" អាប៉ាតើពួកយើងនឹងស្លាប់មែនទេ? ហ្ហឹកហ្ហឹកក កូនមិនទាន់ចង់ស្លាប់ទេអាប៉ា "" វាគ្មានរឿងអ្វីកើតឡើងទេកូនសម្លាញ់ កុំយំអីណា គ្រប់យ៉ាងប្រាកដជាមិនអី " ថេហ្យុង ព្យាយាមលួងលោមកូនស្រីពៅអោយបាត់យំខណៈពេលដែល យន្តហោះកាន់តែធ្លាក់ចុះទៅខាងក្រោមមិនឈប់ ។ ជុងហ្គុក បានព្យាយាមស្តារប្រព័ន្ធផ្សេងៗនៅក្នុងយន្តហោះប៉ុន្តែវាមិនដំណើរការនោះឡើយ គេក៏បានស្នើរជំនួយសុំទៅកាន់អាកាសយាន្តដ្ឋានដែលនៅក្នុងទីក្រុង Hilo នៃកោះហាវៃផងដែរ ពួកគេកំពុងតែស្វះស្វែងរកមធ្យោបាយដើម្បីជួយសង្គ្រោះ ជុងហ្គុកនិងអ្នកនៅលើ យន្តហោះដូចគ្នា ។
" ត្រៀមឆ័ត្រយោងលោតចុះទៅ!! " វាគ្មានជម្រើសផ្សេងទៀតនោះឡើយក្រៅតែពីលោតឆ័ត្រយោងចុះទៅខាងក្រោមដែលស្ថិតនៅគៀកមហាសមុទ្រប៉ាស៊ីភិចខាងជើង ប៉ុន្តែយ៉ាងណាក៏ត្រូវតែប្រថុយជាជាងធ្លាក់យន្តហោះចូលទៅក្នុងមហាសមុទ្រស្លាប់ទាំងអស់គ្នាដែរ ។
" នាងខ្ញុំរៀបចំរួចហើយលោក " នារីអាកាសចរណ៍ម្នាក់ដែលបម្រើការលើយន្តហោះនេះប្រញាប់រត់មកផ្តល់ដំណឹងកាលបើត្រៀមឆ័ត្រយោងអោយពួកគេពាក់ម្នាក់មួយរួចរាល់ ចំណែក ខាមីឡា និង មីនជូ ត្រូវបាន Pilots ទាំងពីរនាក់យកពរចង់ខ្សែក្រវាត់ជាប់ខ្លួនម្នាក់មួយដើម្បីត្រៀមលោតចុះទៅខាងក្រោម ។
" ជុង.. បងមិនលោតចុះទៅដំណើរអូនទេហ្ហេស៎?? " ពេលឃើញ ជុងហ្គុក ដើរចេញមកខាងក្រៅ ថេហ្យុង រហ័សសួរនាំទាំងស្លេកមុខ កូនៗរបស់គេទាំង៤នាក់រួមទាំង មីនជូ បានលោតចុះជាមួយ Pilots អស់បាត់មុននេះទៅហើយនៅតែគេនិង ជេហា ដែលមិនហ៊ានលោតចុះព្រោះតែភ័យខ្លាច ។
" បងកំពុងតែរៀបចំខ្លួនហើយ តោះពួកយើងវាគ្មានពេលទៀតនោះឡើយ " ជុងហ្គុក និយាយបណ្តើរប្រញាប់យកឆ័ត្រយោងមកស្ពាយកឹបខ្សែក្រវាត់ជាប់ខ្លួនបណ្តើរ ។ ក្រោយពេលនិយាយចប់គេក៏កាន់ក្រសោបដៃរបស់ ថេហ្យុង ជាប់ទើបទម្លាក់ខ្លួនចុះទៅក្នុងលំហអាកាសខ្យល់ខ្លាំងជាមួយគ្នា រីឯអ្នកបម្រើការលើយន្តហោះក៏លោតមកតាមពីខាងក្រោយជាមួយ ជេហា ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន