វើមិនដឹង ។

" អ្នកនាងមានការអ្វីឬ?? "​ កៃជី បែរក្រោយសួរទាំងព្រលេះដៃរបស់នាងចេញពីក.ដៃរបស់គេ អារិណា កាលបើឃើញគេព្រងើយកន្ទើយនិយាយស្តីកំបុតកំបុយដាក់បែបនេះ ក៏លែងហ៊ានចង់សួរនាំអ្វីខ្លាចក្រែងអារម្មណ៍ កៃជី មិនល្អជាងនេះ ស្រួលមិនស្រួលក៏និយាយគំហកថាអោយនាងជាមនុស្សរំខានដូចកាលពីលើមុនទៀត តើអោយនាងគិតយ៉ាងម៉េច??

" គ្មានអ្វីទេ...ពូអាចទៅបាន "​ នាងខ្ជឹបបបូរមាត់ឆ្លើយទាំងស្ទាក់ស្ទើរដែលខុសពី កៃជី គេនៅតែរក្សាទឹកមុខមាំហើយដើរចេញទៅបាត់ស្រមោលសូន្យដើម្បីបំពេញភារៈកិច្ចមួយអោយ ជុងហ្គុក ដែលបានដាក់បញ្ជាមកមុននេះបន្តិច ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now