កន្លងផុតទៅជាច្រើនម៉ោង ទីបំផុត ជុងហ្គុក បានហោះហើរមកដល់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដែលពេលនេះផងដែរគេកំពុងតែនៅឯព្រលានយន្តហោះកោះ JeJu Check out លិខិតឆ្លងដែន ។
"លោកម្ចាស់ ពួកយើងចាប់ម្ចាស់តូចយកទៅខន់ដូលោកម្ចាស់រួចរាល់ហើយទាន" មកដល់ក្នុងរថយន្តសេរីទំនើប១២កៅអីពណ៌ខ្មៅរលោងស្រិល កូនចៅក្រោមបង្គាប់ម្នាក់ក៏រាយការណ៍ដំណឹងដែលមិត្តរួមក្រុមទើបតែទាក់ទងមកប្រាប់អោយ ជុងហ្គុក ដឹង ។ អាល់ហ្វាស្រស់សង្ហាញញឹមសមចិត្តកែវភ្នែកជ្រឹបសញ្ជឹងពីប្រតិការណ៍ដែលជិតនឹងកើតឡើងនាពេលបន្តិចទៀតនេះ ។
"ត្រៀមខ្លួនទទួលពិន័យអោយហើយទៅ ថេហ្យុង ព្រីនស៊ីសគ្រីសស្តាល់!!" ជុងហ្គុក បន្លឺឡើងទាំងលាក់កំនួតគេក្រឺតខ្នាញ់ជាមួយ ថេហ្យុង យូរហើយចាំមើលថ្ងៃនេះគេនឹងចាត់ការអោយណាណីយតែម្តង កុំអោយលើកក្រោយចេះតែហ៊ានព្រហើនធ្វើអ្វីតាមតែចិត្តឯង មិនគិតគូពិចារណាអោយបានល្អិតល្អន់ជាមុន ។
#Condo
កាយតូចច្រឡឹងដែលត្រូវថ្នាំសណ្តំ ត្រូវបានគេដាក់អោយគេងនៅលើគ្រែទំហំធំនៃពូកទន់ល្វើយ ដោយដណ្តប់ភួយអោយត្រឹមដើមទ្រូង ។ នេះជា ថេហ្យុង វាជាការពិត ជុងហ្គុក បានអោយមនុស្សចាប់រាងតូចយកមកចំណែក ខាមីឡា កំពុងតែនៅជាមួយ អេមម៉ា ជំនិតស្រីរបស់លោកស្រីស៊ូជុង ។"ហ្ហឹមមមម... ឈឺក្បាលណាស់!!" ថេយ៍ ដឹងខ្លួនឡើងមមីងមមាំង គេព្យាយាមក្រោកអង្គុយផ្អែកខ្នងទៅនឹងក្បាលដំណេកគ្រែទើបឈោងដៃយកថូចាក់ទឹកចូលក្នុងកែវមកផឹកនិងខ្លះក៏យកមកលុបមុខដើម្បីអោយស្វាងជាតិថ្នាំសណ្តំខ្លះ ។ គេមិនដឹងនោះឡើយថាបុរសដែលបានចាប់គេយកមកទីនេះ កំពុងតែអង្គុយគងអន្ទាក់ខ្លានៅសាឡុង កាន់កែវស្រាក្រហមក្រេបយករសជាតិ កែវភ្នែកក៏សម្លឹង ថេហ្យុង មិនឈប់ គេបានអង្គុយរង់ចាំរាងតូចអោយដឹងខ្លួនជិត១៥នាទីទៅហើយ តាំងតែពីមកដល់ខន់ដូរនេះរហូតដល់ងូតទឹកសម្អាតខ្លួនរួចរាល់ ពាក់តែអាវឃ្លុំពណ៌ខ្មៅប៉ុណ្ណោះ ។
"ជុង... ជុងហ្គុក?" ថេហ្យុង ភ្ញាក់ផ្អើលមិនស្ទើរនោះឡើយពេលទុកកែវទឹកលើតុវិញក៏ប្រទាក់ភ្នែកជាមួយអាល់ហ្វាមានអំណាច ដែលជាស្វាមីរបស់គេនោះមានវត្តមាននៅទីនេះ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន