ភាគទី​២៩:វាគ្មានលើកក្រោយទៀតឡើយ!!

4.5K 280 2
                                        


ឈានចូលមកដល​ពេលល្ងាច​ ជុងហ្គុក​ ក៏បានភ្ងាក់ពីដំណេកពេលថ្ងៃដ៏សែនសុខស្រួល តែក៏ត្រូវចងចិញ្ចើមមុខក្រញូវ​ រករឿងមនុស្សក្រោមបង្គាប់អស់ពេញមួយភូមិគ្រឹះ កាលបើបាត់មនុស្សគេងក្បែរដៃ បើទោះជាគេខំរកក្នុងបន្ទប់ឬជុំវិញបរិវេណភូមិគ្រឹះយ៉ាងណាក៏មិនឃើញសូម្បីតែស្រមោល ។

" គីម​ ថេហ្យុង​ អូននៅឯងណា...?? ចេញមកកុំលេងបិទពួនជាមួយបងបែបនេះអីមិនល្អទេណា "​ អ្នកកំលោះអាល់ហ្វាខំប្រឹងស្រែកដង្ហើយហៅរក អូមេហ្គាសំណព្វនៅក្នុងសួនខាងមុខផ្ទះ​ ទាំងបែកញើសសស្រាក់ ជោគជាំខ្នងអាវស៊ឺមីពណ៌ស ។ វាជិតកន្លះម៉ោងទៅហើយដែលរក ថេហ្យុង​ មិនឃើញនេះមនុស្សមាឌតូចមួយបាត់ទៅណាក៏គ្មាននរណាឃើញ អ្នកបម្រើពេញភូមិគ្រឹះ សន្តិសុខយាមគរជើង ដល់ពេលគេសួរចម្លើយឆ្លើយថាមិនឃើញទាំងអស់ បែបនេះហើយទើបគេខឹងច្រឡោតខ្លាំងសម្បើមណាស់​ ។

" លោកម្ចាស់ពួកយើងទៅរកនៅខាងក្រោយភូមិគ្រឹះហើយតែមិនឃើញទេទាន "​ បុរសមាឌមាំទាំម្នាក់ ស្លៀកសម្លៀកបំពាក់ជាឈុតពណ៌ខ្មៅឈរនៅឆ្ងាយពី ជុងហ្គុក​ ប្រហែលជាពីរម៉ែត្រ អោនក្បាលចុះរាយការណ៍ប្រាប់ ពីអ្វីដែលពួកគេបានទៅរកតាមបញ្ជារបស់​ ជុងហ្គុក ។

" ស៊ីបាយបង្ហិនតែអង្ករ!! "​ គេស្រែកគំហកមួយអស់សម្លេងទាំងចងកំហឹងតឹងសរសៃក. ឯពួកអង្គរក្សប៉ុន្មាននាក់នោះក៏រហ័សលុតជង្គង់អោនក្បាលចុះ ទាំងខ្លាចភ័យញីញ័រខ្លួនអស់ទៅហើយ ។ ពួកគេតាមបម្រើ ជុងហ្គុក​ យូរឆ្នាំដែលហើយ ដូច្នេះចរិតចៅហ្វាយនាយយ៉ាងម៉េចគឺពួកគេដឹងច្បាស់ណាស់ ជាពិសេសពេលខឹងតែម្តង ។

"​ ជុង​ ហ៎ា​មានរឿងអីម៉េចក៏ស្រែកសម្លុតដាក់ពួកគេបែបនេះ​?? "​ ភ្លាមនោះដែរ សម្លេងឆ្មាៗរបស់ ថេហ្យុង បន្លឺឡើងខណៈរាងតូច ស្ថិតក្នុងស្ថានភាព មើលសឹងមិនយល់សក់ក្បាលមានជាប់ស្លឹកឈើ សម្លៀកបំពាក់ពណ៌ស.ប្រឡាក់ប្រឡោះសុទ្ធតែធូលីកម្ទេចកម្ទីដីអស់រលីង ក្នុងដៃមានកាន់សំបុកចាប់មកជាមួយ បង្ហើរសំនៀងសួរអ្នកកំលោះដែលខឹងសម្បារ នោះអោយរហ័សបែរមុខមករកគេជា​ប្រញាប់​ ។

"​ ថេយ៍!! អូនទើបមកពីណាដឹងទេបងបារម្ភណាស់ "​ ជុងហ្គុក ដើរមកចាប់ស្មា ថេហ្យុង​ អង្រួនតិចៗសួរចម្លើយ ឯរាងតូចគេមិនមាត់គិតតែពីសម្លឹងផ្ទៃមុខសង្ហាភ្លឹះដូចកូនឆ្មា មួយក្បាលសម្លឹងមើលទៅម្ចាស់វាអញ្ចឹង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now