ភាគទី​៥០:ហួងហែង

3.3K 281 2
                                        


នៅពេលល្ងាច ថេហ្យុង ក៏បានចុះមកអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវជាន់ខាងក្រោម ជាមួយ ដុកស៊ីង សើចយ៉ាងក្អាកក្អាយ ។ នាក់ទាំងពីរពិតជានិយាយឆាប់ត្រូវរ៉ូវគ្នាខ្លាំងណាស់ មើលចុះត្រឹមមួយប៉ព្រិចភ្នែក ថេហ្យុង ក៏បានចាត់ទុក ដុកស៊ីង ជាបងប្រុសម្នាក់បាត់ទៅហើយ ។

" ហាហា... ឈប់និយាយទៅខ្ញុំសើចរឹងពោះខ្លាំងណាស់ "​ ថេយ៍ វាយមួយដៃទៅលើស្មា ដុកស៊ីង បន្តិចពេលអ្នកកំលោះនិយាយរឿងកំប្លែងអោយស្តាប់រួច ។ គេមិនដែលទទួលអារម្មណ៍ថារីករាយបែបមានបងប្រុសម្នាក់ មកនិទានរឿងអោយស្តាប់ដូចជាពេលនេះទេ វាគឺល្អនិងមានក្តីសុខមែនទែន ។

" ឈប់ក៏បានដែរណ៎ា "​ កំលោះសង្ហាងក់ក្បាលតបសម្តី មុនក្រោកដើរទៅផ្ទះបាយចាក់ទឹកដោះគោអោយ ថេហ្យុង ក៏ដោយសារតែឃើញថា ទឹកក្នុងកែវរបស់រាងតូចក៏អស់ហើយដែរ ។

" ផឹកទៅ ". ថេយ៍ ញញឹមស្រាលទទួលកែវទឹកដោះគោមកផឹករហូតដល់អស់ ធ្វើអោយ ដុកស៊ីង ញញឹមបិទមាត់មិនជិត ។

" ខ្ញុំគិតថាឡើងទៅខាងលើវិញហើយណ៎ាខ្លាច ជុងហ្គុក ភ្ញាក់មកមិនឃើញរករឿងដល់អ្នកបម្រើ "​ មួយសន្ទុះក្រោយនិយាយគ្នាបន្តពីនេះពីនោះឥតល្ហែចប់ ថេហ្យុង ក៏សុំការអនុញ្ញាតវិលទៅបន្ទប់វិញ ព្រោះគេចុះមកនេះ ជុងហ្គុក មិនបានដឹងនោះឡើងដោយសារតែគេគេងទើប ថេហ្យុង មិនចង់រំខានដំណេក ។

" បាទៗ តាមសម្រួលណា "

"​ អ៎ាយយ... ហ៊ូ វិសតែដួលទៅហើយ!! " ដោយដើរមិនប្រយ័ត្ន ថេហ្យុង ក៏ក្រឡាច់ជើងស្ទើរតែដួលតែចេះសំណាង បាន ដុកស៊ីង ចូលមកទប់ស្មាជាប់ កុំអីគេច្បាស់ជាត្រូវដួល ទៅលើការ៉ូពេញមួយទំហឹងមិនខាន ។

" អាចង្រៃ ដុកស៊ីង ឆាប់ដកដៃចេញពីស្មាប្រពន្ធយើងភ្លាម!! " ភ្លាមនោះដែរ សម្រែកពីលើភូមិគ្រឹះនៃជាន់ទីពីរបានបន្លឺឡើងខ្ទរ ស្របពេលម្ចាស់សម្លេង កំពុងបោះជំហានជើងញាប់ស្មេញចុះមកខាងក្រោមរុញ ដុកស៊ីង ចេញមិនអោយប៉ះពាល់រាងកាយរបស់ ថេហ្យុង បាន ។

" ណែ!! លោកឯងកើតរោគឆ្កួតស្អីទៀតហើយ?? " ដុកស៊ីង ចងចិញ្ចើមសួរទាំងមិនយល់ នេះមិនដឹងជាកើតស្អីទៀតទេបានមកជេរថែមទាំងរុញគេ វិសតែដួលអុកគូទបែបនេះ ដូច្នេះវាមិនប្លែកទេដែល ដុកស៊ីង ហៅ ជុងហ្គុក ថាអាមនុស្សកម្រោលចូល ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now