មន្ទីរពេទ្យថេហ្យុង ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ គ្រាន់តែមកដល់មន្ទីរពេទ្យភ្លាម ដុកទ័រដែលពូកែៗជាច្រើននាក់នៅទីនេះ ប្រញាប់មកមើលនិងជួយព្យាបាលរាងតូចតាមអ្វីដែលអាចធ្វើទៅបាន ជាមួយភាពភ័យខ្លាច ពេល ជុងហ្គុក គំរាមកម្ទេចមន្ទីរពេទ្យមួយនេះចោល ប្រសិនបើមិនអាចជួយ ថេហ្យុង បាន ។
ក្រាកក
" សូមចូលរួមត្រេកអរផងលោកព្រីនស៊ីស អ្នកម្តាយនិងកូនបានរួចផុតចេញពីគ្រោះថ្នាក់ហើយ បន្តិចទៀតខាងពួកយើងនឹងបញ្ជូនអ្នកជំងឺទៅបន្ទប់សម្រាកព្យាបាលបាទ "
ក្រោយទ្វារបិទជិតកន្លះម៉ោង ទីបំផុតក៏បើកឡើងវិញពាំនាំនូវដំណឹងល្អ ។ ជុងហ្គុក ដែលដើរទៅវិញ វិលមកនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ឮហើយក៏ធូរស្បើយអារម្មណ៍ខ្លះ ដោយមិនបាននឹកគិតពីពាក្យសម្តីដែលដុកទ័របាននិយាយ ថាម្តាយនិងកូនមានសុវត្ថិភាពទាំងពីរនាក់ នេះកុំប្រាប់ថា ថេហ្យុង មានទម្ងន់ណា ។
" ល្អ...ល្អណាស់ យើងចង់ទៅមើលគេ "ជុងហ្គុក ញញឹមឡើងនិយាយដោយភាពត្រេកអរ តែក៏ត្រូវស្ងាត់មាត់ផ្លាស់ប្តូរទឹកមុខវិញមួយរំពេច កាលបើដុកទ័របន្តសម្តី៖
" ថ្វីបើអ្នកជំងឺរួចផុតពីគ្រោះថ្នាក់ក៏ពិត ប៉ុន្តែសុខភាពគឺនៅទ្រុដទ្រោមខ្លាំងណាស់ ណាមួយគាត់មានបញ្ហាផ្លូវចិត្តស្រាប់ ដូច្នេះខាងយើងសូមណែនាំអោយ លោកជួយនៅមើលថែគេអោយបានដឹកដល់ "
" ចុះពេលណាទើបគេដឹងខ្លួន? " ជុងហ្គុក សួរដោយមុខមាំសម្លេងរឹងថ្កល់ កែវភ្នែកជាប់រវល់មើល អូមេហ្គាជាទីស្រឡាញ់ដែលសន្លប់ស្តូកស្តឹងនៅលើគ្រែពេទ្យ ដោយដៃខាងឆ្វេងមានរុំរបួសជាច្រើនជាន់ ដៃស្តាំមានបន្តោងស៊ឺរ៉ូមនិងឈាមមួយកញ្ចប់ កំពុងតែត្រូវក្រុមគ្រូពេទ្យ រុញយកទៅបន្ទប់សម្រាកព្យាបាល VIP ។
" ប្រហែលជាពីរ ទៅបីថ្ងៃបាទ ហើយបន្តិចទៀតលោកអាចទៅមើលប្រពន្ធនិងកូនបាន បន្ទាប់ពីបំពេញបែបបទឯកសាររបស់មន្ទីរពេទ្យរួច ដូច្នេះបើអស់ការហើយខ្ញុំសូមលា "

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន