ភាគទី​៤៤:អ្នកម៉ាក់ក្មេក

3.6K 297 2
                                        


ថេហ្យុង ត្រូវបានក្រុមមនុស្សចម្លែកដែលបានចាប់មកនោះដាក់អោយគេងលើគ្រែទំហំធំ នៃពូកសាច់ទន់ល្មើយ ។ ស្ត្រីចំណាស់ដែលជាម្ចាស់ស្រី បញ្ជាអោយមនុស្សក្រោមបង្គាប់ទៅកន្លែងសម្រាក់វិញ ចំណែកគាត់ ក៏យកសម្លៀកបំពាក់គេងយប់ ក៏ដូចជាកន្សែងពោះគោនៅក្នុងទូរ ចូលបន្ទប់ទឹកសម្អាតខ្លួនបាត់ លុះមួយសន្ទុះធំទើបចេញមកវិញ ចំពេលដែរ ថេហ្យុង ដឹងខ្លួនមកល្មម ។

" ញុំាទឹកសិនទៅកំលោះតូច "​ លោកស្រី ស៊ូជុង ហុចទឹកទៅអោយ ថេហ្យុង ភ្ជាប់ជាមួយស្នាមញញឹមស្រាលៗតាមទម្លាប់ គាត់មិនញញឹមខ្លាំង ឬបញ្ចេញធ្មេញមកឡើយ ។ ថេយ៍ គេស្លេស្លឺ តែក៏ព្រមទទួលយកទឹកមកផឹក ដោយសារតែស្ងួតបំពង់ក.ខ្លាំងពេក ។

" ឈ្មោះអ្វីដែល ជាកូនចៅនរណាហេតុអីស្រស់ស្អាតខ្លាំងដល់ថ្នាក់នេះ?? "​មួយសន្ទុះធំក្រោយមក លោកស្រីស៊ូជុង លើកសំណួរឡើងមក សួរមួយៗស្របពេលគាត់ដាក់បង្គុយនៅជាយពូក ឈោងដៃទាំងទ្វេ ក្រសោបប្រអប់ដៃរបស់ ថេហ្យុង យកមកអង្អែលថ្នមៗ ។

" អឺគឺ... " ដោយសារតែមានអារម្មណ៍ថាភ័យខ្លាចនៅឡើយ ថេហ្យុង រដាក់រដុបមិនហ៊ានឆ្លើយ រិតតែមិនហ៊ានសម្លឹងចំក្រសែភ្នែករបស់ លោកស្រីស៊ូជុង បន្ថែមទៀត ។ ថ្វីបើគេកាលពីមុនកាចឆ្នាស់មិនចេះខ្លាចនរណាក៏ពិត ប៉ុន្តែពេលនេះមិនដូចមុនឡើយ អត្តចរិតគេប្រែប្រួល ខុសពីកាលពីមុនស្ទើរដាច់ស្រឡះ ។

"​ កុំខ្លាចអី និយាយមកយើងមិនធ្វើអ្វីកំលោះតូចនោះឡើយ "

" ខ្ញុំឈ្មោះ... ឈ្មោះគីម ថេហ្យុង ជាកូនរបស់អាប៉ា មីនយ៉ុន និងលោកប៉ាធំ ដេចន បាទ " ដំបូងក៏មិនហ៊ានឆ្លើយ ប៉ុន្តែដោយសារតែពាក្យលួងលោម សណ្តំអារម្មណ៍គេអោយលែងភ័យទើប ថេហ្យុង និយាយរៀបរាប់ប្រាប់គ្មានចន្លោះប្រហោង តែក៏ត្រូវមកគាំង ស្តីបន្ទោសអោយខ្លួនឯងក្នុងចិត្ត ថាហេតុអ្វីបានជាត្រូវទៅឆ្លើយនូវសំណួរ របស់ស្ត្រីដែលបានចាប់ខ្លួនគេមកនេះ ចំជាយ៉ាប់មែន ។

" អ៎ូ... គួរអោយស្រឡាញ់ខ្លាំងណាស់ យើងចូលចិត្ត ដូច្នេះ ថេហ្យុង យល់ព្រមធ្វើកូនប្រសារបស់ខ្ញុំទៅ "​

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now