ភាគទី​៣៩:បដិសេធគ្មានប្រសិទ្ធិភាព

4.3K 266 0
                                        


សូមអភ័យទោសចំពោះពាក្យពេជន៍មិនសមរម្យនៃប្រការណាមួយទុកជាមុន ។

ថេហ្យុង នៅតែបន្តងូតទឹករហូត រាងកាយរបស់គេស្រស់ស្អាតទាក់ទាញខ្លាំងណាស់ ធ្វើអោយអ្នកកំពុងឈរមើលអត់ទ្រាំមិនបាន ដោះសម្លៀកបំពាក់ចោលទាំងអស់ បង្ហាញរាងកាយពោរពេញទៅដោយសាច់ដុំគ្រប់កន្លោះកន្លែង មុនគេបោះជំហានជើង ចូលទៅខាងក្រោយខ្នងរបស់ ថេហ្យុង ស៊កដៃអោបចង្កេះអង្រ្កង ផ្អឹមជាប់ល្វែងក្រោមរបស់ខ្លួនយ៉ាងស្និតស្នាល ។

" សឺតតត ក្រអូបខ្លាំងណាស់ "​ បុរសដែលស្តីថាអោយរាងកាយរបស់ ថេហ្យុង ស្អុយមានក្លិនមិនល្អ កំពុងតែជ្រុបមុខ សង្ងំថើបសាច់ស្មារបស់ រាងតូចយ៉ាងឈ្លក់វង្វេងដោយមិនខ្វីពីសមីខ្លួនគេ ថាភ្ងាក់ផ្អើលយ៉ាងណានោះឡើយ ។

" ជុង?? បងធ្វើអីហ្នឹង ចេញអោយឆ្ងាយពីអូន កុំមកប៉ះ "​ ថេហ្យុង រើបម្រាស់នៅមិនស្ងៀម មនុស្សមិនទាន់បាត់ខឹងផង ក៏មកឈរអោបថើបគេពីក្រោយបែបនេះ គិតឬថាគេនឹងសប្បាយចិត្តត្រេកអរជាមួយនោះ ។

" គឺធ្វើអូននោះអី... អូនទាក់ទាញខ្លាំងណាសបងទ្រាំមិនបានទេ "​ ជុងហ្គុក និយាយដោយសម្លេងងុលៗព្រោះតែរវល់ ជ្រុបមុខសង្ងំស្រង់ក្លិនក្រអូបប្រហើរនៅកញ្ចឹងក. ថេហ្យុង ក្រោមដំណក់ទឹកផ្កាឈូក កំពុងតែស្រក់ចុះមកពាស់ពេញរាងកាយរបស់ពួកគេទាំងពីរ ។

" មិនអោយធ្វើទេ អូនកំពុងមានទម្ងន់ណ៎ា.. " រាងតូចបដិសេធឡើងគ្រវីក្បាលផង លេងទឹកមុខស្អុយប៉ែផង ដោយសារតែខ្លាចកំឡុងពេលធ្វើរឿងនោះ វាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ។ នេះក៏ព្រោះតែគេមិនដឹង ថាទារកទើបតែមានអាយុមួយសប្តាហ៍ ពួកគេនៅជាដំណក់ឈាមនៅឡើយ លុះរហូតដល់ ពីរខែឡើងទៅ ទើបដំណក់ឈាមក្រហមនោះ ចាប់ផ្តើមលូតលាស់ឡើងចេញជារូបរាងនៅក្នុងផ្ទៃរបស់គេ ។

" វាមិនអីទេ បងសុំតែមួយប៉ុណ្ណោះ "

" អត់ទេ បងកុហកអូនទៀតហើយលើកមុនក៏និយាយថាសុំមួយប៉ុណ្ណោះ ប៉ុន្តែបងធ្វើវាសឹងតែអូនសន្លប់ "​ គេលែងជាទៀតហើយ ពាក្យថាបងសុំតែមួយទេ ប៉ុន្តែមួយរបស់គេគឺមួយសន្លប់ ឬមួយយប់ទល់ភ្លឺ ដូច្នេះ ថេហ្យុង មិនល្ងង់អោយទៀតឡើយ ខ្លាចថាមិនត្រូវលើកនេះ ជុងហ្គុក ធ្វើវាដល់គេសន្លប់ផងក៏មិនដឹង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Où les histoires vivent. Découvrez maintenant