" មើលចុះកូនប្រុសយើងមានសេចក្តីសុខខ្លាំងណាស់!! "ស្រ្តីវ័យចំណាស់អាយុ៤៨ឆ្នាំផ្លាយអង្គុយសាឡុងនៅរានហាលទាំងដែលថ្មាលនេះយប់ម៉ោង1រំលងអធ្រាតទៅហើយនៃទីក្រុង L.A សហរដ្ឋអាមេរិក ។
នាងអង្គុយមើលទូរសព្ទអង្អែលលើកកញ្ចក់អេក្រង់រលីងរលោងទឹកភ្នែក ពេលឃើញកូនប្រុសតែម្នាក់របស់ខ្លួនញញឹមមានសេចក្តីសុខជាមួយគ្រួសារតូចមួយនៅឯ Seoul South Korea ។
" ក្មេងប្រុសម្នាក់នោះ?? អ៎ា... គេពិតជាស្រស់ស្អាតខ្លាំងណាស់ យើងចង់ឃើញដោយផ្ទាល់ភ្នែកម្តង នៅក្នុងទូរសព្ទស្រស់ស្អាតប៉ុណ្ណឹងទៅហើយ ចុះទម្រាំនៅខាងក្រៅទៀតយ៉ាងណាទៅ?? ហឹសៗ... " លោកស្រីស៊ូជុង ព្រីនស៊ីសគ្រីសស្តាល់ សើចអោយសសឹកញញឹមខ្ជឹបពេលក្រឡេកភ្នែកប៉ះ ថេហ្យុង ដែលអង្គុយក្បែរ ជុងហ្គុក កូនប្រុសរបស់នាង លើកស្ងើចសរសើរឥតដាច់ពីមាត់មុនបិទទូរសព្ទទុក ដើរចូលទៅខាងក្នុងសម្រាកសម្រាន្តដោយមិនចាំបាច់លេបថ្នាំងងុយដេកជាជំនួយដូចសព្វមួយដង ។
Seoul South Korean
ចំណាយពេលជាង៣០នាទីទម្រាំតែញុំាអាហារជាមួយការជជែកលេងកម្សាន្តពីនេះពីនោះរួចរាល់ ជុងហ្គុក ក៏បានសុំអនុញ្ញាតពីលោកដេចននិងមីនយ៉ុន ត្រឡប់ទៅក្រុមហ៊ុនវិញទាំងចិត្តមិនចង់បើមិនកុំតែមានប្រជុំធំកុំអីគេរំសាយចោលបាត់ទៅហើយ ។
" ខ្ញុំលាហើយ... ថេហ្យុង ហ៎ា!! ស្អែកបង---- "
" ខ្ញុំដឹងហើយ!! " រកតែនិយាយហើយមិនទាន់ ថេហ្យុង រហ័សវាចាសម្តីកាត់រត់ឡើងទៅខាងលើមុខក្រហមក្រញ៉ូវដោយខឹងសម្បារចំពោះ រាងក្រាស់ពេលញុំាបាយដៃមិនចេះស្ងៀម លូកអង្អែលភ្លៅគេអោយរហូតរវៀមដូចដៃមឹកអ៊ីចឹង ។
" យ៉ាប់មែនកូននេះ..ជុងហ្គុក កុំប្រកាន់ប្អូនអីណាតែគេខឹងងរង៉ក់អ្វីតែងបញ្ចេញរឹកពារបែបនេះហើយ " លោកដេចន ញញឹមមិនសូវសមរកអោនគំនាបសូមអភ័យទោសចំពោះ ជុងហ្គុក ដែលជាប្រពៃណីរបស់ជនជាតិកូរ៉េ តែក៏ត្រូវអ្នកកំលោះដែលជាអាល់ហ្វា ចាប់ស្មាគាត់ជាប់មិនអោយអោនបាន វាគឺមិនសមកាលដែលឪពុកក្មេកត្រូវមកអោនសូមទោសកូនប្រសាបែបនេះ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន