ភាគទី​៧៩:គេភ្លេចគ្រប់យ៉ាង

2.4K 246 43
                                        

" នៅឈរធ្វើអី? ឯងមិនសាកកេះកៃកាំភ្លើងបាញ់ប្រពន្ធយើងលោមើលទៅ!! "​ ជុងហ្គុក បោះជំហានមួយៗចូលមកខាងក្នុងវិមាន ដោយមិនខ្វល់ពីភាពភ្ញាក់ផ្អើលរបស់អ្នកគ្រប់គ្នា ជាពិសេស ថេហ្យុង គេឡើងញ័រមាត់ទទ្រើកសម្លឹងមើល ជុងហ្គុក មិនដាក់ភ្នែក ។

តើគេកំពុងតែយល់សុបិនមែនទេ?

" ឯងនៅរស់? "​ ឆាលិក ស្រែកសួរដោយនឹកស្មានមិនដល់ ហេតុអីក៏គេនៅរស់បែបនេះក្រែងប៉ូលិសបានសន្និដ្ឋានហើយមែនទេថាគេបានស្លាប់ ជាពិសេសគឺដៃ ដៃរបស់គេគឺនៅធម្មតាទាំងអស់នេះកុំប្រាប់ថាគេកំពុងតែចាញ់ល្បិចកលណា ។

" ត្រូវហើយ.. យើងនៅរស់ហើយក៏សុខសប្បាយថែមទៀតផង ឥឡូវយើងទុកពេលអោយឯងមួយនាទីដើម្បីចាកចេញពីទីនេះ... " ជុងហ្គុក ញញឹមតបគេមើលទៅខុសប្លែកពីកាលពីមុនខ្លាំងណាស់សូម្បីតែការតុបតែងខ្លួន គឺដូចម៉ាហ្វៀសុទ្ធសាធន៍ទាំងដែលកាលពីមុន គេចូលចិត្តលែងខ្លួនបែបជា CEO ច្រើនជាងម៉ាហ្វៀឬអ្វីផ្សេងទៀត ។

" ឯង..​ចង្រៃយកចាំតែមើលចុះ!! ទៅវិញ " ដោយគ្មានជម្រើស ឆាលិក បានត្រឹមក្តៅក្រហាយនាំកូនចៅចាកចេញទៅជាមួយក្តីអាម៉ាសពេញទំហឹង ។ ហេតុអីគ្រប់ពេលវេលា ជុងហ្គុក តែងតែមករារាំងផែនការរបស់គេជានិច្ច វាមិនដូចជាអយុត្តិធម៌ពេកទេហ្ហេស ។

" ជុង... ហ្ហឹកៗ គឺជាបងពិតមែន.. បងនៅមានជីវិត ហ៉ឹកហ៉ឹកៗ ហេតុអីក៏មិនឆាប់មករកអូនវិញដឹងទេអូននិងកូននឹកបងខ្លាំងណាស់ " វត្តមាន ឆាលិក ចាកចេញទៅបាត់ ថេហ្យុង ប្រញាប់រត់ទៅអោប ជុងហ្គុក ដោយក្តីនឹករលឹក ។ គេនឹកចង់ជួប ចង់អោបខ្លាំងណាស់ហើយទីបំផុតអ្វីដែលគេតែងតែផ្សងប្រាថ្នា នឹងទន្ទឹងរង់ចាំវាក៏បានសម្រេចដូចបំណងពិតមែន អស្ចារ្យខ្លាំងណាស់ ។

" គឺថា...លែងយើងសិនទៅ!! " វាមើលទៅដូចជាចម្លែក ប្តីប្រពន្ធមកនិងគ្នារាប់ឆ្នាំប៉ុន្តែមើលទៅ ជុងហ្គុក ហាក់ដូចជាមិនបានបន្សល់ទុកនូវក្តីស្រឡាញ់អោយ ថេហ្យុង ទៀតទាល់តែសោះកែវភ្នែករបស់គេទទែស្អាត បេះដូងក៏ដើរស្មើធម្មតា តើនេះជា ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់​ កាលពីមុនឬអត់?

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now