វិមានព្រីនស៊ីសគ្រីសស្តាល់
" អ្ហឹក.. ប៉ាៗៗ... ប៉ា... ហឺហឹកហឹក " សម្លេងរបស់ក្មេងស្រីតូចម្នាក់ កំពុងតែយំតម្លង់មនុស្សពេញមួយវិមាន ខណៈនាងតូចវ័យបីឆ្នាំ កំពុងអង្គុយនៅតុអាហារស្រែករកលោកប៉ាមិនដាច់ពីមាត់ ឯទឹកភ្នែកវិញឡើងជោគជាំថ្ពាល់ក្រពុំពណ៌ផ្កាឈូករបស់នាងអស់ទៅហើយ ។
" អារីណា កូន!! " សម្លេងស្រទន់ៗរបស់ ជុងហ្គុក បន្លឺឡើងស្របពេលគេដើរមកពរនាងតូចជាប់ដៃសម្លឹងមុខ ក្មេងតូចទាំងចងចិញ្ចើមដោយមិនពេញចិត្ត ក៏ដោយសារតែនាងចូលចិត្តយំរករឿងគេឯងខុសទំនង បែបនេះគឺមិនគួរអោយស្រឡាញ់ទាល់តែសោះហើយ ។
ជានាងនេះហើយដែលជា អារីណា ព្រីនស៊ីសគ្រីសស្តាល់ កូនស្រីរបស់មិត្តសម្លាញ់គេដែលបានស្លាប់ទៅដោយសារតែមានមនុស្សរៀបគម្រោងសម្លាប់ទាំងគ្រួសារ តែជាសំណាងដែរ អារីណា អាចរួចជីវិតតែក៏វិសនិងស្លាប់ទៅដូចគ្នាដោយសារតែត្រូវថ្នាំបំពុល ។ ដោយមានចិត្តអាណិតអាសូរ ជុងហ្គុក ក៏យកនាងតូចមកចិញ្ចឹម ប៉ុន្តែគេពុំសូវជាបាននៅក្បែរនាងឡើយពោល គឺនាងត្រូវនៅជាមួយម៉ែដោះ តាមមើលថែរក្សាគ្រប់ជំហាន ។
" ប៉ា.. ហ្ហឹក អូននឹកប៉ា " នាងលើកដៃតូចៗអោបក. ជុងហ្គុក ជាប់មុនថើបថ្ពាល់របស់ ប៉ាចិញ្ចឹមប៉ុន្មានខ្សឺត ។ ថ្វីបើមិនសូវបាននៅជាមួយគ្នាសាងភាពស្និតស្នាលរវាងឪពុកកូនក្តីប៉ុន្តែ អារីណា គឺស្រឡាញ់ ជុងហ្គុក ខ្លាំងណាស់ ដូច្នេះហើយប្រាំបីថ្ងៃមកនេះ នាងតាម ជុងហ្គុក ស្ទើរតែម្ភៃបួនម៉ោង ហើយតែងតែសួរលោកប៉ាមានត្រូវការអ្វីអោយនាងជួយឬអត់ ទាំងដែលនាងមានអាយុ៣ឆ្នាំ តើអាចធ្វើអ្វីបានទៅ?
" នឹកអីទេ ក្មេងខូចដូចជាកូនប៉ាគួរតែវាយគូទល្អទេ? យំនោះយំ ដឹងឬអត់ថារំខានពេលវេលាប៉ានិយាយទូរសព្ទជាមួយ ប្រពន្ធរបស់ប៉ា? " ជុងហ្គុក ដាក់បង្គុយនៅកៅអីលើកនាងអោយអង្គុយលើភ្លៅ សួរដោយទឹកមុខកាចៗ ដូចដែលដឹងថាគេមិនសូវជាចេះនិយាយផ្ហែមល្ហែមអ្វីឡើយ ប៉ុន្តែបើសម្រាប់ ថេហ្យុង វាជាករណីពិសេស គឺពិសេសបំផុត ។
" ពន្ធ.. ហឹក ពន្ធប៉ាជាម៉ាក់ម៉ាក់អូនមែនទេ? " នាងតូចសួរធ្វើមុខភ្លឹះៗ តាំងតែពីធំដឹងក្តីមកនាងមិនដែលឃើញមុខម្តាយយ៉ាងម៉េចផង បើនៅតែជាមួយម៉ឬែដោះ ចំណែកមុខលោកប៉ាចិញ្ចឹមក៏សឹងតែភ្លេចទៀត ក៏ដោយសារតែ ជុងហ្គុក មិនងាយមកអាមេរិកឬក៏ទាក់ទងទូរសព្ទមករកនាងឡើយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន