ភាគទី​៤៥:យើងគ្មានមិត្តដូចជានាងទេ

3.8K 275 4
                                        


ជុងហ្គុក បាននាំលោកស្រីស៊ូជុង ដែលត្រូវជាម្តាយនិង ថេហ្យុង ត្រឡប់មកកាន់ភូមិគ្រឹះវិញទាំងយប់ ។ មុខគេមិនសូវជាស្រស់បស់ប៉ុន្មានឡើយ ដោយសារតែហេតុការណ៍របស់ លោកស្រីស៊ូជុង បង្កើតឡើង វានៅតែដក់ជាប់ក្នុងចិត្តរបស់គេជានិច្ច ។

" រាត្រីសួស្តីកូនប្រសា "​ លោកស្រីស៊ូជុង ថើបថ្ពាល ថេហ្យុង មួយខ្សឺតព្រមទាំងញញឹមយ៉ាងស្រស់ ទើបបោះដំណើរឆ្ពោះទៅកាន់បន្ទប់ដែលគាត់ត្រូវសម្រាក ដោយមាន កៃជី ជាអ្នកនាំផ្លូវ ។

" អ៎ា បងធ្វើអីដាក់អូនចុះ!! " ភ្លាមនោះ ថេហ្យុង ស្រាប់តែស្រែកវាសភ្ងាក់ច្រងាងខ្លួន ប៉ុន្តែក៏រហ័សលើកដៃស្រឡូនទាំងគូ ស្រាក់ក.របស់ ជុងហ្គុក ជាប់ខណៈពេលរាងក្រាស់ ស្រាប់តែបីគេឡើងនាំយកទៅក្នុងបន្ទប់ ។

  ភឹបប

" កញ្ចឹងក.ត្រូវនឹងស្អីមក?? "​ ជុងហ្គុក ដាក់អោយ ថេហ្យុង អង្គុយលើភ្លៅខ្លួន កាលបើគេដាក់អង្គុយនៅជាយគ្រែ ។ ដៃមាំខាងស្តាំមានសាក់ លើកមកអង្អែលថ្នមៗលើកញ្ចឹងក.របស់ អូមេហ្គាជាទីស្រឡាញ់ ដែលឡើងក្រហមជាំ ក៏ព្រោះបណ្តាលមកពី អង្គរក្សរបស់ លោកស្រីស៊ូជុង វាយនោះឯង ។

" ត្រូវគេវាយ "​ ឮហើយ ម៉ាហ្វៀរូបសង្ហាស្ងាត់មាត់ ប៉ុន្តែក្នុងចិត្តកំពុងតែក្តៅរងំដូចបាយកំពុងពុះនៅលើចង្ក្រាន ។ ប្រពន្ធគេមិនដែលប៉ះអោយមានរបួសអ្វីបន្តិច អាម្នាក់នោះជាស្អី បានជាហ៊ានវាយ ថេហ្យុង ដល់ថ្នាក់ឡើងស្នាមជាំបែបនេះ?

" ហ្អឹមមម... ឈឺខ្លាំងទេ?? បងសូមទោសចំពោះអ្នកម៉ាក់ផង គាត់តែងតែចូលចិត្តធ្វើអ្វីប្លែក ចម្លែកៗបែបនេះ "​ បបូរមាត់ក្រាសដាក់ផ្អឹបនៅកញ្ចឹងក.ដែលក្រហមជាំរបស់ ថេហ្យុង ថើបមួយជុបមុនសសៀរដាក់ចង្កាលើស្មារបស់ រាងតូចពោលពាក្យសូមអភ័យទោសទាំងដែលវាមិនមែនជាកំហុសរបស់គេ ។ ចំណែក ថេហ្យុង គេមិនបានឆ្លើយតបអ្វីនោះទេ គេនៅអង្គុយស្ងៀមៗទុកអោយ ជុងហ្គុក​ អោបរួតរិតខ្លួន រហូតដល់គេគេងលង់លក់បាត់ព្រោះតែអស់កម្លាំង ។

" គេបាត់ហើយ "​ ថេយ៍ បេះដៃរបស់ ជុងហ្គុក ចេញពីចង្កេះនឹងព្យាយាមក្រោកសន្សឹមៗ ទើបផ្ទួលអោយ ជុងហ្គុក គេងទៅលើពូកទន់ល្មើយ ដណ្តប់ភួយអោយយ៉ាងត្រឹមត្រូវ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now