សម្លេងសើចសសឹកបានបន្លឺឡើងយ៉ាងទ្រហឹងទាំងព្រឹកព្រលឹម ពេញក្នុងបន្ទប់ធំទូលាយ រៀបចំដោយគ្រឿងលំអជាវត្ថុមានតម្លៃជាច្រើន ។អូមេហ្គារូបស្រស់ កំពុងអង្គុយសណ្តូកជើងលើគ្រែ ញញឹមញញែម សើចបិទមាត់មិនជិត ពេលភ្នែកកំពុងសម្លឹងមើល កំលោះអាល់ហ្វាដែលជាស្វាមី ធ្វើមុខក្រញូវ រអ៊ូរទាំថាកូនក្នុងផ្ទៃធាក់ផ្ទៃមុខសង្ហារបសគេ ។
" កូនពិតជាបានធាក់បងមែនណ៎ា " ខណៈប៉ុន្មាននាទីមុន ជុងហ្គុក បានអោនដាក់ត្រចៀកផ្អឹបនូវសាច់ពោះរបស់ ថេហ្យុង ដើម្បីស្តាប់មើលសម្លេងកូនៗជាទីស្រឡាញ់ តែដឹងអ្វីមើលចុះ ទារកក្នុងផ្ទៃបែរជារើបម្រាស់ទធាក់គ្នាលេងក្នុងពោះ អាប៉ា ជាហេតុនាំអោយ ជុងហ្គុក កើតទុក្ខមិនសុខចិត្តជាមួយរឿងហ្នឹង ។
" កូនប្រឡែងគ្នាលេងទេ បងកុំចេះតែថាអោយកូននោះ "
" ឆើស... កាន់តែជើងកូននឹងទៅ បងឈប់និយាយជាមួយហើយ!! "
" ហឹសៗ ហឹស... ចេះតែមានហើយ ខឹងងរងក់ដូចកូនក្មេងអ៊ីចឹង កូនរបស់អាប៉ា ពេលកើតមកមិនត្រូវមានចរិត
ដូចប៉ាៗរបស់ពួកកូនទេណា អាប៉ាប្រាប់អោយហើយ " ថេហ្យុង អង្គុយសើចកក្អឹក គេលើកដៃស្រឡូនអង្អែលពោះ និយាយជាមួយក្នុងក្នុងផ្ទៃ ភ្ជាប់ជាមួយស្នាមញញឹមនៃការស្រឡាញ់ថ្នាក់ថ្នមអស់ពីបេះដូង ក៏ព្រោះមិនយូរទៀតនោះឡើយ កូនៗរបស់គេទាំងពីរច្បាស់ជាកើតមក មើលឃើញពន្លឺព្រះអាទិត្យជាក់ជាមិនខាន ។គេនៅតែអង្គុយអង្អែលពោះរហូតមួយសន្ទុះ មានអារម្មណ៍ថាចុករយចង្កេះ ទើបបម្រាស់ខ្លួនគេងផ្អៀង ដោយយកខ្នើយកើយកល់ខ្នង ។
ងាកមកមើលឯកំលោះក្រមុំមួយគូនេះវិញ រាល់ពេលជួបមុខគ្នាពេលណាគឺមិនដែលថាពួកគេមិនឈ្លោះប្រកែកគ្នាម្តងណាឡើយ ។ ដែលវាដូចជានៅពេលនេះអញ្ចឹង កៃជី កំពុងតែត្រូវស្រីល្អឆ្នាស់ឆ្នើម មីនលី ក្តាប់ដៃតប់ខ្នងគេរហូតដល់ស្រែក អូយៗ ក៏នាងនៅតែមិនឈប់ក្នុងកណ្តាលចំណោមមនុស្សម្នានៅឯក្រុបហ៊ុនរបស់ ជុងហ្គុក ។
" អួយ... ឈប់ទៅៗ នាងមេមាន់បណ្តើរកូន " កៃជី រេជើងខិតទៅរហូតទល់ជញ្ជាំង ដោយទ្រាំលែងបាន គេស្រែកសម្លុត មីនលី មួយអស់ក.ទាំងទឹកមុខខឹងសម្បារ ព្រោះលើកនេះ នាក់ទាំងពីរឈ្លោះគ្នាខ្លាំងជាងរាល់ដង មិនថានៅទីណាឡើយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន